Logo
អក្សរសាស្រ្ត ខ្មែរ
នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលចារឹកពីរផ្ទាំង និង រូបចម្លាក់នោះ។ តើសិលាចារឹកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹក និង​ រូបចម្លាក់នោះ។
○ នៅវត្តភ្នំ ក្បែរនាឡិការធំ មានសិលាចារឹកពីរផ្ទាំង និង ចម្លាក់។ សិលាចារឹកពីរផ្ទាំងនោះ មានអត្ថន័យដូចខាងក្រោម៖
° ក. សិលាចារឹក
• សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី ១៥ មីនា ឆ្នាំ ១៩០៧ គឺ បារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌ មកឱ្យខ្មែរវិញ។
• សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជា សៀម ធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។
° ខ. រូបចម្លាក់
• នារីទី ១៖ កាន់ជើងពានតម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តសៀមរាប)។
• នារីទី ២៖ កាន់ជើងពានដាក់ត្រា។
• នារទី ៣៖ កាន់ជើងពានដាក់ប្រអប់ត្រា។ នារីទី ៣ ជានិមិត្តរូបបង្ហាញពី៖
    ១. បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបី ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
      ២. នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធ ដោយទឹកមុខញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។
° គ. សរុប៖ សិលាចារឹកពីរផ្ទាំង និង រូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖
• រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទ ស៊ីសុវត្ថិ ជាប្រមុខដឹកនាំ ជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបី ដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤ នោះ។
• រំឮកនូវកម្លាំងមហាសាមគ្គី ជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រ ទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតកេរខ្មាស។
6 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it