Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
តើបុព្វកថានៃធម្មនុញ្ញសហប្រជាជាតិបានបង្ហាញពីអ្វី?
○ បុព្វកថានៃធម្មនុញ្ញសហប្រជាជាតិ បានបង្ហាញអំពីឧត្តមគតិ​ និង គោលបំណងរួមមានរបស់ប្រជាជនទាំងអស់ ដែលរដ្ឋាភិបាល​​របស់ខ្លួនបានរួបរួមបង្កើតអង្គការសហប្រជាជាតិ មានសេចក្តីដូចខាងក្រោម៖
• យើងប្រជាជននៃអង្គការសហប្រជាជាតិ បានតាំងចិត្តសង្គ្រោះមនុស្សជំនាន់ក្រោយ ឲ្យចាកផុតពីការហែកហួរ នៃសង្គ្រាមដែលបាននាំមកនុវទុក្ខសោក ហួសពីសេចក្តីថ្លែងចំពោះមនុស្សជាតិ ដែលកើតមានពីរដងរួចមកហើយក្នុងជីវិត​របស់យើង។ ដូច្នេះ ដើម្បីបញ្ជាក់ឡើងវិញពីសច្ច​ធម៌ ​នៅក្នុងសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះក្នុងសេចក្តីថ្លៃថ្នូរ និង តម្លៃនៃមនុស្សជាតិ សិទ្ធិស្មើគ្នា​រវាងបុរស និង ស្រ្តី រវាងរដ្ឋធំ និង រដ្ឋតូច ដោយបង្កលក្ខណៈឲ្យមានយុត្តិធម៌ និង ការគោរពចំពោះកាតព្វកិច្ចដែលកើតចេញពីសន្ធិសញ្ញផ្សេងៗ និង ព្រមទាំងប្រភពនៃនីតិអន្តរជាតិដទៃទៀត ដែលអាចត្រូវបានរក្សា និង ដើម្បីជម្រុញឲ្យមានវឌ្ឍនភាពសង្គម។ ជាពិសេស កម្រិតនៃជីវភាពសេរីភាពរបស់មនុស្សនៃរដ្ឋនីមួយៗ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរឡើងក្នុងវង្វង់សេរីភាពមនុស្ស។

• ហេតុនេះ ដើម្បីសម្រេចគោលបំណង់ទាំងនេះ យើងត្រូវប្រតិបត្តិនូវប្រការអត់ឱនឲ្យគ្នា ហើយនិងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ និង​ ដើម្បីរួបរួមកម្លាំងគ្នារក្សាសន្តិសុខ សន្តិភាពអន្តរជាតិ ដើម្បីធានាថា កម្លាំងប្រដាប់អាវុធមិនត្រូវបានប្រើប្រាស់ ហើយបំរើតែផលប្រយោជន៍រួម ដោយទទួលនូវគោលការណ៍:និង វិធី ដើម្បីប្រើប្រាស់យន្តការអន្តរជាតិក្នុងការលើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និង សង្គមសម្រាប់ប្រជាជនទាំងអស់។

• នៅក្នុងលក្ខខណ្ឌនេះ ដើម្បីដោះស្រាយចំពោះបញ្ហាណាមួយរបស់យើងទាំងអស់គ្នា ត្រូវរួមកម្លាំងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចគោលបំណងទាំងនេះ។ ដោយយោងទៅតាមរដ្ឋាភិបាលគួរជាទីគោរពនីមួយៗ តាមរយៈអ្នកតំណាងដែលប្រមូលផ្តុំ នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ បានបង្ហាញពីអំណាចដ៏ពេញលេញរបស់ខ្លួន ត្រូវបានយល់ឃើញថា​ មានលក្ខណៈល្អ និង សមរម្យ បានព្រមព្រៀងបង្ហាញក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយតាមរយៈនេះ បានបង្កើតអង្គការអន្តរជាតិមួយមានឈ្មោះថា អង្គការសហប្រជាជាតិ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it