Logo
គ្រូ មន្ត្រី​ រាជការ​
ចូរអ្នកអធិប្បាយ ពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍ជនបទ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
○ ការអភិវឌ្ឍន៍ជនបទ គឺជា សកម្មភាពមួយ ឬ ចម្រុះគ្នា ក៏ជាយុទ្ធសាស្រ្ដមួយដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ វិស័យជាច្រើន មានការពាក់ព័ន្ធដល់ការងារអភិវឌ្ឍន៍ជនបទ ដូចជា គមនាគមន៍ កសិកម្ម បរិស្ថាន អប់រំ វប្បធម៌ សុខាភិបាល។ល។ រីឯភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទ មានមូលហេតុជាច្រើន ដែលជាកត្តាបណ្ដាលឲ្យ​មានភាពក្រីក្រ គឺ៖
• ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្ងៃទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ស្លាប់ដោយសារ​ជំងឺច្រើន ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ។ល។
• ប្រជាពលរដ្ឋខ្វះដីបង្កបង្កើនផល ដីខ្វះជីជាតិ ដីមិនអាចបង្កបង្កើនផលបាន
• ខ្វះដើមទុនសម្រាប់ប្រកបមុខរបរ វិជ្ជាជីវៈ
• បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
• ធារាសាស្រ្ដ
• បច្ចេកវិទ្យាកសិកម្មមិនទំនើប
• ខ្វះការថែទាំសុខភាព
• អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ កម្រិតនៃការអប់រំ​ និង ជំនាញទាប​ បណ្ដាលឱ្យរកចំណូលបានទាប។
• គ្រោះធម្មជាតិដែលមានជាអាទិ៍ទឹកជំនន់ និង ភាពរារាំងស្ងួត។
✨ដូច្នេះ មួយហេតុនៃភាពក្រីក្រ បណ្ដាលមកពីវិស័យជាច្រើន ដែលបញ្ហានេះត្រូវបានដោះស្រាយ ដោយសកម្មភាពនៃការងារអភិវឌ្ឍន៍ជនបទ គឺជា មធ្យោបាយដ៏សំខាន់បំផុត សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន​។​
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it