Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
20 days ago
តើក្រុមប្រឹក្សាសន្តិសុខមានមុខងារ និង អំណាចអ្វីខ្លះ?   
○ តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារ និង អំណាច គឹ៖
• រក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ ដោយផ្អែកតាមគោលការណ៍ និង គោលបំណងនៃសហប្រជាជាតិ។
• ស៊ើបអង្កេតជម្លោះ ឬ ស្ថានការណ៍ណាមួយ ដែលអាចនាំទៅរកការង្គៀសចិត្តជាអន្តរជាតិ។
• ផ្តល់អនុសាសន៍ពីវិធីសាស្រ្តនៃការសម្រួលជម្លោះ ឬ មធ្យោបាយដោះស្រាយជម្លោះ។
• រៀបចំផែនដី បង្កើតឡើង ដើម្បីកំណត់គ្រឿងសព្វាវុធ។
• កំណត់អត្ថិភាពនៃការគំរាមកំហែងចំពោះសន្តិភាព ឬ អំពើរាតត្បាត និង ផ្តល់អនុសាសន៍ថា​ តើត្រូវយកវិធានការណ៍ណាមួយ ​មកអនុវត្ត អំពាវនាវឲ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬ វិធានការផ្សងៗទៀត ដែលមិនប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ និង បញ្ឈប់ការរាតត្បាត។
• ផ្តល់អនុសាសន៍លើការអនុញ្ញាតបញ្ចូល សមាជិកនៃអង្គការសហប្រជាជាតិ និង អាណត្តិណាមួយ អាចក្លាយជាភាគីទៅនឹងលក្ខន្តិកៈនៃតុលាការយុត្តិអន្តរជាតិ។
• ចាត់វិធានការយោធាទប់ទល់អ្នករាតត្បាត។
• អនុវត្តមុខងារអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ ក្នុងផ្នែកយុទ្ធសាស្រ្ត។
• ផ្តល់អនុសាសន៍ទៅមហាសន្និបាត ក្នុងការជ្រើសរើសអគ្គលេខាធិការ ហើយចូលរួមជាមួយមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើស ចៅក្រមនៃតុលាការអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើង យ៉ាងដូច្នេះ ដើម្បីងាយអនុវត្តមុ​ខងារជាប្រក្រតី និង តំណាងនៃសមាជិកនីមួយៗ ត្រូវមានវត្តមានគ្រប់ពេលវេលា នៅឯស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៩២ កិច្ចប្រជុំដែលមិនធ្លាប់មានជាលើកដំបូង បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ សហប្រជាជាតិ ដែលចូលរួមដោយប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលនៃសមាជិក ចំនួន ១៣ ក្នុងចំណោមសមាជិកទាំង ១៥ ព្រមទាំងរដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំនៅទីក្រុង អាឌីស អាបា នៃប្រទេស អេត្យូពី និង ឆ្នាំក្រោយមកទៀតប្រជុំនៅទីក្រុង ប៉ាណាម៉ា (Panama) នៃប្រទេស ប៉ាណាម៉ា។ នៅពេលដែលមានពាក្យបណ្តឹងពាក់ព័ន្ធ នឹងការគំរាមកំហែងដល់សន្តិភាព ត្រូវបានស្នើរឡើងជាធម្មតាសកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខផ្តល់អនុសាសន៍ ដល់ភាគីទាំងអស់ឲ្យស្វែងរកកិច្ចព្រមព្រៀងតាមមធ្យោបាយសន្តិវិធី។ ជាអាជ្ញាកណ្តាលផ្ទាល់តែម្តង។ ក្រុមប្រឹក្សាសន្តិសុខ អាចចាត់តាំងតំណាងរបស់ខ្លួន ឬ ក៏ស្នើរទៅអគ្គ​លេខាធិការនៃអង្គការសហប្រជាជាតិឲ្យកិច្ចការនេះ ឬ ប្រើប្រាស់មធ្យោបាយសណ្ឋានកម្ម (Good Office) របស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខ អាចដាក់ចេញនូវគោលការណ៍ទី ៤ សម្រាប់ដោះស្រាយវិវាទ ដោយមធ្យោបាយសន្តិវិធី។
• នៅពេលដែលអធិករណ៍ បាននាំទៅរកការច្បាំងគ្នាកង្វល់ដំបូងបំផុតរបស់ប្រឹក្សាសន្តិសុខ គឺ ធ្វើយ៉ាងណាត្រូវអធិករឲ្យបានកាន់តែឆាប់ចប់ កាន់ប្រសើរ។ ជាច្រើនដងណាស់មកហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានចេញបទបញ្ជានៃបទឈប់បាញ់គ្នា ដែលជាលិខិតូបករណ៍ក្នុងការទប់ស្កាត់អរិភាពកុំឲ្យរាលដាល ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជូនផងដែរនូវកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីជួយកាត់បន្ថយភាពតានតឹង ក្នុងតំបន់ដែលមានទំនាស់ រក្សាទុកកម្លាំងប្រឆាំងដោយឡែកពីគ្នា ហើយបង្កលក្ខណៈឲ្យមានភាពស្ងប់ស្ងាត់ ហើយត្រូវដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីវិញ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
ចូរនិយាយអំពីសមាជិក្រុមប្រឹក្សាសន្តិសុខនីមួយៗឲ្យបានក្បោះក្បាយ។
○ សមាជិកក្រុមប្រឹក្សាសន្តិសុខនីមួយៗ មាន សំឡេងឆ្នោតមួយ។ សេចក្តីសម្រេចចិត្ត បី នីតិវិធី ត្រូវធ្វើឡើងដោយការបោះឆ្នោតយល់ស្របយ៉ាងហោចណាស់ ៩ សំឡេងលើ ១៥។ សេចក្តីសម្រេចចិត្តពីបញ្ហាអាទិភាព តម្រូវឲ្យមានសំឡេងឆ្នោត ៩ សំឡេង ដោយមានការឯកភាពពីសមាជិកអចិន្រ្តៃយ៍ទាំង ៥ ផង។ នេះ គឺជា ច្បាប់ឯកច្ធ័ន្ធនៃមហាអំណាច ជាញឹមញាយសំដៅលើអំណាចវេតូ (Veto Power)។ ប្រសិនបើ មាន សមាជិកអចិន្រ្តៃយ៍ណា​មួយ មិនយល់ព្រមនឹងសេចក្តីសម្រេចទេ នោះសេចក្តីសម្រេចចិត្តនោះ ត្រូវបានសមាជិកបោះឆ្នោតបដិសេដនេះ បង្ហាញពីការប្រើប្រាស់អំណាចវេតូ។ សមាជិកអចិន្រ្តៃយ៍ទាំង ៥ បានអនុវត្តសិទ្ធិវេតូក្នុងពេលតែមួយ ឬ ពេលផ្សេងគ្នា។ ប្រសិនបើ សមាជិកអចិន្រ្តៃយ៍ណាមួយមិនគ្រាំទ្រសេចក្តីសម្រេចក្តី ​ប៉ុន្តែ ក៏គ្មានបំណងរាំងស្ទះសេចក្តីសម្រេច​នោះ តាមរយៈការបោះឆ្នោតវេតូ នោះគេអាចបោះឆ្នោតអនុប្បវាទបាន។ យោងតាមធម្មនុញ្ញ សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ទទួលយក និង អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​។ នៅពេលដែលយន្តការដទៃទៀតនៃអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលនានា ក្រុមប្រឹក្សាសន្តិសុខ មានអំណោចធ្វើសេចក្តីសម្រេចចិត្តតែម្នាក់ឯង ដែលរដ្ឋជាសមាជិកមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញ។
ប្រវត្តិ វិទ្យា
1 month ago
តើសន្និសិទនេះបានផ្តោតលើបញ្ហាអ្វីខ្លះ?
○ ​សន្និសិទបានផ្តោតទៅលើបញ្ហា ដូចជា៖
· ការបង្កើតអង្គការសហប្រជាជាតិ
· ការរៀបចំប្រទេសអាឡឺម៉ង់ជា ៤ តំបន់ត្រួតត្រា
· ការកាត់បន្ថយទឹកដីអាឡឺម៉ង់
· សហភាពសូវៀត សន្យាជួយវាយបង្ក្រាបជប៉ុន
ចំណេះដឹង ទូទៅ
2 months ago
តើអង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះអ្វី? តើអង្គការនេះមានទិសដៅយ៉ាងដូចម្តេច?
○ អង្គការសហប្រជាជាតិ ដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះ អាយឡូ (ILO) អង្គការនេះមានទិសដៅ៖
• ពេលមានការគាបសង្កត់ពីម្ចាស់រោងចក្រ ដូចជា ផ្តល់ប្រាក់ខែតិច ធ្វើការលើសពី ៨ ម៉ោងក្នុង ១ ថ្ងៃ...។
• ធានាជីវិត ពេលមានគ្រោះថ្នាក់ស្លាប់ ឬ ពិការពេលបំពេញការងារ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
តើសេចក្តីសម្រេចចិត្តដែលអនុម័តដោយមហាសន្និបាតអនុវត្តដូចម្តេចខ្លះ?
○ សេចក្តីសម្រេចចិត្ត ដែលអនុម័តដោយមហាសន្និបាតអនុវត្ត ដូចខាងក្រោម៖
• គណៈកម្មាធិការនានា និង ស្ថាប័នដទៃទៀតដែលបង្កើតឡើងដោយមហាសន្និបាត ដើម្បីសិក្សា និង រាយការណ៍ពីបញ្ហាណាមួយ ដូចជា ការកាត់បន្ថយគ្រឿងសព្វាវុធ ការសិក្សាសន្តិភាព ការប្រគល់ឯករាជ្យ និង សិទ្ធិមនុស្ស។
• ក្នុងសន្និសីទអន្តរជាតិ ដែលកោះអញ្ចើញដោយមហាសន្និបាត។
• ដោយអគ្គលេខាធិកាដ្ឋានអង្គការសហប្រជាជាតិអគ្គលេខាធិការ និង បុគ្គលិករបស់ខ្លួនដែលជាអ្នកបម្រើការស៊ីវិលអន្តរជាតិ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
ចូរនិយាយអំពីគណៈកម្មាធិការទូទៅនីមួយៗ។
○ គណៈកម្មាធិការទូទៅនីមួយៗ មានប្រធានមួយរូប និង អនុប្រធាន ២១ រូបរបស់មហាសន្និបាតហើយប្រធាននៃគណៈកម្មាធិការទាំង ៧ គណៈកម្មាធិការរសារតាំង ដែលមានសមាជិក ៩ រូប ចាត់តាំងដោយមហាសន្និបាត តាមសំណើររបស់ប្រធាននៃសម័យប្រជុំនីមួយៗ ដែលរាយការណ៍ទៅមហាសន្និបាត ស្តីពីសាតាំងទាំងអស់។

បញ្ហាខ្លះ ត្រូវបានពិចារណាក្នុងការប្រជុំពេញអង្គនៃគណៈកម្មាធិការនីមួយៗ។ ជាទូទៅ រាល់បញ្ហាទាំងអស់ ត្រូវបានបោះឆ្នោតក្នុងការប្រជុំពេញអង្គ នៅចុងបញ្ចប់នៃសម័យប្រជុំសាមញ្ញ បន្ទាប់ពីគណៈកម្មាធិការទាំងអស់ បានបញ្ចប់ការពិចារណារបស់ខ្លួន ហើយដាក់សេចក្តីព្រមព្រៀងនៃសេចក្តីសម្រេចចិត្ត ជូនទៅមហាសន្និបាតពេញអង្គ ដើម្បីធ្វើការអនុម័តតែម្តង។

ការបោះឆ្នោតក្នុងគណៈកម្មាធិការ គឺ ធ្វើឡើងដោយសំឡេងភាគច្រើន ធម្មតានៅក្នុងអង្គប្រជុំពេញអង្គ។ សេចក្តីសម្រេចចិត្ត អាចត្រូវអនុម័តតាមរយៈការលើ​កលែង។ នៅពេលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ពុំមានការចងក្រងកម្លាំងស្របច្បាប់។

សម្រាប់រដ្ឋាភិបាល គេយកចិត្តទុកដាក់យ៉ាងខ្លាំង លើទស្សនៈពិភពលោក ស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ ហើយនឹងអាជ្ញាធរសីលធម៌របស់សហគមន៍ពិភពលោក។ កិច្ចការពាមួយឆ្នាំរបស់អង្គការសហប្រជាជាតិ ភាគច្រើនបំផុត ចេញមកពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាត ដែលអាចនិយាយបានថា ឆន្ទៈរបស់សមាជិកភាគច្រើន បានស្តែងឡើងក្នុងសេចក្តីសម្រេចចិត្ត ដែលអនុម័តដោយមហាសន្និបាត។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
ចូរនិយាយអំពីសម័យប្រជុំនៃមហាសន្និបាត។
○ សម័យប្រជុំសាមញ្ញនៃមហាសន្និបាត អង្គការសហប្រជាជាតិរៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃ អង្គារ ទី ៣ ខែ កញ្ញ និង បន្តជាធម្មតារហូតដល់ពាក់កណ្តាលខែ ធ្នូ។ នៅពេលចាប់ផ្តើមសម័យប្រជុំសាមញ្ញនីមួយៗ មហាសន្និបាតបានបោះឆ្នោតជ្រើសរើស ប្រធានថ្មីមួយរូប និង អនុប្រ​ធានចំនួន ២១ រូប ព្រមទាំងប្រធានគណៈកម្មាធិការសំខាន់ចំនួន ៧ រូប ទៀត ដើម្បីឲ្យមានអ្នកតំណាងភូមិសាស្រ្ត ប្រកបដោយសមធម៌ អធិបតេយ្យភាពនៃមហាសន្និបាត បានវិលដូរជារៀងរាល់ឆ្នាំ ក្នុងចំណោមក្រុមរដ្ឋទាំង ៥ ក្រុម គឺ អាហ្រ្វិក អាស៊ី អឺរ៉ុបខាងកើតអាមេរិច ឡាទីន អឺរ៉ុបខាងលិច និង រដ្ឋផ្សេងៗទៀត។​ ទន្ទឹមនឹងសម័យប្រជុំសាមញ្ញ មហាសន្និបាតអាចបើកសម័យប្រជុំវិសាមញ្ញ បាន តាមសំណើររបស់ក្រុមប្រឹក្សា រក្សាសន្តិសុខសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ឬ ក៏សមាជិកមួយរូប ប្រសិនបើ សមាជិកភាគច្រើនយល់ព្រម។ នៅចំណុចចាប់ផ្តើមនៃសម័យប្រជុំនីមួយៗ មហាសន្និបាត ត្រូវបានបើកការពិភាក្សាវែកញែក ជាទូទៅ ហើយជាញឹកញយ គឺ ត្រូវថ្លែងដោយប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលដែលនៅក្នុងនោះ រដ្ឋជាសមាជិកបានបង្ហាញទស្សនៈរបស់ខ្លួន ទៅលើគំលាតដ៏ធំនៃរឿងរ៉ាវដែលជាកង្វល់អន្តរជាតិ។ ដោយសារតែមានបញ្ហាធំមួយ ដែលចាំតម្រូវឲ្យមហាសន្និបាតពិចារណា (ឧទាហរណ៍៖ សម័យប្រជុំនៃមហាសន្និបាតឆ្នាំ ១៩៩៤ មានរបៀបវារៈចំនួន ១៦២ ដាច់ដោយឡែកពីគ្នា)។ មហបាសន្និបាត បានផ្តល់នូវបញ្ហាភាគច្រើន ទៅឲ្យគណៈកម្មាធិការសំខាន់ៗទាំង ៦ របស់ខ្លួន។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
តើមហាសន្និបាតមានមុខងារ និង អំណាចដូចម្តេច?
○ តាមធម្មតា សហប្រជាជាតិមានមុខងារ និង អំណាចតាមរយៈនៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមមាន៖​
• ពិចារណា និង ផ្តល់អនុសាសន៍លើគោលការណ៍ សហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ រួមមាន គោលការណ៍គ្រប់គ្រងការដកអាវុធ និង បទបញ្ញត្តិនៃការដកអាវុធ។
• ពិភាក្សា និង ផ្តល់អនុសាសន៍លើរឿងរ៉ាវនានា ដែលទាក់ទងនឹងសន្តិភាព និង សន្តិសុខអន្តរជាតិ លើកលែងតែជម្លោះ ឬ នៅក្នុងក្របខណ្ឌនៃធម្មនុញ្ញ ឬ ដែលប៉ះពាល់លើអំណាច និង មុខងារនៃយន្តការណាមួយរបស់អង្គការសហប្រជាជាតិ។
• ផ្តួចផ្តើមគំនិតសិក្សា និង ផ្តល់អនុសាសន៍ ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការណ៍នយោបាយអន្តរជាតិ អភិវឌ្ឍ និង ចងក្រងច្បាប់អន្តរជាតិ ការទទួលស្គាល់សិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋានគ្រឹះសម្រាប់មនុស្សគ្រប់រូប និង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ និង សុខភាព។
• ផ្តល់អនុសាសន៍ឲ្យមានដំណោះស្រាយ តាមមធ្យោបាយសន្តិវិធី ចំពោះស្ថានភាពណាមួយ ដោយមិនគិតពីពូជសាសន៍ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមិត្តភាពប្រជាជាតិ។
• ពិចារណា និង អនុម័តថវិកាប្រជាជាតិ និង ថវិកាវិភាគទានដល់សមាជិកនានា។
• បោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង សមាជិក្រុមប្រឹក្សា អាណាព្យាបាលដែលបានបោះឆ្នោតជ្រើសរើស ​ក្នុងការបោះឆ្នោតរួមគ្នា ជាមួយក្រុមប្រឹក្សាសន្តិសុខចៅក្រមនៃអង្គតុលាការយុត្តិធម៌ អន្តរជាតិ និង យកអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
• តាមសេចក្តី ស្តីពីការរក្សាសន្តិភាពដែលបានអនុម័ត ដោយមហាសន្និបាត​អង្គការសហប្រជាជាតិនៅខែ វិច្ឆិកា ឆ្នាំ ១៩៥០ មហាសន្និបាតអាចធ្វើសកម្មភាពបាន ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងសកម្មភាពរបស់ខ្លួន ក្នុងករណីនេះមានជាអាទិ៍ ការគំរាមកំហែងដល់សន្តិភាពអន្តរជាតិ​ អំពើដែលនាំអោយប្រេះឆាដល់សន្តិភាព ឬ អំពើរាតត្បាត ព្រោះខ្វះការឯកភាពពីសមាជិកអចិន្ត្រៃយ៍។ មហាសន្និបាតត្រូវបានផ្តល់អំណាចឲ្យពិចារណាពីបញ្ហាទាំងនោះជាបន្ទាន់ ហើយមានទស្សនៈ ដើម្បីចាត់វិធានការរួម ដោយរាប់បញ្ចូលទាំងអំពើដែលនាំឲ្យមាន​ប្រភពដល់សន្តិភាព ឬ អំពើរាតត្បាតនៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងករណីចាំបាច់ដើម្បីរៀបចំសន្តិភាព និង សន្តិសុខអន្តរជាតិ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
3 months ago
តើស្ថាប័នរបស់អង្គការសហប្រជាជាតិមានប៉ុន្មាន? អ្វីខ្លះ?
○ ស្ថាប័នរបស់អង្គការសហប្រជាជាតិ មានចំនួន ៦ គឺ៖
· មហាសន្និបាត
· ក្រុមប្រឹក្សាសន្តិសុខ
· ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម
· ក្រុមប្រឹក្សាទទួលខុសត្រូវ
· តុលាការយុត្តិធម៌អន្តរជាតិ
· លេខាធិការដ្ឋាន
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
3 months ago
តើភាសាផ្លូវការរបស់អង្គការសហប្រជាជាតិមានភាសាអ្វីខ្លះ?
○ តាមធម្មនុញ្ញសហប្រជាជាតិ ភាសាផ្លូវការរបស់អង្គការសហប្រជាជាតិមានភាសា ដូចជា៖ ភាសាចិន ភាសាអង្គគ្លេស ភាសាបារាំង ភាសារុស្ស៊ី និង ភាសាអេស៉្បាញ។ ភាសាអារ៉ាប់ បានត្រូវដាក់បន្ថែមជាភាសាផ្លូវការមួយផងដែរ សម្រាប់មហាសន្តិបាតក្រុមប្រឹក្សាសន្តិភាព និង ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម។
សិទ្ធិ​ ឯកជន​
3 months ago
តើសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់ពីថ្ងៃ ខែ ឆ្នាំណា?
○ សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើសមាជិកភាពរបស់អង្គការសហប្រជាជាតិមានលក្ខខណ្ឌដូចម្តេច?
○ សមាជិកភាពរបស់អង្គការសប្រជាជាតិ បើកចំពោះប្រជាជាតិទាំងឡាយណាដែលស្រឡាញ់សន្តិភាព ដែលព្រមទទួលយកកាតព្វកិច្ចបំពេញ ទៅតាមលក្ខខណ្ឌកំណត់ដោយធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយមានឆន្ទះ និង អាចអនុវត្ត​ការតព្វកិច្ចទាំងនេះ តាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើអង្គការសហប្រជាជាតិធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍អ្វីខ្លះ​?
○ អង្គការសហប្រជាជាតិ ធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ ដូចខាងក្រោម៖​
• អង្គការសហប្រជាជាតិបង្កើតឡើងតាមគោលការណ៍សមភាព ប្រកបដោយសមភាពនៃរដ្ឋទាំងអស់។
• សមាជិកអង្គការសហប្រជាជាតិ ត្រូវបំពេញដោយសុទ្ធចិត្តនូវកាតព្វកិច្ចរបស់ខ្លួនតាមធម្មនុញ្ញ។
• សមាជិកអង្គការសហប្រជាជាតិ ត្រូវដោះស្រាយជម្លោះអន្តរជាតិ​ ដោយមធ្យោបាយសន្តិវិធី ដោយមិនធ្វើឲ្យមា​​នគ្រោះថ្នាក់់​ដល់សន្តិភាព និង សន្តិសុខអន្តរជាតិ ហើយនិងយុត្តិធម៌ឡើយ។
• សមាជិកអង្គការសហប្រជាជាតិ ជៀសវាងការគំរាម​កំហែង ឬ ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកដទៃ ទោះបីរដ្ឋនោះតូចក៏ដោយ។
• សមាជិកអង្គការសហប្រជាជាតិ ត្រូវជួយឧបត្ថម្ភពេញបន្ទុកដល់អង្គការនេះ ក្នុងសកម្មភាព​ស្របទៅនឹងធម្មនុញ្ញ ហើយមិនត្រូវឧបត្ថម្ភតទៅ​រដ្ឋណាមួយដែល អង្គការសហប្រជាជាតិ បានរឹតត្បិតដាក់ទណ្ឌកម្មទៅតាមនិតិវិធីទៅលើរដ្ឋ ដែលមិនគោរពធម្មនុញ្ញនោះទេ។
• អង្គការសហប្រជាជាតិ ត្រូវធ្វើយ៉ាងឲ្យរដ្ឋដែលមិនមែនជាសមាជិក គោរពតាមគោលការណ៍ដែលបានចែងរបស់អង្គការសហប្រជាជាតិ មានតម្លាភាពើ និង ជាចំាបាច់ ដើម្បីទ្រទ្រង់សន្តិភាព និង សន្តិសុខអន្តរជាតិ។
• មិនឲ្យមានបទបញ្ញាតិ្តណាមួយ នៅក្នុងរដ្ឋធម្មនុញ្ញអនុញ្ញា​តឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ក្នុងរឿងរ៉ាវទាំងឡាយណា ដែលទាក់ទិនក្នុងយុត្ថាធិការក្នុងស្រុកនៃរដ្ឋណាមួយឡើយ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើអង្គការសហប្រជាជាតិ មានគោលបំណងដូចម្តេច?
○ គោលបំណង់របស់អង្គការសហប្រជាជាតិ គឺ៖
• ដើម្បីរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ។
• ពង្រីកការទំនាក់ទំនងអន្តរជាតិរវាងប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពនូវគោលការណ៍សមាសភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និង សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងរបស់ប្រជាពលរដ្ឋ។
• សហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាអន្តរជាតិនានា ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាវប្បធម៌ និង បញ្ហាមនុស្សធម៌ ជាពិសេសក្នុងការជំរុញឲ្យមានសន្តិភាព ឲ្យមានការគោរពសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាននៃការអនុវត្តន៍។
• ជាមជ្ឈមណ្ឌល ដើម្បីរួមកម្លាំងប្រជាជាតិទាំងអស់ឆ្ពោះទៅរកគោលបំណងរួម ដើម្បីសេចក្តីសុខពិភពលោក។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើបុព្វកថានៃធម្មនុញ្ញសហប្រជាជាតិបានបង្ហាញពីអ្វី?
○ បុព្វកថានៃធម្មនុញ្ញសហប្រជាជាតិ បានបង្ហាញអំពីឧត្តមគតិ​ និង គោលបំណងរួមមានរបស់ប្រជាជនទាំងអស់ ដែលរដ្ឋាភិបាល​​របស់ខ្លួនបានរួបរួមបង្កើតអង្គការសហប្រជាជាតិ មានសេចក្តីដូចខាងក្រោម៖
• យើងប្រជាជននៃអង្គការសហប្រជាជាតិ បានតាំងចិត្តសង្គ្រោះមនុស្សជំនាន់ក្រោយ ឲ្យចាកផុតពីការហែកហួរ នៃសង្គ្រាមដែលបាននាំមកនុវទុក្ខសោក ហួសពីសេចក្តីថ្លែងចំពោះមនុស្សជាតិ ដែលកើតមានពីរដងរួចមកហើយក្នុងជីវិត​របស់យើង។ ដូច្នេះ ដើម្បីបញ្ជាក់ឡើងវិញពីសច្ច​ធម៌ ​នៅក្នុងសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះក្នុងសេចក្តីថ្លៃថ្នូរ និង តម្លៃនៃមនុស្សជាតិ សិទ្ធិស្មើគ្នា​រវាងបុរស និង ស្រ្តី រវាងរដ្ឋធំ និង រដ្ឋតូច ដោយបង្កលក្ខណៈឲ្យមានយុត្តិធម៌ និង ការគោរពចំពោះកាតព្វកិច្ចដែលកើតចេញពីសន្ធិសញ្ញផ្សេងៗ និង ព្រមទាំងប្រភពនៃនីតិអន្តរជាតិដទៃទៀត ដែលអាចត្រូវបានរក្សា និង ដើម្បីជម្រុញឲ្យមានវឌ្ឍនភាពសង្គម។ ជាពិសេស កម្រិតនៃជីវភាពសេរីភាពរបស់មនុស្សនៃរដ្ឋនីមួយៗ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរឡើងក្នុងវង្វង់សេរីភាពមនុស្ស។

• ហេតុនេះ ដើម្បីសម្រេចគោលបំណង់ទាំងនេះ យើងត្រូវប្រតិបត្តិនូវប្រការអត់ឱនឲ្យគ្នា ហើយនិងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ និង​ ដើម្បីរួបរួមកម្លាំងគ្នារក្សាសន្តិសុខ សន្តិភាពអន្តរជាតិ ដើម្បីធានាថា កម្លាំងប្រដាប់អាវុធមិនត្រូវបានប្រើប្រាស់ ហើយបំរើតែផលប្រយោជន៍រួម ដោយទទួលនូវគោលការណ៍:និង វិធី ដើម្បីប្រើប្រាស់យន្តការអន្តរជាតិក្នុងការលើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និង សង្គមសម្រាប់ប្រជាជនទាំងអស់។

• នៅក្នុងលក្ខខណ្ឌនេះ ដើម្បីដោះស្រាយចំពោះបញ្ហាណាមួយរបស់យើងទាំងអស់គ្នា ត្រូវរួមកម្លាំងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចគោលបំណងទាំងនេះ។ ដោយយោងទៅតាមរដ្ឋាភិបាលគួរជាទីគោរពនីមួយៗ តាមរយៈអ្នកតំណាងដែលប្រមូលផ្តុំ នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ បានបង្ហាញពីអំណាចដ៏ពេញលេញរបស់ខ្លួន ត្រូវបានយល់ឃើញថា​ មានលក្ខណៈល្អ និង សមរម្យ បានព្រមព្រៀងបង្ហាញក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយតាមរយៈនេះ បានបង្កើតអង្គការអន្តរជាតិមួយមានឈ្មោះថា អង្គការសហប្រជាជាតិ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើធម្មនុញ្ញសហប្រជាជាតិជាអ្វី?
○ ធម្មនុញ្ញសហប្រជាជាតិ គឺជា លក្ខខណ្ឌចម្បងបំផុតនៃការបង្កើតអង្គការសហប្រជាជាតិ ដែលកំណត់ពីសិទ្ធិនិង កាតព្វកិច្ចរបស់រដ្ឋជាសមាជិក ដើម្បីបង្កើតយន្តការ និង ទម្រង់ការអង្គការសហប្រជាជាតិ។ សន្ធិសញ្ញអន្តរជាតិនេះ គឺជា ធម្មនុញ្ញមួយដែលចាត់ទុកក្នុងកម្រិតអន្តរជាតិនូវគោលការណ៍ជាច្រើននៃទំនាក់ទំនងអន្តរជាតិ សម្រាប់ការអនុវត្តឲ្យមានសមភាពប្រកបដោយអធិបតេយ្យភាពនៃរដ្ឋទាំងអស់ដែលជាសមាជិក ឲ្យក្លាយទៅជាការហាមឃាត់ការប្រើប្រាស់កម្លាំងក្នុងការទំនាក់ទំនង់អន្តរជាតិ ចំពោះមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សដែលមនុស្សទាំងប្រុស ទាំងស្រីមានសិទ្ធិនឹងទទួល។

° ធម្មនុញ្ញសហប្រជាជាតិ បានផ្តើមឡើងដោយមានបុព្វកថា ហើយរួមមានផ្នែកផ្សេងៗ ស្តីពីគោលបំណង និង គោលការណ៍របស់អង្គការណ៍សហប្រជាជាតិ សមាជិកភាព យន្តការដោះស្រាយជម្លោះ ដោយសន្តិវិធី អំពើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និង ជំងឺរាតត្បាត សកម្មភាពគំរាមកំហែងប្រឆាំងនឹងសន្តិភាពសហប្រតិបត្តិការខាងសេដ្ឋកិច្ច និង សង្គមអន្តរជាតិ
និង ដែនដីមិនមែនស្វ័យភាព។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
ចូរនិយាយ អំពីដើមកំណើតនៃអង្គការសហប្រជាជាតិ។
○ ពាក្យពេជន៍ដំបូងនៃ “អង្គការសហប្រជាជាតិ” បានពន្លឺឲ្យដឹងតាមរយៈប្រធានាធិបតីសហរដ្ឋអាមេរិច គឺលោក ហ្រ្វង់គ្លីន ដ៏ រ៉ូស៏វែ (Franklin D Roosevslt) ហើយពាក្យពេចន៍របស់លោក ត្រូវបានលើកឡើង​នៅក្នុង “សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ” នាថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គឺ នៅពេលដែលតំណាងនៃប្រជាជាតិចំនួន ​២៦ បានសន្យាថា រដ្ឋាភិបាលរបស់ខ្លួនបន្តរួមគ្នាប្រឆាំងទល់នឹងអំណាចសម្ព័ន្ធមិត្ត (Axis Powers)។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខា ដោយតំណាងនៃសហប្រជាជាតិចំនួន ៥០ នៅឯសន្និសិទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិ ដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (Sanfrancisco) នៅថ្ងៃទី ២៥ ខែ មេសា ដល់ថ្ងៃទី ២៦​ ខែ មិថុនា ឆ្នាំ ១៩៤៥។ ប្រតិភូទាំងនោះ ពិភាក្សាគ្នាអំពីមូលដ្ឋាននៃសំណូមពរ ដែលបានស្នើរឡើងដោយតំណាងប្រទេសចិន សហភាពសូវៀត ចក្រភពអង់គ្លេស និង ហរដ្ឋអាមេរិក នៅឯ ដាំបាតុង អក (Dumbarton Oaks) នៅខែសីហា ដល់​ តុលា ឆ្នាំ​១៩៤៤។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយតំណាងប្រទេសចំនួន ៥០ ចំពោះប្រទេសប៉ូឡូញ ដែលពុំមានវត្តមានក្នុងសន្និសីទនោះ ក៏បានចុះហត្ថលេខាលើធម្មនុញ្ញសហប្រជាជាតិនេះដែរ ដោយមានលេខរៀងក្រោយគេ ហើយក៏បានក្លាយជារដ្ឋ សមាជិកស្ថាបនិកទី ៥១។ អង្គការសហប្រជាជាតិ បានលេចចេញរូបរាងជាផ្លូវការនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥។ នៅពេលដែលធម្មនុញ្ញសហប្រជាជាតិ ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ប្រទេសបារាំង សហភាពសូវៀត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង រដ្ឋហត្ថលេខីដទៃទៀតជាច្រើន បានកំណត់យកថ្ងៃទី ២៤ ខែ តុលា​ ជាទិវាពិភពលោកនៃអង្គការស​ហប្រជាជាតិរាល់ឆ្នាំ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើបុព្វហេតុនៃការបង្កើតអង្គការសហប្រជាជាតិ?
○ ភាពរីករាលដាលនៃសង្រ្គាមលោកលើកទី ២ បានជំរុញឲ្យសហរដ្ឋអាមេរិក និង ប្រទេសអង់គ្លេសបាន ​ចុះហត្ថលេខាលើសទ្ធិសញ្ញការពាររួមឈ្មោះថា អង្គការធម្មនុញ្ញអាត្លង់ទិក នៅថ្ងៃ ១១ សីហា ១៩៤១។ បន្ទាប់មកសង្គ្រាមលោកលើកទី ២ បានបង្ខំឲ្យប្រទេសចំនួន ២៦ ទៀតចុះហត្ថលេខានៅទីក្រុង​វ៉ាស៊ីនតោនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអាឡឺម៉ង់។ មួយឆ្នាំក្រោយមកទៀត សង្គ្រាមលោកឆាបឆេះកាន់តែខ្លាំងឡើងៗ ស្ទើរតែពាសពេញពិភពលោក ទើបមហាអំណាចទាំង ៣ មានសហរដ្ឋអាមេរិក អង់គ្លេស និង សហភាពសូវៀត បានប្រជុំគ្នា​នៅទីក្រុងមូស្គូ នាថ្ងៃ ៣០ តុលា ១៩៤៣ ដើម្បីរៀបគម្រោងបង្កើតអង្គការអន្តរជាតិមួយ ដែលមានប្រសិទ្ធភាពដើម្បីរក្សាសន្តិភាព និង សន្តិភាពអន្តរជាតិ។ អង្គការពិភពលោកមួយ បានចាប់បដិសន្ធិកនៅពេលដែលប្រទេសចំនួន ៥១ នៅលើពិភពលោក បានជួបប្រជុំគ្នាផ្លាសប្តូរយោបល់ ទៅនឹងគម្រោងធម្មនុញ្ញនៃអង្គការនេះអស់រយៈពេល ២ ខែ គឺ (ខែ ៤-៥ ឆ្នាំ ១៩៤៥ នៅទីក្រុងសាន់ប្រាន់ស៊ីស្កូ)។ អង្គការនេះ បានចេញរូបរាងឡើងនាថ្ងៃ ២៤ តុលា​ ១៩៤៥។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើអង្គការសហប្រជាជាតិជាអ្វី? បង្កើតឡើងនៅថ្ងៃខែឆ្នាំណា?
○ អង្គការសហប្រជាជាតិ ជា អង្គការពិភពលោក ដ៏កំពូលមួយមាននាទីថែរក្សាសន្តិភាព សន្តិសុខ និងភាពរុងរឿងនៃមនុស្សជាតិ។ អង្គការនេះបង្កើតនៅថ្ងៃទី ២៤ តុលា ឆ្នាំ ១៩៤៥ ដោយសមាជិក ៥១ ប្រទេសចូលរួមនៃកំណើតដំបូង។
សិទ្ធិ​ ឯកជន​
4 months ago
មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨។ ក្នុងការគោរពតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ជាសាកល ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃកតិកាសញ្ញា និង អនុសញ្ញាអន្តរជាតិចំនួន ១៤ ដោយមិនរាប់ទាំងធម្មនុញ្ញនៃអង្គការសហប្រជាជាតិមួយផង តើកតិកាសញ្ញា និង អនុសញ្ញាទាំងនោះមានឈ្មោះអ្វីខ្លះ?
--- ចម្លើយ​​ ---
១. អនុសញ្ញាស្ដីពីការបង្ការ និង ផ្ដន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
២. អនុសញ្ញាអន្តរជាតិស្ដីពីការបញ្ឈប់ និង ការផ្តន្ទាទោសឧក្រិដ្ឋកម្ម “ប្រកាន់ពណ៌សម្បុរ” អាប៉ាថេត។
៣. អនុសញ្ញាអន្តរជាតិស្ដីពីការបំបាត់ចោល សព្វបែបយ៉ាងនៃការប្រកាន់ពូជសាសន៍។
៤. កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ។
៥. កតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសង្គម សេដ្ឋកិច្ច និង វប្បធម៌។
៦. អនុសញ្ញាប្រឆាំងទារុណកម្ម អមនុស្សធម៌ ដែលនាំឱ្យបាត់បង់តម្លៃជាមនុស្ស។
៧. អនុសញ្ញាស្ដីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ។
៨. អនុសញ្ញាស្ដីពីសិទ្ធិកុមារ។
៩. អនុសញ្ញាអន្តរជាតិ ទាក់ទងនឹងឋានៈនៃជនភៀសខ្លួន។
១០. ពិធីសារទាក់ទងនឹងឋានៈនៃជនភៀសខ្លួន។
១១. អនុសញ្ញាក្រុងហ្សឺនែវចំនួនបួន ស្ដីអំពីការប្រព្រឹត្តរបស់ទាហាន និង ច្បាប់មនុស្សធម៌ក្នុងគ្រាមានសង្គ្រាម។
សេដ្ឋ កិច្ច
5 months ago
អ្វីជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌?
○ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ជាកិច្ចព្រមព្រៀងអន្តរជាតិមួយ ដែលស្ថាប័នអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស ដើម្បីឱ្យប្រជាជាតិទាំងអស់ មានសេរីភាពក្នុងការប្រកាន់យក គោលជំហរនយោបាយ និង ខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និង វប្បធម៌របស់ខ្លួនដោយសេរី និង ទទួលបាននូវសិទ្ធិទាំងអស់នេះ ក្នុងវិសាលភាពមួយដ៏ពេញលេញ តាមតែអាចធ្វើទៅបាន។
សេដ្ឋ កិច្ច
5 months ago
តើចំណុចសំខាន់ៗនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
○ ចំណុចសំខាន់ៗនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មាន៖
• រួមរស់ រួមកម្លាំងគ្នា ដើម្បីថែរក្សានូវសន្តិភាព និង សន្តិសុខអន្តរជាតិ។
• អនុវត្តន៍គោលការណ៍ច្បាប់ ដោយមិនប្រើកម្លាំងអាវុធលើកលែងតែករណីចាំបាច់ ដើម្បីផលប្រយោជន៍រួម។
• ពឹងផ្អែកលើស្ថាប័នអន្តរជាតិ ដើម្បីជួយឱ្យមានវឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ច និង សង្គមដល់ប្រជាពលរដ្ឋទាំងឡាយ។
• រក្សានូវសន្តិសុខ និង សន្តិសុខអន្តរជាតិ ហើយដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវអនុវត្តន៍វិធានការរួមគ្នាដ៏សក្តិសិទ្ធិ ដើម្បីការពារនឹងបញ្ចៀសមិនឱ្យមានការគំរាមកំហែងលើសន្តិភាព និង បង្រា្កបអំពើរាតត្បាតទាំងឡាយ ឬ អំពើអ្វីដែលធ្វើឱ្យប្រេះឆាសន្តិភាពតាមមធ្យោបាយសន្តិវិធី និង អនុលោមតាមគោលច្បាប់យុត្តិធម៌ និង សិទ្ធិអន្តរជាតិ។
• ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយ ដោយផ្អែកលើគោលការណ៍សមភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និង សិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋទាំងនោះ។
• សម្រេចឱ្យបានកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាអន្តរជាតិនានា។
• សមាជិកទាំងអស់ ត្រូវបំពេញដោយសុចរិតនូវកាតព្វកិច្ចរបស់ខ្លួន តាមធម្មនុញ្ញសហប្រជាជាតិ។
• ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។
• ក្នុងកិច្ចប្រាស្រ័យអន្តរជាតិ សមាជិកទាំងអស់មិនត្រូវគំរាមកំហែង ឬ ប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬ ឯករាជ្យនយោបាយនៃរដ្ឋទាំងមូលក្តី ឬ ប្រឆាំងបែបណាមួយ ដែលមិនសមស្របនឹងគោលបំណងរបស់សហប្រជាជាតិ។
• សមាជិកសហប្រជាជាតិ ត្រូវជួយឧបត្ថម្ភដោយពេញបន្ទុកដល់អង្គការនេះ ហើយមិនត្រូវឧបត្ថម្ភដល់រដ្ឋណាមួយ ដែលអង្គការសហប្រជាជាតិបានរិតត្បិតឡើយ។
• អង្គការសហប្រជាជាតិ ត្រូវធ្វើយ៉ាងណាឱ្យរដ្ឋទាំងឡាយ ដែលមិនមែនជាសមាជិកប្រព្រឹត្តតាមគោលការណ៍ច្បាប់ ដើម្បីទ្រទ្រង់នូវសន្តិភាព និង សន្តិសុខអន្តរជាតិ។
• អង្គការសហប្រជាជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកនីមួយៗឡើយ។
សិទ្ធិ​ ឯកជន​
5 months ago
តើមជ្ឈមណ្ឌលសិទ្ធិមនុស្សស្ថិតនៅក្នុងស្ថាប័នណា?
○ មជ្ឈមណ្ឌលសិទ្ធិមនុស្ស ស្ថិតនៅក្នុងអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្ស គឺជាផ្នែកមួយនៃលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
6 months ago
តើប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា? ក្នុងអាណត្តិអគ្គលេខាធិការអង្គកាសហប្រជាជាតិឈ្មោះអ្វី? ជាជនជាតិអ្វី?
○ ប្រទេសកម្ពុជាចូលជាសមាជិក អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។ ក្នុងអាណត្តិអគ្គលេខាធិការអង្គសហប្រជាជាតិឈ្មោះ ហាំម៉ាសូល។ គាត់ជាជនជាតិស៊ុយអែត។
សិទ្ធិ​ ឯកជន​
6 months ago
តើសាខារបស់អង្គការសហប្រជាជាតិណាមួយ ដែលមានបេសកកម្មចំពោះមុខ ដើម្បីឱ្យកុមារទទួលផលអំពីសិទ្ធិទាំងឡាយរបស់គេ?
○ យូនីសេហ្វ (UNCEF)។
សិទ្ធិ​ ឯកជន​
6 months ago
រូបសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានភ្លើងទៀនកំពូលប្រាំ ពណ៌ស ហើយនិង កម្រងស្លឹកឈើព័ទ្ធពីក្រោម។ តើរូបសញ្ញាបែបនេះមានអត្ថន័យយ៉ាងដូចម្ដេច?
○ រូបសញ្ញានេះមានន័យថា៖
• ភ្លើងទៀន គឺផ្ដល់វិជ្ជាដែលជាពន្លឺ កម្ចាត់បង់នូវភាពល្ងឹតល្ងង់។
• ពណ៌ស តំណាងឱ្យសន្តិភាព។
• កំពូលប្រាំ តំណាងឱ្យទ្វីបលោកទាំងប្រាំ។
• កម្រងស្លឹកឈើព័ទ្ធបីក្រោម តំណាងឱ្យប្រទេសទាំងឡាយ ជាសមាជិកអង្គការសហប្រជាជាតិ។
សិទ្ធិ​ ឯកជន​
6 months ago
តើមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សនៅថ្ងៃខែឆ្នាំណា?

១០ ធ្នូ ១៩៤៨

១០ ធ្នូ ១៩៨៤

១៥ ធ្នូ ១៩៤៨

១០ កញ្ញា ១៩៤៨

0 people voted
ប្រវត្តិ វិទ្យា
6 months ago
តើហេតុអ្វីបានជាប្រទេសអង់គ្លេស និង បារាំងដកថយពីការគ្រប់គ្រងព្រែកជីស៊ុយអេ?
○ បានជាអង់គ្លេស និង បារាំងដកថយពីការគ្រប់គ្រងព្រែកជីកស៊ុយអេ ដោយសារតែ មានការគាបសង្កត់ពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង សហភាពសូវៀត។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេចខ្លះ?
○ ចៅក្រមអន្តរជាតិមួយចំនួន ត្រូវបានជ្រើសតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមានចំនួន ៧ រូប ជូនរាជរដា្ធភិបាលកម្ពុជា ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងធ្វើការជ្រើសរើសចំនួន ៥ រូបក្នុងចំណោម ៧ រូប អោយទៅបំរើការនៅក្នុងតុលាការទាំងពីរថ្នាក់។ ឧត្តមនៃក្រុមប្រឹក្សានៃអង្គចៅក្រម នឹងទទួលខុសត្រូវក្នុងការតែងតាំង ចៅក្រមកម្ពុជាចំនួន ៧ រូប ក្នុងចំណោមអ្នកដែលមានសមត្ថភាពធ្វើជាចៅក្រមកម្ពុជា។
☆ ចៅក្រមទាំងនោះ ត្រូវតែមានអត្តចរិកស្លូតបូត សុភាពរាបសា មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។ ពួកគេ ត្រូវតែមានភាពឯករាជ្យម្ចាស់ការ និង មានទំនួលខុសត្រូវខ្ពស់ ចំពោះការងាររបស់ខ្លួន។ ចៅក្រមទាំងអស់ នឹងទទួលការបណ្តុះបណ្តាលជំនាញនៅសាលាភូមិន្ទចៅក្រម។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើ អ.ស.ប មានឈ្មោះពេញដូចម្តេច? ហើយស្ថាប័ននេះ មានតួនាទីសំខាន់អ្វីខ្លះ?
☆ តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
☆ តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍អ្វីខ្លះ?
○ អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះ មានតួនាទី៖
• ស្វែងរក និង ថែរក្សាខ្ជាប់ខ្ជួននូវសន្តិភាពពិភពលោក
• ពង្រីកទំនាក់ទំនងជាតិនានា
• រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
• រៀបចំស្ថាប័នឯកទេស សំរាប់សហប្រតិបត្តិការអន្តរជាតិ ឲ្យបានសំរេចដូចបំណង
☆ ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺ អង្គការ យូណេស្កូ
☆ ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ ដូចជា៖
• អង្គរការសហប្រជាជាតិជួយការពារ និង ជួសជុលឡើងវិញ
• អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
• លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
• លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
• ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ
• បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងឡាយ​
• បង្កើនចំណូលរដ្ធតាមរយៈទេសចរណ៍​ ដែលជាឧស្សាហកម្មគ្មានផ្សែង

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.