Logo
គ្រូ មន្ត្រី​ រាជការ​
ប្រាសាទព្រះវិហារ ​ជាកេរដំណែលខ្មែរតាំងពីសម័យអង្គររុងរឿង ហើយជាមរតកវប្បធម៏របស់ជាតិទៀតផង។
ក. ចូរប្រាប់ពីទីតាំង​នៃប្រាសាទព្រះវិហារ?
ខ. ប្រាប់ឈ្មោះព្រះមហាក្សត្រ​ខែ្មរដែលបានកសាង និង កាលសម័យដែលបានកសាង?
គ. តើសៀមរំលោភយកប្រាសាទនេះនៅពេលណា?
--- ចម្លើយ​ ---
○ ប្រាសាទព្រះវិហារជាកេរដំណែ​លខ្មែរ តាំងពីសម័យអង្គរដ៏រុងរឿង ត្រូវប្រទេសជិតខាងរំលោភយកដោយអយុត្តិធម៏ បណ្ដាលអោយកើតរឿងក្ដីខ្លាំងនៅក្នុងតុលាការអន្ដរជាតិ នៅដើមពាក់កណ្ដាលទី ២ នៃសតវត្សទី ២០។
°ក.​ ប្រាសាទព្រះវិហារមានទី​តាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដង់រែក (ដែលពីដើមស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅខេត្តព្រះសីហនុវិញ)។
°ខ. ប្រសាទព្រះវិហារ កសាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គ​ព្រះនាម ព្រះបាទ សូរ្យវរ្ម័ន ទី ១ នៅក្នុងកំលុងឆ្នាំ ១០១២-១០៥០។ (យោងតាមឯកសារ​របស់លោក ត្រឹង ងា)។ ប៉ុន្ដែ មានឯកសារខ្លះដាក់ថា៖ ព្រះបាទ សូរ្យវរ្ម័ន ទី ២​កាលបរិច្ឆេទ ១១១៣-១១៥០ (ឯកសារពិគ្រោះឆ្នាំ ១៩៩៥ របស់ក្រសួងអប់រំ)។
°គ.​​​ នេះជារឿងពីអតីតកាល។​ ប្រទេសសៀមបានរំលោភយកប្រសាទព្រះវិហារខ្មែនៅឆ្នាំ ១៩៩៤​ ដោយខុសនឹង​ច្បាប់​អន្ដរជាតិ។ ប៉ុន្តែ តុលាការអន្ដរជាតិអោយខ្មែរឈ្នះក្ដី តាមផ្លូវច្បាប់ក្រោម​ព្រះរាជ​តំរិៈដ៏ឈ្លាសវៃ និង អហិង្សារបស់សម្ដេចព្រះ នរោត្ដម សីហនុ​ គឺ សម្ដេចតានៃយើងរាល់គ្នានេះឯង។
ឃ. កាលនោះប្រទេសកម្ពុជា ដោះស្រាយបញ្ហាដោយអហិង្សា គឺ គ្រាន់រាប់អានគ្នាជាញាតិ។ ចង់អោយប្រទេសបានសុខ ដំបូង គឺ សន្សំមិត្តអោយបានច្រើន ពិសេសមិត្តភក្តិដែលមានព្រំ​ប្រទល់ជាប់គ្នា​។ ប្រទេសខ្មែរធ្លាប់មានឈ្មោះបោះសំលេង លើឆាក​អន្តរជាតិ ធ្លាប់មានអរិយធម៏ខ្ពង់ខ្ពស់។ ដូចនេះ គួរតែដោះស្រាយបញ្ហា ដោយឈរលើគោលការណ៏ច្បាប់អន្តរជាតិ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it