Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
ចូរនិយាយ អំពីដើមកំណើតនៃអង្គការសហប្រជាជាតិ។
○ ពាក្យពេជន៍ដំបូងនៃ “អង្គការសហប្រជាជាតិ” បានពន្លឺឲ្យដឹងតាមរយៈប្រធានាធិបតីសហរដ្ឋអាមេរិច គឺលោក ហ្រ្វង់គ្លីន ដ៏ រ៉ូស៏វែ (Franklin D Roosevslt) ហើយពាក្យពេចន៍របស់លោក ត្រូវបានលើកឡើង​នៅក្នុង “សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ” នាថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គឺ នៅពេលដែលតំណាងនៃប្រជាជាតិចំនួន ​២៦ បានសន្យាថា រដ្ឋាភិបាលរបស់ខ្លួនបន្តរួមគ្នាប្រឆាំងទល់នឹងអំណាចសម្ព័ន្ធមិត្ត (Axis Powers)។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខា ដោយតំណាងនៃសហប្រជាជាតិចំនួន ៥០ នៅឯសន្និសិទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិ ដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (Sanfrancisco) នៅថ្ងៃទី ២៥ ខែ មេសា ដល់ថ្ងៃទី ២៦​ ខែ មិថុនា ឆ្នាំ ១៩៤៥។ ប្រតិភូទាំងនោះ ពិភាក្សាគ្នាអំពីមូលដ្ឋាននៃសំណូមពរ ដែលបានស្នើរឡើងដោយតំណាងប្រទេសចិន សហភាពសូវៀត ចក្រភពអង់គ្លេស និង ហរដ្ឋអាមេរិក នៅឯ ដាំបាតុង អក (Dumbarton Oaks) នៅខែសីហា ដល់​ តុលា ឆ្នាំ​១៩៤៤។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយតំណាងប្រទេសចំនួន ៥០ ចំពោះប្រទេសប៉ូឡូញ ដែលពុំមានវត្តមានក្នុងសន្និសីទនោះ ក៏បានចុះហត្ថលេខាលើធម្មនុញ្ញសហប្រជាជាតិនេះដែរ ដោយមានលេខរៀងក្រោយគេ ហើយក៏បានក្លាយជារដ្ឋ សមាជិកស្ថាបនិកទី ៥១។ អង្គការសហប្រជាជាតិ បានលេចចេញរូបរាងជាផ្លូវការនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥។ នៅពេលដែលធម្មនុញ្ញសហប្រជាជាតិ ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ប្រទេសបារាំង សហភាពសូវៀត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង រដ្ឋហត្ថលេខីដទៃទៀតជាច្រើន បានកំណត់យកថ្ងៃទី ២៤ ខែ តុលា​ ជាទិវាពិភពលោកនៃអង្គការស​ហប្រជាជាតិរាល់ឆ្នាំ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it