Logo
យ៉ែម មុនិន្ទ
1 year ago
តើប្រាសាទព្រះវិហារ កសាងឡើងនៅសតវត្សរ៍ទីប៉ុន្មាន និង ដោយស្ដេចអង្គណាខ្លះ?
ប្រាសាទព្រះវិហារ កសាងឡើងនៅចុងសតវត្សរ៍ទី ៩ និង ដើមសតវត្សរ៍ទី ១២។ ដោយស្តេច ៤ អង្គ គឺ៖
1. ព្រះបាទ យសោវ័រ្មនទី ១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទ យសោវ័រ្មនទី ១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
2. ព្រះបាទ សូរ្យវ័រ្មនទី ១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទកណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
3. ព្រះបាទ ជ័យវ័រ្មនទី ៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
4 . ព្រះបាទ សូរ្យវ័រ្មនទី ២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោធប្រាសាទ និង ចាត់ទុកជាកន្លែងគោរព សម្រាប់ព្រះមហាក្សត្រគ្រប់រូប។
យ៉ែម មុនិន្ទ
1 year ago
តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ធ្វើឲ្យខ្មែរទទួលបានផលប្រយោជន៍អ្វីខ្លះ?
ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ដូចជា៖
▪︎ អង្គរការសហប្រជាជាតិ ជួយការពារ និងជួសជុលឡើងវិញ
▪︎ អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
▪︎ លើកតំកើនកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
▪︎ លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
▪︎ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឹ
▪︎ បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ
▪︎ បង្កើនចំណូលរដ្ធ តាមរយៈទេសចរ ដែលជាឧស្សាហកម្មគ្មានផ្សែង
យ៉ែម មុនិន្ទ
1 year ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត កសាងនៅក្នុងស.វ ទី ១២ មានដូចជា៖
▪︎ ប្រាសាទអង្គរវត្ត
▪︎ ប្រាសាទធម្មនន្ទ
▪︎ ប្រាសាទព្រះពិធូ
▪︎ ប្រាសាទចៅសាយទេវតា
▪︎ ប្រាសាទបន្ទាយសម្រែ
▪︎ តួប៉មខាងលើនៃប្រាសាទបាគង
▪︎ ប្រាសាទបឹងមាលា
▪︎ ប្រាសាទព្រះខ័នកំពង់ស្វាយ (ផ្នែកកណ្តាល)
▪︎ ប្រាសាទភិម៉ៃ
▪︎ ប្រាសាទបាលិល័យ្យ...។
យ៉ែម មុនិន្ទ
1 year ago
តើការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ?
#ការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍ ជាច្រើន ទៅដល់សង្គមជាតិ ដូចជា៖
○ បង្កើតសុខសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិមានសាមគ្គីភាព
○ បង្កើនស្មារតីយោគយល់ សេចក្តីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់
○ សង្គមមានការអភិវឌ្ឍ ប្រកបដោយភាពរីករាយស្និទ្ធស្នាល
○ បង្កើនពលរដ្ឋល្អ ក្នុងសង្គមប្រជាធិបតេយ្យ
យ៉ែម មុនិន្ទ
1 year ago
គេថា ”ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ“។ ចូរពន្យល់?
#ខ្វះការអប់រំ #ខ្វះការអភិវឌ្ឍ ព្រោះថា៖
• ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។
• មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។
• កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម (ចោរកម្ម ឃាតកម្ម ហិង្សា…។
• ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។
• គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា ការពារជាតិមាតុភូមិ។
• បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាពអស់សង្ឃឹម។
• មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យភាព ពិបាកក្នុងការកសាងប្រទេស រស់នៅគ្មានប្រយោជន៍ បំផ្លាញតែពេលវេលាអ្នកដ៏ទៃ។
យ៉ែម មុនិន្ទ
1 year ago
#តើសិប្បកម្មមានសារៈសំខាន់អ្វីខ្លះក្នុងសង្គម សេដ្ធកិច្ចយើងបច្ចុប្បន្ន?
ក្នុងសង្គមសេដ្ធកិច្ចយើងបច្ចុប្បន្ន សិប្បកម្មនៅតែមានសារៈសំខាន់ជានិច្ច ដោយផលិតសំភារៈផ្សេងៗ បំរើតំរូវការក្នុងស្រុក និងផ្គត់ផ្គង់ការងារអោយប្រជាពលរដ្ធបានមួយចំនួនផងដែរ។