Logo
ចំណេះដឹង ទូទៅ
2 months ago
តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?
○ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការដាក់​បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖
· រក្សាបូរណភាពទឹកដី
· ពិភពលោកជួយការពារ
· ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍
គ្រូ មន្ត្រី​ រាជការ​
2 months ago
តើប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្សណា? នៅគ្រឹស្ដសករាជណា?​ តើប្រទេសថៃបានលើកកងទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំណា? ហើយត្រូវបានបញ្ជូលជាបេតិភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំ ណា?
○ ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្ស ៣ ជំនាន់ គឺ៖
• កសាងលើកទី ១ ដោយព្រះបាទ យសោវ័រ្មន ទី ១ ពី គ.ស ៨៨៩ ដល់ គ.ស ៩០០។​
• កសាងលើកទី ២ ដោយព្រះបាទ សូរ្យវ័រ្មន ទី ១ ពី គ.ស ១០០២ ដល់ គ.ស ១០៥០។​
• កសាងលើកទី៣ ដោយព្រះបាទ សូរ្យវ័រ្មន ទី ២ ពី គ.ស ១១១៣ ដល់ គ.ស ១១៥០។​
✨ ប្រទេសថៃបានលើកកងទ័ព ចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញ នៅឆ្នាំ ២០០៧។ ហើយប្រាសាទព្រះហារ ត្រូវបានអង្គការ UNESCO បញ្ជូលជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។​
ប្រវត្តិ វិទ្យា
3 months ago
តើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកមានអត្ថន័យដូចម្តេចសម្រាប់កម្ពុជា? 
○ ការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានអត្ថន័យ៖
• ប្រាសាទព្រះវិហារជាមរតកវប្បធម៌របស់ខ្មែរ និង មនុស្សទាំងអស់ក្នុងពិភពលោក។
• រក្សាបូរណភាពទឹកដី។
• ពិភពលោកជួយការពារ និង ទទួលស្គាល់។
• ផ្តល់កំណើនសេដ្ធកិច្ច តាមរយៈទេសចរណ៍។
• បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និង សិល្បៈ។
• បង្ហាញពីអំណាច និង វិសមភាពរបស់ព្រះរាជាសម័យមុន។
• បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។
• បង្ហាញពីទេពកោសល្យព្រះរាជា និង អាទិទេព។
• ជាអត្ថន័យប្រវត្តិសាស្ត្រ ធ្វើឱ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោក ប្រកបដោយមោទនភាពជាទីបំផុត។
• បណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រលាញ់រក្សាការពារ សម្បត្តិវប្បធម៌ ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស។
វប្បធម៌​ ទូទៅ
5 months ago
តើក្នុងរាជស្ដេចណាដែលបានអញ្ជើញអាទិទេពមជ្ឈឹមទាំងអស់ ទៅគង់នៅប្រាសាទព្រះវិហារ?
○ គឺ ព្រះបាទ សូរ្យវរ្ម័នទី ១ បានអញ្ជើញព្រះភទ្រេស្វរៈនៃលិង្គបុរៈ (វត្តភូ) និង ពីសូយ៌្យាទ្រិ (ភ្នំជីសូរ) មកសណ្ឋិតនៅប្រាសាទភ្នំព្រះវិហារ គឺ ស្រីខិរីស្វារៈ។
វប្បធម៌​ ទូទៅ
5 months ago
តើអាទិទេពមជ្ឈឹមនៅសម័យអង្គរ មាននៅទីណាខ្លះ?
○ អាទិទេពមជ្ឈឹមនៅសម័យអង្គរ មាននៅ សូយ៌្យាទ្រិ (ភ្នំជីសូរ) ខេត្តតាកែវ ភទ្រេស្វរៈ (ប្រាសាទវត្តភូ) ប្រទេសឡាវ សិខរីស្វរៈ (ប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ និង អាទិទេពសម្រាប់រាជ្យនៅអង្គរ។
គ្រូ មន្ត្រី​ រាជការ​
5 months ago
តើប្រាសាទព្រះវិហារបានចូលនៅក្នុងបញ្ជីបេតិកភ័ណ្ឌជាតិនៅថ្ងៃ ខែ ឆ្នាំ ណា?
○ ប្រាសាទព្រះវិហារបានចូលនៅក្នុងបញ្ជីបេតិកភ័ណ្ឌជាតិនៅថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៨។
° ខេត្តព្រះវិហារ គឺជា ខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប ២៥។ មាន​ផ្ទៃដី​សរុប​ ១៣,៨២១.៧៦ ម៉ែត្រក្រឡា ដែលមានចម្ងាយប្រវែង ២៩៨ គីឡូម៉ែត្រ​ ពីរាជធានីភ្នំពេញ​ កាត់តាមផ្លូវជាតិលេខ ៦ និង ផ្លូវលេខ ៦២ មានព្រំប្រទល់ភាគខាងជើងជាប់នឹង​ប្រទេស​ថៃ​ប្រវែង ១២៩ គ.ម និង ជាប់នឹងប្រទេសឡាវប្រវែង ១៤០ គ.ម មាលក្ខណៈជាជួរភ្នំព្រៃ ទន្លេរ ខាងត្បូងទល់នឹងខេត្តស្ទឹងត្រែង និង ខាងលិចទល់នឹងខេត្តសៀមរាប និងខេត្ត ឧត្តរមានជ័យ។ ខេត្តចែកជា ៧ ស្រុក ១ ក្រុង ២ សង្កាត់ និង ២៣២ ភូមិ។ ខេត្តព្រះវិហារ​មានប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន ៥៧,​០៧១ គ្រួសារ ស្មើនឹងចំនួន​មនុស្ស​ ២៣៥,០៧៨ នាក់ ស្រី ១១៩,​៩០៨ នាក់ ដងស៊ីតេប្រជាពលរដ្ឋ​ប្រមាណ ១៧ នាក់ ក្នុងមួយ​គីឡូម៉ែត្រក្រឡា (របាយការណ៍​ ឆ្នាំ​ 2019)​។
វប្បធម៌​ ទូទៅ
5 months ago
តើប្រាសាទព្រះវិហារ កសាងឡើងដោយស្ដេចអង្គណាខ្លះ?
○ ប្រាសាទព្រះវិហារ កសាងឡើងដោយព្រះបាទ យសោវរ្ម័ន ទី ១ ·​ ព្រះបាទ សូរ្យវរ្ម័ន ទី ១ និង ព្រះបាទ សូរ្យវរ្ម័ន ទី ២។
អក្សរសាស្រ្ត ខ្មែរ
5 months ago
ចូររាប់រមណីដ្ឋានបេតិកភណ្ឌជាតិឱ្យបាន ១០។
○ រមណីដ្ឋានបេតិកភណ្ឌជាតិ មានដូចជា៖
• សៀមរាប៖ តំបន់អង្គរ (អង្គរវត្ត បាពួន បាយ័ន ភ្នំគូលែន) និង ក្រៅតំបន់អង្គរ (បាក់រោង វត្តអធ្វាន វត្តព្រះចន្ទ កោសីហ៍ ភ្នំក្រោម បាគង លលៃ ព្រះគោ...)
• ភ្នំពេញ៖ ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរជាតិ...។
• តាកែវ៖ ទន្លេបាទី ភ្នំជីសូរ ប្រាសាទនាងខ្មៅ ភ្នំតាម៉ៅ...។
• ក្រុងព្រះសីហនុ៖ ក្បាលឆាយ ឆ្នេរសមុទ្រ...។
• កំពត៖ បូកគោ ពពកវិល ទឹកឈូ...។
• បាត់ដំបង៖ ភ្នំសំពៅ បាណន់ កំពីងពួយ ឯកភ្នំ សេកសក...។
• បន្ទាយមានជ័យ៖ បន្ទាយឆ្មារ...។
• ព្រះវិហារ៖ ប្រាសាទព្រះវិហារ...។
• កំពង់ស្ពឺ៖ គីរីរម្យ អំពែភ្នំ...។
គ្រូ មន្ត្រី​ រាជការ​
5 months ago
ប្រាសាទព្រះវិហារ ​ជាកេរដំណែលខ្មែរតាំងពីសម័យអង្គររុងរឿង ហើយជាមរតកវប្បធម៏របស់ជាតិទៀតផង។
ក. ចូរប្រាប់ពីទីតាំង​នៃប្រាសាទព្រះវិហារ?
ខ. ប្រាប់ឈ្មោះព្រះមហាក្សត្រ​ខែ្មរដែលបានកសាង និង កាលសម័យដែលបានកសាង?
គ. តើសៀមរំលោភយកប្រាសាទនេះនៅពេលណា?
--- ចម្លើយ​ ---
○ ប្រាសាទព្រះវិហារជាកេរដំណែ​លខ្មែរ តាំងពីសម័យអង្គរដ៏រុងរឿង ត្រូវប្រទេសជិតខាងរំលោភយកដោយអយុត្តិធម៏ បណ្ដាលអោយកើតរឿងក្ដីខ្លាំងនៅក្នុងតុលាការអន្ដរជាតិ នៅដើមពាក់កណ្ដាលទី ២ នៃសតវត្សទី ២០។
°ក.​ ប្រាសាទព្រះវិហារមានទី​តាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដង់រែក (ដែលពីដើមស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅខេត្តព្រះសីហនុវិញ)។
°ខ. ប្រសាទព្រះវិហារ កសាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គ​ព្រះនាម ព្រះបាទ សូរ្យវរ្ម័ន ទី ១ នៅក្នុងកំលុងឆ្នាំ ១០១២-១០៥០។ (យោងតាមឯកសារ​របស់លោក ត្រឹង ងា)។ ប៉ុន្ដែ មានឯកសារខ្លះដាក់ថា៖ ព្រះបាទ សូរ្យវរ្ម័ន ទី ២​កាលបរិច្ឆេទ ១១១៣-១១៥០ (ឯកសារពិគ្រោះឆ្នាំ ១៩៩៥ របស់ក្រសួងអប់រំ)។
°គ.​​​ នេះជារឿងពីអតីតកាល។​ ប្រទេសសៀមបានរំលោភយកប្រសាទព្រះវិហារខ្មែនៅឆ្នាំ ១៩៩៤​ ដោយខុសនឹង​ច្បាប់​អន្ដរជាតិ។ ប៉ុន្តែ តុលាការអន្ដរជាតិអោយខ្មែរឈ្នះក្ដី តាមផ្លូវច្បាប់ក្រោម​ព្រះរាជ​តំរិៈដ៏ឈ្លាសវៃ និង អហិង្សារបស់សម្ដេចព្រះ នរោត្ដម សីហនុ​ គឺ សម្ដេចតានៃយើងរាល់គ្នានេះឯង។
ឃ. កាលនោះប្រទេសកម្ពុជា ដោះស្រាយបញ្ហាដោយអហិង្សា គឺ គ្រាន់រាប់អានគ្នាជាញាតិ។ ចង់អោយប្រទេសបានសុខ ដំបូង គឺ សន្សំមិត្តអោយបានច្រើន ពិសេសមិត្តភក្តិដែលមានព្រំ​ប្រទល់ជាប់គ្នា​។ ប្រទេសខ្មែរធ្លាប់មានឈ្មោះបោះសំលេង លើឆាក​អន្តរជាតិ ធ្លាប់មានអរិយធម៏ខ្ពង់ខ្ពស់។ ដូចនេះ គួរតែដោះស្រាយបញ្ហា ដោយឈរលើគោលការណ៏ច្បាប់អន្តរជាតិ។
វប្បធម៌​ ទូទៅ
5 months ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថឃ្លាំង?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថឃ្លាំង កសាងនៅចុង​ ស.វ ទី ១០ និង ដើម ស.វ ទី ១១ មានដូចជា៖
• ក្លោងទ្វារនៃព្រះរាជវាំង
• ផ្នែកមួយនៃប្រាសាទព្រះវិហារ
• ប្រាសាទគុកនគរ
• ប្រាសាទភ្នំធំ
• ប្រាសាទកំពែងណយ (ប្រទេសថៃ)
• ប្រាសាទតាកែវ
• ប្រាសាទឃ្លាំងខាងជើង
• ប្រាសាទឃ្លាំងខាងត្បូង
• ប្រាសាទភិមានអាកាស
• ប្រាសាទភ្នំជីសូរ្យ
• ប្រាសាទព្រះខ័នកំពង់ស្វាយ
• ប្រាសាទវត្តភូ
• ប្រាសាទស្នឹង...។
អក្សរសាស្រ្ត ខ្មែរ
5 months ago
នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលចារឹកពីរផ្ទាំង និង រូបចម្លាក់នោះ។ តើសិលាចារឹកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹក និង​ រូបចម្លាក់នោះ។
○ នៅវត្តភ្នំ ក្បែរនាឡិការធំ មានសិលាចារឹកពីរផ្ទាំង និង ចម្លាក់។ សិលាចារឹកពីរផ្ទាំងនោះ មានអត្ថន័យដូចខាងក្រោម៖
° ក. សិលាចារឹក
• សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី ១៥ មីនា ឆ្នាំ ១៩០៧ គឺ បារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌ មកឱ្យខ្មែរវិញ។
• សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជា សៀម ធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។
° ខ. រូបចម្លាក់
• នារីទី ១៖ កាន់ជើងពានតម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តសៀមរាប)។
• នារីទី ២៖ កាន់ជើងពានដាក់ត្រា។
• នារទី ៣៖ កាន់ជើងពានដាក់ប្រអប់ត្រា។ នារីទី ៣ ជានិមិត្តរូបបង្ហាញពី៖
    ១. បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបី ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
      ២. នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធ ដោយទឹកមុខញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។
° គ. សរុប៖ សិលាចារឹកពីរផ្ទាំង និង រូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖
• រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទ ស៊ីសុវត្ថិ ជាប្រមុខដឹកនាំ ជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបី ដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤ នោះ។
• រំឮកនូវកម្លាំងមហាសាមគ្គី ជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រ ទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតកេរខ្មាស។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
6 months ago
តើប្រទេសកម្ពុជាមានតំបន់ទេសចរណ៏សំខាន់ៗទទួលភ្ញៀវទេសចរអន្តរជាតិ ទូទាំងប្រទេសមានចំនួនប៉ុន្មានខេត្តក្រុង ត្រូវជាប៉ុន្មានរមណីយដ្ឋាន? ចូរបង្ហាញពីតំបន់រមណីយដ្ឋានក្នុងខេត្តក្រុងនីមួយៗ?
○ ប្រទេសកម្ពុជា មានតំបន់ទេសចរណ៏សំខាន់ៗ ទទួលភ្ញៀវទេសចរណ៏អន្តរជាតិទូទាំងប្រទេសមានចំនួន ១៥ ខេត្តក្រុង ត្រូវជា ៤៦ រមណីដ្ឋាន៖
១. ខេត្តសៀមរាប មាន ៧ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់អង្គរ (អង្គរវត្ត បាយ័ន)
• រមណីយដ្ឋានប្រវត្តិសាស្ត្រ បន្ទាយស្រី
• រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់បាគង (លលៃ បាគង)
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិវប្បធម៍គូលែន
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិភ្នំបូកគោ
• រមណីយដ្ឋានធម្មជាតិ ភូមិអណ្តែតទឹកបឹងទន្លេសាប
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិវប្បធម៍ភ្នំក្រោម
២. ខេត្តបាត់ដំបងមាន ៤ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទវត្តឯក
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបាសែត
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបាណន
• រមណីយដ្ឋានតំបន់ធម្មជាតិនៃជំរកសត្វ ស្លាបព្រែកទ័ល
៣. ខេត្តព្រះវិហារ មាន ១ តំបន់សំខាន់៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ
៤. ខេត្តកំពង់ធំមាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ក្រុមប្រាសាទសំបូរព្រៃគុប
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទគុហគរ
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-ធម្មជាតិ និង វប្បធម៍ភ្នំសន្ទុក
៥. ខេត្តកំពង់ចាម មាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៍ និង ធម្មជាតិក្រុមប្រាសាទព្រះធាតុទឹកឆា
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៍ និង ធម្មជាតិក្រុមប្រាសាទភ្នំហាន់ជ័យ
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង តំបន់វប្បធម៍ប្រាសាទវត្តនគរបាជ័យ
៦. ខេត្តតាកែវ មាន ៥ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិប្រាសាទភ្នំដា
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ប្រាសាទភ្នំជីសូ
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ភ្នំតាម៉ៅ
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ប្រាសាទទន្លេបាទី
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទនាងខ្មៅ
៧. រាជធានីភ្នំពេញ មាន ៥ តំបន់សំខាន់ៗ៖
• ព្រះបរមរាជវាំង
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង វប្បធម៍វត្តភ្នំ
• សារៈមន្ទីរជាតិ
• សារៈមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង
• តំបន់ពាណិជ្ជកម្មផ្សារធំថ្មី
៨. ខេត្តកណ្តាលមាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ វប្បធម៍ និង ធម្មជាតិភ្នំអដ្ឋរស្ស
• រមណីយដ្ឋានកែច្នៃ និង ធម្មជាតិកោះដាច់
• រមណីយដ្ឋានធម្មជាតិកៀនស្វាយ
៩. ក្រុងព្រះសីហនុ មាន ៤ តំបន់សំខាន់ៗ៖
• ឆ្នេរអូតែលប្រាំពីរជាន់
• ឆ្នេរអូតែលសុខា
• ឆ្នេរអូរឈើទាល
• ឆ្នេរកោះពស់
១០. ខេត្តកំពត មាន ២ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ និង កែច្នៃភ្នំបូកគោ
• រមណីយដ្ឋានធម្មជាតិទឹកឈូ
១១. ក្រុងកែប មាន ១ កន្លែងសំខាន់ៗ៖
• ឆ្នេរក្រុងកែបដែលមានប្រវែង ៥០០ ម៉ែត្រ
១២. ខេត្កកំពង់ស្ពឹមាន ១ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិនៃឧទ្យានជាតិ គីរីរម្យ
១៣. ខេត្តរតនគីរីមាន ៣ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ចាអុង
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរកាចាញ
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់បឹងយក្សឡោម
១៤. ខេត្តមណ្ឌលគីរី មាន ២ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ ព្រៃដើមស្រល់
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ប៊ូស្រា
១៥. ខេត្តកោះកុង មាន ២ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានចាំយាម
• ក្បាលឆាយ ឬ កោះប៉ោ។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើអគ្គមគ្គុទេសខ្មែររូបណា ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពានរបស់ថៃ? ហើយតុលាការក្រុងឡាអេបញ្ជាឲ្យថៃប្រគល់មកខ្មែរវិញនៅថ្ងៃខែឆ្នាំណា?
○ អគ្គមគ្គុទេស ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពានរបស់ថៃ គឺព្រះបាទ នរោត្តម សីហនុវរ្ម័ន។ តុលាការក្រុងឡាអេ បញ្ជេឲ្យថៃប្រគើមកខ្មែរវិញនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦៣។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើ អ.ស.ប មានឈ្មោះពេញដូចម្តេច? ហើយស្ថាប័ននេះ មានតួនាទីសំខាន់អ្វីខ្លះ?
☆ តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
☆ តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍អ្វីខ្លះ?
○ អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះ មានតួនាទី៖
• ស្វែងរក និង ថែរក្សាខ្ជាប់ខ្ជួននូវសន្តិភាពពិភពលោក
• ពង្រីកទំនាក់ទំនងជាតិនានា
• រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
• រៀបចំស្ថាប័នឯកទេស សំរាប់សហប្រតិបត្តិការអន្តរជាតិ ឲ្យបានសំរេចដូចបំណង
☆ ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺ អង្គការ យូណេស្កូ
☆ ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ ដូចជា៖
• អង្គរការសហប្រជាជាតិជួយការពារ និង ជួសជុលឡើងវិញ
• អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
• លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
• លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
• ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ
• បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងឡាយ​
• បង្កើនចំណូលរដ្ធតាមរយៈទេសចរណ៍​ ដែលជាឧស្សាហកម្មគ្មានផ្សែង
យ៉ែម មុនិន្ទ
10 months ago
តើប្រាសាទព្រះវិហារ កសាងឡើងនៅសតវត្សរ៍ទីប៉ុន្មាន និង ដោយស្ដេចអង្គណាខ្លះ?
ប្រាសាទព្រះវិហារ កសាងឡើងនៅចុងសតវត្សរ៍ទី ៩ និង ដើមសតវត្សរ៍ទី ១២។ ដោយស្តេច ៤ អង្គ គឺ៖
1. ព្រះបាទ យសោវ័រ្មនទី ១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទ យសោវ័រ្មនទី ១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
2. ព្រះបាទ សូរ្យវ័រ្មនទី ១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទកណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
3. ព្រះបាទ ជ័យវ័រ្មនទី ៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
4 . ព្រះបាទ សូរ្យវ័រ្មនទី ២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោធប្រាសាទ និង ចាត់ទុកជាកន្លែងគោរព សម្រាប់ព្រះមហាក្សត្រគ្រប់រូប។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
10 months ago
តើតុលាការទីក្រុងឡាអេ កាត់ក្តីរឿងប្រាសាទព្រះវិហារប្រគល់អោយកម្ពុជានៅថ្ងៃ ខែ ឆ្នាំណា?
#តុលាការទីក្រុងឡាអេ កាត់ក្តីរឿងប្រាសាទព្រះវិហារប្រគល់អោយកម្ពុជានៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២។
Vannida Broken Heart
10 months ago
តើប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់ណាខ្លះ?
#ប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់៖
▪︎ សាងសង់លើកំពូលភ្នំ (ភ្នំដងរែក) ពេលធាតុអាកាសត្រជាក់មានចុះអ័ព្ទ
▪︎ មានលក្ខណៈធម្មជាតិស្រស់បំព្រង និង បរិកាសមនោរម្យ
▪︎ ស្នាដៃសិល្បៈ ប្រកបដោយក្បាច់ក្ន្បរ រចនាល្អប្រណិត
▪︎ សម្បូរដោយរចនាបទ ជាច្រើនប្រភេទ
▪︎ ផ្លូវឡើងមានលក្ខណៈជាថ្នាក់ៗ ពិសេសតាមលក្លោងទ្វារនិមួយៗ រចនាចម្លាក់ ក្បាច់ក្បូរល្អពិសេស
▪︎ ប្រាសាទមានកម្ពស់ប្រហែល ៦២៥ ម៉ែត្រ
​សាធារណៈ មតិ​
10 months ago
តើទិវាចងចាំនៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ និង ប្រាសាទសំបូរព្រៃគុក ដែលជាបិតិកភណ្ឌពិភពលោក កំណត់យកថ្ងៃ ខែ ឆ្នាំណា?
ទិវាចងចាំនៃការដាក់បញ្ចូល #ប្រាសាទព្រះវិហារ និង #ប្រាសាទសំបូរព្រៃគុក ដែលជាបិតិកភណ្ឌពិភពលោក កំណត់យកថ្ងៃទី ១០ ខែ កក្កដា ជារៀងឆ្នាំ។
ចំណេះដឹង រដ្ឋបាល
10 months ago
តើប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុង បេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា? ហើយត្រូវបានកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់អាទិទេពអង្គណា?
#ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុង #បេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨។ ប្រាសាទនេះ ត្រូវបានកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិក្ខារិស្វរៈ។
សេដ្ឋ កិច្ច
10 months ago
តើការដាក់បញ្ចូល ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានន័យដូចម្តេចសម្រាប់កម្ពុជា?
ការដាក់បញ្ចូល #ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានន័យថា ប្រាសាទព្រះវិហារ ជាមរតកវប្បធម៌ខ្មែរ៖
▪︎ រក្សាបូរណភាពទឹកដី
▪︎ ពិភពលោកជួយការពារ និង ទទួលស្គាល់
▪︎ បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និង សិល្បៈ
▪︎ បង្ហាញពីអំណាច និង វិសាលភាពរបស់ព្រះរាជាខ្មែរសម័យមុន
▪︎ បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ
▪︎ បង្ហាញពីទេព្យកោសល្យព្រះរាជា និង អទិទេព
▪︎ ជាអត្ថន័យប្រវត្តសាស្ត្រ ធ្វើអោយខ្មែរល្បីរន្ទឺពេញពិភពលោក ប្រកបដោយមោទនភាព
▪︎ បណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយ អោយចេះថែរក្សា ការពារ សម្បត្តិវប្បធម៌ជាតិយើង។
ក្រសួង​ ស្ថាប័ន
10 months ago
តើប្រាសាទព្រះវិហារ តាំងនៅកន្លែងណាខ្លះ? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗ ស្តីពីប្រាសាទព្រះវិហារ។
☆ ប្រាសាទព្រះវិហារ តាំងនៅលើជួរភ្នំដងរែក (ពីជំរាលភ្នំដល់កំពូលភ្នំ) ហើយប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារ។
☆ ប្រវត្តិសំខាន់ៗស្តីពីប្រាសាទព្រះវិហារ
▪︎ លើកទី ១៖ ព្រះបាទយសោវរ្ម័នទី ១ គ.ស.៩០០
▪︎ លើកទី ២៖ ព្រះបាទសូរ្យវរ្ម័នទី ១ គ.ស.១០៥០
▪︎ លើកទី ៣៖ ព្រះបាទសូរ្យវរ្ម័នទី ២ គ.ស.១១៥០
☆ សៀមឈ្លានពានលើកទី ១ នៅឆ្នាំ ១៩៥៤
▪︎ តុលាការអន្តរជាតិvសម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ (ទីក្រុង ឡាអេ ប្រទេសឡាអេ)
▪︎ សៀមដកទ័ពតាមបញ្ជាចេញថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០០៨
▪︎ បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០០៨
☆ សៀមឈ្លានពានលើកទី ២ ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០០៨
អភិ វឌ្ឍន៍
10 months ago
តើមគ្គុទេសក៏ខ្មែររូបណា ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពានរបស់ថៃ? ហើយតុលាការក្រុងឡាអេ បញ្ជាឲ្យថៃប្រគល់មកខ្មែរវិញ នៅថ្ងៃ ខែ ឆ្នាំ ណា?
○ អគ្គមគ្គុទេស ដែលបានដាក់ពាក្យបណ្តឹង ទោតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពាន គឺព្រះបាទ នរោត្តម សីហនុវរ្ម័ន។ តុលាការក្រុងឡាអេ បញ្ជេឲ្យថៃប្រគល់មកខ្មែរវិញ នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 1962។
យ៉ែម មុនិន្ទ
10 months ago
តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ធ្វើឲ្យខ្មែរទទួលបានផលប្រយោជន៍អ្វីខ្លះ?
ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ដូចជា៖
▪︎ អង្គរការសហប្រជាជាតិ ជួយការពារ និងជួសជុលឡើងវិញ
▪︎ អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
▪︎ លើកតំកើនកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
▪︎ លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
▪︎ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឹ
▪︎ បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ
▪︎ បង្កើនចំណូលរដ្ធ តាមរយៈទេសចរ ដែលជាឧស្សាហកម្មគ្មានផ្សែង
ចំណេះដឹង រដ្ឋបាល
10 months ago
តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូល #ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូល ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺអង្គការ យូណេស្កូ។
ក្រសួង​ ស្ថាប័ន
10 months ago
មកដល់បច្ចុប្បន្ន តើអង្គការសហប្រជាជាតិ បានជួយដោះស្រាយបញ្ហាអ្វីខ្លះ ដល់កម្ពុជា?
មកដល់បច្ចុប្បន្ន #អង្គការសហប្រជាជាតិ បានជួយដោះស្រាយបញ្ហាដល់កម្ពុជាដូចជា៖
• ១៥ មិថុនា ១៩៥២ ជួយដោះស្រាយរឿងក្តី ប្រាសាទព្រះវិហារ
• ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
• ០៧ កក្តដា ២០០៨ បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ខពិភពលោក
• ១៨ តុលា ២០១១ តុលាការអន្តរជាតិ បានបញ្ចាអោយកងទ័ពថៃ និង កម្ពុជាដកចេញពីតំបន់ប្រសាទព្រះវិហារ

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.