Logo
យ៉ែម មុនិន្ទ
តើប្រាសាទព្រះវិហារ កសាងឡើងនៅសតវត្សរ៍ទីប៉ុន្មាន និង ដោយស្ដេចអង្គណាខ្លះ?
ប្រាសាទព្រះវិហារ កសាងឡើងនៅចុងសតវត្សរ៍ទី ៩ និង ដើមសតវត្សរ៍ទី ១២។ ដោយស្តេច ៤ អង្គ គឺ៖
1. ព្រះបាទ យសោវ័រ្មនទី ១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទ យសោវ័រ្មនទី ១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
2. ព្រះបាទ សូរ្យវ័រ្មនទី ១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទកណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
3. ព្រះបាទ ជ័យវ័រ្មនទី ៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
4 . ព្រះបាទ សូរ្យវ័រ្មនទី ២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោធប្រាសាទ និង ចាត់ទុកជាកន្លែងគោរព សម្រាប់ព្រះមហាក្សត្រគ្រប់រូប។
1 year ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from យ៉ែម មុនិន្ទ, click on at the bottom under it