Logo
ចំណេះដឹង ទូទៅ
2 months ago
តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?
○ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការដាក់​បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖
· រក្សាបូរណភាពទឹកដី
· ពិភពលោកជួយការពារ
· ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍
ចំណេះដឹង ទូទៅ
5 months ago
ដើម្បីចូលរួមចំណែកថែរក្សាបេតិកភណ្ឌពិភពលោក តើយុវជនត្រូវធ្វើអ្វីខ្លះ?
○ ត្រូវធ្វើដូចជា៖
• សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីបេតិកភណ្ឌ
• បង្កើតការផ្សព្វផ្សាយពីសារៈប្រយោជន៍
• រួមគ្នាប្រកបដោយសន្តិភាពក្នុងការរស់នៅ
• លុបបំបាត់ជំលោះទាំងឡាយ ដែលធ្វើឱ្យខូចខាត សម្បត្តិបេតិកភណ្ឌ
• បណ្តុះស្មារតីស្រលាញ់ ថែរក្សាការងារ
• ចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌ
• ស្គាល់តម្លៃបេតិកភណ្ឌជាតិ និង ពិភពលោកតាមរយៈការអប់រំឱ្យស្រលាញ់ និង ចូលរួមថែរក្សា។
ចំណេះដឹង ទូទៅ
5 months ago
តើត្រូវមានលក្ខណៈអ្វី ដើម្បីចាត់ជាបេតិកភណ្ឌពិភពលោក?​
• ជាស្នាដៃរបស់មនុស្ស
• បង្ហាញសក្ខីភាពនៃបណ្តូលឥទ្ធិពល ដែលមានបច្ចេកទេសស្ថាបត្យកម្ម ក្បាច់រចនា
• ពាំនាំសក្ខីភាពតែមួយ ឬ លក្ខណៈប្រពៃណីវប្បធម៌មួយ
• ផ្តល់ឧទាហរណ៍ដោយស្ថាបត្យកម្មពីសម័យកាលល្បីៗ
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើ អ.ស.ប មានឈ្មោះពេញដូចម្តេច? ហើយស្ថាប័ននេះ មានតួនាទីសំខាន់អ្វីខ្លះ?
☆ តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
☆ តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍អ្វីខ្លះ?
○ អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះ មានតួនាទី៖
• ស្វែងរក និង ថែរក្សាខ្ជាប់ខ្ជួននូវសន្តិភាពពិភពលោក
• ពង្រីកទំនាក់ទំនងជាតិនានា
• រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
• រៀបចំស្ថាប័នឯកទេស សំរាប់សហប្រតិបត្តិការអន្តរជាតិ ឲ្យបានសំរេចដូចបំណង
☆ ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺ អង្គការ យូណេស្កូ
☆ ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ ដូចជា៖
• អង្គរការសហប្រជាជាតិជួយការពារ និង ជួសជុលឡើងវិញ
• អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
• លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
• លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
• ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ
• បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងឡាយ​
• បង្កើនចំណូលរដ្ធតាមរយៈទេសចរណ៍​ ដែលជាឧស្សាហកម្មគ្មានផ្សែង
​សាធារណៈ មតិ​
10 months ago
តើប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា និង ធ្វើឡើងនៅទីណា? ហើយត្រូវកសាងឡើង ដោយស្ដេចអង្គណា នៅឆ្នាំណា និង ស្ថិតនៅខេត្តណាសព្វថ្ងៃ?
#ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូហ្វ (Kraków) ប្រទេសប៉ូឡូញ។
° ប្រាសាទនេះត្រូវកសាងឡើង នៅសម័យបុរេអង្គរ ដោយព្រះបាទ ភវរ្ម័នទី ១ • ព្រះបាទ ស្រីមហេន្ទ្រវរ្ម័ន ចិត្រសេនា និង ព្រះបាទ ឥសានវរ្ម័ន នៅចុងសតវត្សរ៍ទី ៦ និង ដើមសតវត្សរ៍ទី ៧។ បន្ទាប់មកទៀត ត្រូវបានកសាងបន្ថែមជាបន្ដបន្ទាប់ រហូតដល់សតវត្សរ៍ទី ១០ នៃគ្រិស្ដសករាជ។
° ប្រាសាទសម្បូរព្រៃគុក ស្ថិតនៅខេត្តកំពង់ធំ បច្ចុប្បន្ននេះ។
ចំណេះដឹង រដ្ឋបាល
10 months ago
តើប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុង បេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា? ហើយត្រូវបានកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់អាទិទេពអង្គណា?
#ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុង #បេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨។ ប្រាសាទនេះ ត្រូវបានកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិក្ខារិស្វរៈ។
ក្រសួង​ ស្ថាប័ន
10 months ago
តើប្រាសាទព្រះវិហារ តាំងនៅកន្លែងណាខ្លះ? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗ ស្តីពីប្រាសាទព្រះវិហារ។
☆ ប្រាសាទព្រះវិហារ តាំងនៅលើជួរភ្នំដងរែក (ពីជំរាលភ្នំដល់កំពូលភ្នំ) ហើយប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារ។
☆ ប្រវត្តិសំខាន់ៗស្តីពីប្រាសាទព្រះវិហារ
▪︎ លើកទី ១៖ ព្រះបាទយសោវរ្ម័នទី ១ គ.ស.៩០០
▪︎ លើកទី ២៖ ព្រះបាទសូរ្យវរ្ម័នទី ១ គ.ស.១០៥០
▪︎ លើកទី ៣៖ ព្រះបាទសូរ្យវរ្ម័នទី ២ គ.ស.១១៥០
☆ សៀមឈ្លានពានលើកទី ១ នៅឆ្នាំ ១៩៥៤
▪︎ តុលាការអន្តរជាតិvសម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ (ទីក្រុង ឡាអេ ប្រទេសឡាអេ)
▪︎ សៀមដកទ័ពតាមបញ្ជាចេញថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០០៨
▪︎ បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០០៨
☆ សៀមឈ្លានពានលើកទី ២ ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០០៨
យ៉ែម មុនិន្ទ
10 months ago
តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ធ្វើឲ្យខ្មែរទទួលបានផលប្រយោជន៍អ្វីខ្លះ?
ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ដូចជា៖
▪︎ អង្គរការសហប្រជាជាតិ ជួយការពារ និងជួសជុលឡើងវិញ
▪︎ អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
▪︎ លើកតំកើនកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
▪︎ លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
▪︎ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឹ
▪︎ បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ
▪︎ បង្កើនចំណូលរដ្ធ តាមរយៈទេសចរ ដែលជាឧស្សាហកម្មគ្មានផ្សែង
ចំណេះដឹង រដ្ឋបាល
11 months ago
តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូល #ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូល ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺអង្គការ យូណេស្កូ។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.