Logo
អក្សរសាស្រ្ត ខ្មែរ
10 months ago
តើពលរដ្ឋម្នាក់ៗត្រូវមានករណីកិច្ចដូចម្តេចខ្លះ ចំពោះជាតិមាតុភូមិរបស់ខ្លួន?
○ ប្រជាពលរដ្ឋមានករណីកិច្ច ជាច្រើនចំពោះប្រទេសជាតិ ដូចជា៖
· បង់ពន្ធជូនរដ្ឋទៅតាមច្បាប់កំណត់
· រួមចំណែកក្នុងការកសាង និង ការពារប្រទេសជាតិ
· ចូលរួមកិច្ចការងារសាធារណៈ
· ជួយថែក្សាសម្បតិ្តសាធារណៈ
· ជួយពង្រឹងភាសាខ្មែរ និង វប្បធម៌ជាតិ
· គោរពច្បាប់រដ្ឋ
· ថែរក្សាបរិស្ថាន
· ពង្រឹងសាមគ្គីជាតិ និង អន្តរជាតិ
· ប្រើសិទ្ធិផ្ទាល់ខ្លួន ដោយបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ
· គោរសិទ្ធិមនុស្ស...
អតីត​ កាល
10 months ago
ហេតុអ្វីបានជាគេតែងនិយាយថាវប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ ព្រោះវប្បធម៌ និង សង្គមធម៌ ជាមែកធាងសំខាន់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និត ហើយសំខាន់ដូចគ្នា។ វប្បធម៌ សំដៅទៅលើសកម្មភាពពលកម្មខួរក្បាល និង រូបរាងកាយរបស់មនុស្សម្នាក់ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ឈរ អង្គុយ និយាយស្តីអាចវាយតម្លៃបានភ្លាមៗថា អ្នកនេះ ឬ អ្នកនោះមានវប្បធម៌ទាប ឬ ខ្ពស់បានភ្លាមៗ។ ចំណែកសង្គមធម៌វិញ គឺជា ពពួកមនុស្ស ឬ ចង្កោមមនុស្ស ដែលរស់នៅប្រមូលផ្តុំគ្នា មានមុខរបរទាក់ទងគ្នា ដែលគេពុំអាចវាយតម្លៃបានភ្លាមៗថា សង្គមនេះ ឬ សង្គមនោះអន់ថយ ឬ រីកចំរើនបានឡើយ។ បើចង់វាយតម្លៃលើសង្គមមួយ លុះត្រាតែឆ្លងកាត់ ការស្រាវជ្រាវលើឯកសារផ្សេងៗ ដែលមាននៅលើសម្ភារៈសង្គម ទម្រង់សង្គម និង របបសង្គមជាឯកសារនៅតាមស្ថាប័នរដ្ឋក្រសួង មន្ទីរ ក្រុមហ៊ុននានាទើបអាចហ៊ានវាយតម្លៃថា សង្គមនេះអន់ថយ ឬ រីកចំរើនបាន។ ដូចនេះ ទើបគេតែងតែនិយាយថា វប្បធម៌ អរិយធម៌ ពោល គឺ ពាក្យវប្បធម៌ដាក់ពីមុខ​ពាក្យអរិយធម៌ជានិច្ច។
ទីផ្សារ
10 months ago
តើសមាសភាគនៃការវិភាគស្ថានភាពមានប៉ុន្មានចំណុច? អ្វីខ្លះ?
○ សមាសភាគនៃការវិភាគស្ថានភាព មានដូចជា៖
ក. ការវិភាគទីផ្សារ
· កំណត់ទីផ្សារ ដែលទាក់ទងជាមួយទីផ្សារក្រុមហ៊ុន
· ទំហំទីផ្សារ និង អត្រាកើនឡើង
· និន្នាការទីផ្សារ
ខ. វិភាគគូប្រជែង
· កំណត់ Key for Competitor
· ការវាយតម្លៃយុទ្ធសាស្ត្រ និង ការសម្តែងសកម្មភាពរបស់គូប្រជែង
· សង្ឃឹមទុកជាមុននូវសកម្មភាព នាពេលអនាគតរបស់គូប្រជែង
គ. ការកាត់ចំណែកទីផ្សារ
ឃ. ការវិភាគក្រុមហ៊ុនខាងក្នុង
· សមត្ថភាពរបស់ក្រុមហ៊ុន
· វប្បធម៌ក្រុមហ៊ុន
· រចនាសម្ព័នប្រព័ន្ធរបស់ក្រុមហ៊ុន
· ធនធានរបស់ក្រុមហ៊ុន
· ការសម្តែងសកម្មភាពរបស់ក្រុមហ៊ុន
ទេស ចរណ៍
10 months ago
ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា។
○ សកលភាវូបនីយកម្ម គឺជា ដំណើរមួយដែលសេដ្ឋកិច្ច សង្គម និង វប្បធម៌តំបន់ និង ពិភពលោកបានរលាយចូលគ្នា តាមរយៈបណ្តាញទំនាក់ទំនង និង ពាណិជ្ជកម្ម។ ពាក្យសព្ទនេះ ជូនកាល គេប្រើសម្តៅយកសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានន័យថា ការបញ្ចូលសេដ្ឋកិច្ច ទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ តាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូលចូលនូវមូលធន អន្តោប្រវេសន៍ និង ការរាលដាលនៃបច្ចេកវិទ្យា។
◈ និយាយពីតួនាទីរបស់វា គឺ៖​
· ជាការបង្កើតអន្តរទំនាក់ទំនង
· មានភាពពឹងពាក់គ្នាទៅវិញទៅមក
· ដោះស្រាយបញ្ហា និង ផ្នែកហិរញ្ញវត្ថុ
· កាត់បន្ថយនូវភាពក្រីក្រ អនក្ខ​រជន
· អភិវឌ្ឍន៍ប្រកបដោយនិរន្តេភាព
· រក្សាអត្តសញ្ញណវប្បធម៌​សន្តិភាព...
​អរិយ ធម៌​
10 months ago
តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង?
○ អរិយធម៌ខ្មែរ មានលក្ខណៈពិសេស ២ យ៉ាង គឺ៖
• លក្ខណៈជាតិ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណី ជំនឿសាសនាភូមិសាស្រ្តទឹកដី។ល។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ។
• លក្ខណៈបត់បែន៖ ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោក ដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប។ សរុបសេចក្តីមក អ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរ បានមកកែច្នៃឱ្យសមស្រប ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជារបស់ជាតិខ្លួន។ ខ្មែរមិនទទួលយកអរិយធម៌បរទេស ដែលមិនល្អ ឬ យកចំណុចណាទាំងស្រុងនោះឡើយ។
អតីត​ កាល
10 months ago
តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង?
○ អរិយធម៌ខ្មែរ មានលក្ខណៈពិសេស ២ យ៉ាង គឺ៖
• លក្ខណៈជាតិ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណី ជំនឿសាសនាភូមិសាស្រ្តទឹកដី។ល។ ឥទ្ធិពលណាដែលមិនសមស្រប តាមអរិយធម៌ វប្បធម៌ខ្មែរ យើងមិនអាចទទួលយកបានឡើយ។
• លក្ខណៈបត់បែន៖ ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោក ដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប។ សរុបសេចក្តីមក អ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរ បានមកកែច្នៃឱ្យសមស្រប ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជារបស់ជាតិខ្លួន។ ខ្មែរមិនទទួលយកអរិយធម៌បរទេស ដែលមិនល្អ ឬ យកចំណុចណាទាំងស្រុងនោះឡើយ។
ទីផ្សារ
10 months ago
តើសមាសធាតុនៃការវិភាគបរិយាកាសមានប៉ុន្មានជំហាន? អ្វីខ្លះ?
○ សមាសធាតុនៃការវិភាគបរិយាកាស មាន ៧ ជំហាន គឺ៖
· ការវិភាគបរិយាកាសបច្ចេកវិទ្យា
· ការវិភាគបរិយាកាសសេដ្ឋកិច្ច
· ការវិភាគបរិយាកាសសង្គមវិទ្យា
· ការវិភាគបរិយាកាសវប្បធម៌
· ការវិភាគបរិយាកាសសរីរាង្គ និង បរិស្ថាន
· ការវិភាគបរិយាកាសនយោបាយ
· ការវិភាគបរិយាកាសច្បាប់/និយ័តកម្ម
ចំណេះដឹង រដ្ឋបាល
11 months ago
តើទម្រង់នៃបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ ចែកចេញជាប៉ុន្មនាផ្នែក? អ្វីខ្លះ?
○ ទម្រង់ នៃបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ ចែកចេញជា ៣ ផ្នែក៖
· ចំណែកដើម
· អត្ថបទ
· ផ្នែកបញ្ចប់
ក. ចំណែកដើម
· ក្បាលលិខិត
· ចំណងជើង
ខ. អត្ថបទ
· គេប្រើរូបមន្ត មុខងារ (បានទទួល ឬ សូមបញ្ជាក់ថា ឬ បញ្ជាក់ថា) ចាប់ពី ថាទៅ។
· គេសរសេរទៅតាមសាច់រឿង។ សូមមើលគំរូឧទាហរណ៍ នៅខាងក្រោម។
គ. ផ្នែកបញ្ចាប់ គឺ ចុះហត្ថលេខា ត្រា និង ឈ្មោះ
🍢 ចំណាំ៖
· ចំពោះវិញ្ញាបនប័ត្រ និង លិខិតបញ្ជាក់ សម្រាប់បញ្ជាក់លើព្រឹត្តិការណ៍នៃជីវភាពស៊ីវិលរបស់បុគ្គល ការបញ្ជាក់លើស្ថានភាពគ្រួសារ កំរិតវប្បធម៌។ល។
· គេប្រើពាក្យ “លិខិតបញ្ជាក់” សម្រាប់ឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពរដ្ឋបាល ដូចជា លិខិតបញ្ជាក់អំពីមុខងារ លិខិតបញ្ជាក់ការសិក្សា លិខិតបញ្ជាក់ចូលបម្រើការងារ លិខិតបញ្ជាក់ការឈប់សម្រាកពីការងារ។ល។
​អរិយ ធម៌​
11 months ago
តើមានធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ?
○ ធាតុសំខាន់ៗ ដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ មានកត្តា ៤ គឺ៖
🎯 កត្តាពលកម្ម  គឺជា សកម្មភាពដែលមានបំណងសំរេចនូវអ្វីៗទាំងអស់ ដែលមនុស្សបានធ្វើអ្វីៗទាំងអស់ ដែលមនុស្សបានទទួលក៏ដោយសារពលកម្ម ហើយស្វាវិវត្តន៍ក្លាយមកជាមនុស្សបានទទួលក៏ដោយឆ្លងកាត់ ពីរដំណា​ក់កាលមួយទៅដំនាក់កាលមួយ ធ្វើឱ្យមនុស្សមានបញ្ញា បទពិសោធន៍ ចេះកសាង និង ច្នៃប្រឌិតសម្ភារៈផ្សេងៗ វិវត្តន៍ឈានឡើងឆ្ពោះទៅរកភាពសុក្រិត ទៅតាមដំនាក់កាលនៃការរីកចម្រើននៃប្រវត្តិសាស្រ្ត។
🎯 កត្តាភូមិសាស្រ្ត ដើម្បីរស់រានមានជីវិតតម្រូវការចាំបាច់របស់មនុស្ស គឺ ធម្មជាតិ មនុស្សទាញផលិតផលពីធម្មជាតិ ដើម្បីបំពេញតម្រូវការរបស់ខ្លួនវិញ។ ដូចនេះ លក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដីព្រៃភ្នំបឹងបួរ​អាកាសធាតុ សុទ្ធតែជះឥទ្ធិពលមកលើមនុស្ស បណ្តាលឱ្យមនុស្សងាយស្រួល ឬ លំបាកក្នុងការងារពលកម្ម។
🎯 កត្តារបបសង្គម របបសង្គមនាំឱ្យមានឥទ្ធិពល​ និង បង្កើត បាននៅវប្បធម៌ អរិយធម៌របស់ជាតិមួយក្នុងដំណាក់កាលប្រវត្តិសាស្រ្ត។ ការរីកចម្រើននៃរបបសង្គមវាផ្លាស់ប្តូរស្របតាមបែបផែនផលិតកម្មពោល គឺ នរណាក្តាប់មធ្យោបាយផលិតកម្ម និង ក្តាប់ស្មារតីអ្នកនោះមានសិទ្ធិបែងចែកភោគផល ផលិតកម្ម។ ដូចនេះ យើងអាចបញ្ចាក់ថា វប្បធម៌ អរិយធម៌របស់ជាតិមួយ ប្រកាន់នៅលក្ខណៈ ជា ចារិកវណ្ណៈរបស់ជាតិនោះ។
🎯 កត្តាសាសនា សាសនាអប់រំទូន្មានប្រៀបប្រដៅ រីបណ្តាំផ្ញើ។ សាសនាមានច្រើន រួមមាន៖
· ព្រហ្មញ្ញសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរត្រៃវេទ។
· ព្រះពុទ្ធសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរព្រះត្រៃបិដក។
· គ្រិស្តសាសនា មានដើមកំណើតនៅស៊ីរី (អ៊ីស្រាអែល) មានគម្ពីរប៊ីប។
· តាវសាសនា មានដើមកំណើតនៅចិន។
· សន្តូសាសនា មានដើមកំណើតនៅជប៉ុន។
· អ៊ីស្លាមសាសនា មានដើមកំណើតនៅអារ៉ាប់ មានគម្ពីរកូរ៉ាន់ ឬ កូនអាន។
គ្រូ មន្ត្រី​ រាជការ​
11 months ago
វប្បធម៌សន្តិភាពជាអ្វី? តើអ្នកត្រូវធ្វើយ៉ាងណាទើបមានវប្បធម៌សន្តិភាព។
○ វប្បធម៌សន្តិភាព គឺជា តម្លៃគុណធម៌ ចរិយាធម៌ និង គ្រប់រូបភាពនៃឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិតចំពោះមនុស្សជាតិ និង ភាពថ្លៃថ្នូររបស់គេ។ ការគោរពសិទ្ធិមនុស្ស និង ការបដិសេធចោលនូវរាល់រូបភាពនៃអំពើរហិង្សា ព្រមទាំង ការគោរពនូវគោលការណ៍សេរីភាព យុត្តិធម៌ សាមគ្គីភាព មានអធ្យាស្រ័យរវាងក្រុមមនុស្ស និង មនុស្ស។
🎯​ ដើម្បីធ្វើឱ្យមានវប្បធម៌សន្តិភាព គឺយើងត្រូវ៖
· យល់ដឹងឱ្យបានច្បាស់ពីសង្គមហួសសម័យ និង ប្រពៃណីពិតប្រាកដ។
· សម្រុះសម្រួលរវាងប្រពៃណី និង វប្បធម៌បញ្ជូលទាំងការគោរពភាពថ្លៃថ្នូររបស់មនុស្ស។
· ដោះស្រាយជម្លោះនានា តាមបែបអាជ្ញាកណ្តាល គឺ ប្រកាន់ជំហរឧបេក្ខា។
· ជំនះរាល់ការភ័យខ្លាចក្នុងអតីតកាល ដោយក្តាប់ឱ្យបាននូវអំពើហិង្សាគ្រប់រូបភាព។
· វិលមករកសាមគ្គីភាពពិតៗ ហើយជម្រុញសង្គម​ឱ្យធ្វើដំណើរទៅរកសន្តិភាព។
បរិ ស្ថាន
11 months ago
បរិស្ថានជាអ្វី? សព្វថ្ងៃនេះមនុស្សបានបង្កឲ្យមានការខូចខាតបរិស្ថានសង្គម បរិស្ថានធម្មជាតិដោយគេបានធ្វើអ្វីខ្លះ? ចូរពន្យល់។
○ បរិស្ថាន ជាអ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃនេះមនុស្សបានធ្វើឲ្យខូចបរិស្ថាន ដូចជា៖
ក. បរិស្ថានសង្គម
· បង្កជម្លោះ
· បង្កើតសង្គ្រម
· សាងឧក្រិដ្ធកម្ម៖ លួច ប្លន់ ការកាប់សម្លាប់ បាញ់ប្រហារ
· សាបព្រោះអំពើពុករលួយ
· ផលិតគ្រឿងញៀន
· បង្កើតនូវវប្បធម៌ពាលាអាវ៉ាសែ
ខ. ខូចបរិស្ថានធម្មជាតិ
· បំផ្លាញព្រៃឈើ
· សំលាប់សត្វព្រៃ
· គាស់រំលីងព្រៃធម្មជាតិ ឲ្យក្លាយទៅជាវាលរាប
· ប្រមូលគ្នាសង់លំនៅស្ថាន តំបន់ប្រព័ន្ធផ្លូវទឹក
· ចោលកាកសំណល់ក្នុងទឹក
· នាវា កាណូត តូច ធំ បង្ហូរប្រេង បង្ហៀរកាកសំណល់ទៅក្នុងទឹកធ្វើឲ្យស្លាប់មច្ឆជាតិ។
ទេស ចរណ៍
11 months ago
ចូររាប់ឈ្មោះរមណីដ្ធានធម្មជាតិដែលមានលក្ខណៈជាអេកូទេសចណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានចំនួន ១០ កន្លែងដោយបញ្ជាក់ឈ្មោះរាជាធានីខេត្តដែលរមណីដ្ធានធម្មជាតិនោះតាំងនៅផង។
○ ឈ្មោះរមណីដ្ធានធម្មជាតិ ដែលមានលក្ខណៈជាអេកូទេសចរណ៍ នៅក្នុងព្រះរាជាណាចកចក្រកម្ពុជាចំនួន ១០ កន្លែង និង ឈ្មោះខេត្តដែលរមណីដ្ធានធម្មជាតិនោះ តាំងនៅ៖
☎️ ខេត្តកណ្តាល
· រមណីដ្ធានធម្មជាតិស្អាងភ្នំ
· ខេត្តកំពង់ចាម
· រមណីដ្ធានទឹកឆា
· រមណីដ្ធានទឹកធ្លាក់ហោង
· រមណីដ្ធានជ្រោយចេក
☎️ ខេត្តកំពង់ឆ្នាំង
· រមណីយដ្ធានធម្មជាតិភ្នំស្រះខ្ចៅ
☎️ ខេត្តកំពង់ស្ពឺ
· រមណីដ្ធានធម្មជាតិឧទ្យានជាតិគីរីរម្យ
· រមណីដ្ធានធម្មជាតិល្អាងភ្នំចាស់
· រមណីដ្ធានធម្មជាតិទេរទឹកពុះ
· រមណីដ្ធានធម្មជាតិភ្នំព្រៃខ្មែរ
· រមណីដ្ធានធម្មជាតិចំបក់
☎️ ខេត្តកែប
· រមណីដ្ធានភ្នំសរសៀ
· រមណីដ្ធានកោះទន្សាយ
· រមណីដ្ធានធម្មជាតិភ្នំកំពង់ត្រាច
· រមណីដ្ធានធម្មជាតិព្រែកអំពិល
☎️ ខេត្តកោះកុង
· រមណីដ្ធានធម្មជាតិ ចាំយាម
· រមណីដ្ធានធម្មជាតិ តាតៃ
· រមណីដ្ធានធម្មជាតិ ក្បាលឆាយ ឬ កោះប៉ោ
· រមណីដ្ធានធម្មជាតិ ជីផាត
· រមណីដ្ធានធម្មជាតិ ឧទ្យានបុទមសាគរ
· រមណីដ្ធានធម្មជាតិ កោះមូល (កោះកុងក្រៅ)
· រមណីដ្ធានធម្មជាតិ កោះស្តេច
☎️ ខេត្តក្រចេះ
· រមណីដ្ធានធម្មជាតិ អន្លង់ផ្សោត
· រមណីដ្ធានធម្មជាតិ កោះទ្រង់
· រមណីដ្ធានធម្មជាតិ ភ្នំសុពណ៌កាឡី
· រមណីដ្ធានធម្មជាតិ កាំពី
☎️ ខេត្តតាកែវ
· រមណីដ្ធានប្រវត្តិសាស្រ្ត វប្បធម៌ និង ធម៌ជាតិ ភ្នំតាម៉ៅ
☎️ ខេត្តបន្ទាយមានជ័យ
· រមណីដ្ធានធម្មជាតិ ភ្នំបាក់ និង ភ្នំជញ្ជាំង
· រមណីដ្ធានធម្មជាតិ ល្អាងតូច
· រមណីដ្ធានកែច្នៃអាតទឹកកងវ៉ា
· រមណីដ្ធានកែច្នៃអាតទឹកត្រពាំងថ្ម
☎️ ខេត្តបាត់ដំបង
· រមណីដ្ធានធម្មជាតិ រប្បធម៌ និង ធម្មជាតិភ្នំសំពៅ
· រមណីដ្ធានធម្មជាតិ សេកសក
· រមណីដ្ធានធម្មជាតិ ពពុះពេជចិន្តា
· រមណីដ្ធានធម្មជាតិ កែច្នៃ អាងកំពីងពួយ
· រមណីដ្ធានធម្មជាតិ តំបន់ធម្មជាតិនៃជំរកសត្វស្លាបព្រែកទ័ល
☎️ ខេត្តប៉ៃលិន
· រមណីដ្ធានធម្មជាតិ អូរដំបង
· រមណីដ្ធានធម្មជាតិ ទឹកធា្លក់ភ្នំខៀវ
· រមណីដ្ធានប្រវត្តិសាស្ត្រ និង ធម្មជាតិភ្នភយ៉ាត
· រមណីដ្ធានធម្មជាតិ ភ្នំកុយ
· រមណីដ្ធានធម្មជាតិ អូរអែប
· រមណីដ្ធានធម្មជាតិ អូរតាវ៉ៅ
☎️ ខេត្តព្រៃវែង
· រមណីដ្ធានបារាយណ៍ អណ្តែត
· រមណីដ្ធានបាភ្នំ
· រមណីដ្ធានប្រាសាទចុងស្រុក
☎️ ខេត្តព្រះសីហនុ
· រមណីដ្ធានធម្មជាតិ ក្បាលឆាយ
· រមណីដ្ធានធម្មជាតិ ថ្មរួង
· រមណីដ្ធានធម្មជាតិ ឆ្នេរអូរឈើទាល
· រមណីដ្ធានធម្មជាតិ ឆ្នេរកោះពស់
· រមណីដ្ធានធម្មជាតិ ឆ្នេរអូរត្រេះ
· រមណីដ្ធានធម្មជាតិ ឧស្យានជាតិរាម
· រមណីដ្ធានធម្មជាតិ ឆ្នេរដើមជ្រៃ
· រមណីដ្ធានធម្មជាតិ ភ្នំលើ
☎️ ខេត្តមណ្ឌលគិរី
· រមណីដ្ធានធម្មជាតិ ព្រៃដើមស្រល់
· រមណីដ្ធានធម្មជាតិ ទឹកជ្រោះសែនមនោរម្យ
· រមណីដ្ធានធម្មជាតិ ទឹកជ្រោះរមនា
· រមណីដ្ធានធម្មជាតិ ទឹកជ្រោះប៊ូស្រា
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ដំណាក់ស្តេច
☎️ ខេត្តរតនគិរី
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់កាចាញ
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់អូរសិនលែរ
· រមណីដ្ធានធម្មជាតិ បឹងយក្សឡោម
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ការទៀង
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ចាអុង
· រមណីដ្ធានធម្មជាតិ វាលរំប្លង់
☎️ ខេត្តសៀមរាប
· រមណីដ្ធានប្រវត្តិសាស្ត្រ វប្បធម៌ និង ធម្មជាតិ ភ្នំគូលែន
· រមណីដ្ធានប្រវត្តិសាស្ត្រ និង ធម្មជាតិភ្នំបូក
· រមណីដ្ធានប្រវត្តិសាស្ត្រ វប្បធម៌ និង ធម្មជាតិភ្នំក្រោម
· រមណីដ្ធានធម្មជាតិ ភូមិបណ្តែតទឹកបឹងទន្លេសាប
☎️ ខេត្តស្វាយរៀង
រមណីដ្ធានព្រៃបាសាក់
☎️ ខេត្តស្ទឹងត្រែង
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ សុភមិត្ត
· រមណីដ្ធានធម្មជាតិ អូរពងមាន់
· រមណីដ្ធានធម្មជាតិ កោះខ្សាច់
☎️ ខេត្តឧត្តរមានជ័យ
· រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ចំប៉ី (ទឹកធ្លាក់ល្អាងតាថង)
· តំបន់ទន្លេស
· តំបន់អូរអង្ក្រង
ដំបូន្មាន​ អប់រំ​
11 months ago
ចូរបង្ហាញពីពណ៌ទាំងបីរបស់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា?
○ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈ៖
· ពណ៌ខៀវ៖ ជានិមិត្តរូបទឹកដីដ៏ធំទូលាយ សំបូរស្តុកស្តម្ភ ដោយសម្បត្តិធម្មជាតិ និង សម្បត្តិវប្បធម៌។
· ពណ៌ក្រហម៖ តំណាងនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរ ក្នុងការការពារ និង កសាងមាតុភូមិ។
· ពណ៌ស៖ តំណាងនៃសម្បត្តិវប្បធម៌ កេតនភ័ណ្ឌ និង សេចក្តីរុងរឿងរបស់ជាតិខ្មែរ។
​អរិយ ធម៌​
11 months ago
តើសង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា៖
• សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹង បំណិន និង កម្រិតជំនាញច្បាស់លាស់។
• ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនា រីកចម្រើនលូតលាស់ អភិវឌ្ឍន៍​អាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឱ្យសង្គមដំណើរការបានល្អ។
✅​ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះវប្បធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និត ប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
អតីត​ កាល
11 months ago
តើអាស៊ានជាអ្វី? ហើយតើកម្ពុជាបានទទួលផលប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?
○ អាស៊ាន ជា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ហើយកម្ពុជាបានទទួលផលប្រយោជន៍ ពីការចូលជាសមាជិកអាស៊ាន ដូចជា៖
· កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសជាសមាជិកក្នុងតំបន់។
· កម្ពុជាមានឱកាសប្រកួតប្រជែងខ្ពស់ ជាមួយប្រទេសក្នុងតំបន់ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន។
· កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរណ៍។
· កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន។
· មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់។
· ផ្លាស់ប្តូរគ្នាទៅវិញទៅមក ផ្នែកវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព័ត៌មានថ្មីបន្ថែមទៀត។
· កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗ ដូចជា កិច្ចការនយោបាយ និង ទំនាក់ទំនងការបរទេស។
វប្បធម៌​ ទូទៅ
11 months ago
ដូចម្តេចដែលហៅថា ទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
○ ដែលហៅថា ទំនៀមទម្លាប់ គឺជា ទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គមនាំឱ្យយើងហៅថាទម្លាប់។
◈ វប្បធម៌ គឺជា:ទំនៀមទម្លាប់ ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។
◈ អរិយធម៌ គឺជា ភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថាអរិយធម៌។
📍ឧទាហរណ៍៖​​ នៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រ ពីមួយអង្គទៅ មួយអង្គបានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអទិទេព។ ដោយសារការកសាងប្រាសាទនេះមានភាពល្អ ភាពខ្ពង់ខ្ពស់ ប្រសើរនេះដែលស្តេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបានហៅថាអរិយធម៌នៃការកសាងប្រាសាទ។
✨ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង អរិយធម៌កើតនៅគ្រប់កន្លែង និង គ្រប់ពេលវេលា។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេ គឺ វាមានដំណើរវិវត្តន៍ជានិច្ច។
ដំបូន្មាន​ អប់រំ​
11 months ago
តើមនុស្ស​ប្រភេទណាដែលចាត់ទុកថាជាមនុស្សដែលមានវប្បធម៌ពេញលេញ?
○ មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា៖
· មានចំណេះដឹងផ្នែកវប្បធម៌ទូទៅ មុខជំនាញច្បាស់លាស់ និង ចំណេះដឹងផ្នែកបច្ចេកទេស វិទ្យាសាស្ត្រទំនើប។
· មានចំណេះដឹងខាងផ្នែកសីលធម៌ អាកប្បកិរិយា សីលធម៌ គុណធម៌ ច្បាប់ របៀបរស់នៅក្នុងសង្គម។
· មានចិត្តស្មោះត្រង់ ភក្តីភាព និង មាតុភូមិ។
· ប្រកាន់ភ្ជាប់នូវសា្មរតី សាមគ្គីភាពជាតិ អន្តរជាតិដើម្បីទទួលបានសន្តិភាព សេចក្តីសុខ។
ទេស ចរណ៍
11 months ago
ចូររៀបរាប់​ពីតួនាទីនិងភារកិច្ចរបស់នាយករដ្ឋមន្រ្តី​?
○ តួនាទី និង ភារកិច្ចរបស់នាយកដ្ឋានរដ្ឋមន្រ្តី រួមមាន៖
• ទទួលខុសត្រូវ រួមជាមូយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ចំពោះមុខរដ្ឋសភា អំពី​នយោបាយទូទៅ​ និង សកម្មភាពរដ្ឋាភិបាល។
· ដឹកនាំការចរចារនិងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និង ការពារប្រទេស។
· លើកសំណើរដល់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
· លើកសំណើរអំពីសេចក្តីពា្រងច្បាប់ និង សំណើរតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចរបស់សមាជិករដ្ឋាភិបាល ជូនរដ្ឋសភាអនុម័ត។
· ត្រួតពិនិត្យការរងារ សកម្មភាព អំពើប្រព្រឹត្ត និង ទំនួលខុសត្រូវ របស់សមាជិករដ្ឋាភិបាល ហើយមានសិទ្ធិផ្លាស់ប្តូរសមាជិករដ្ឋាភិបាលតាមនីតិវិធី។
· លើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ឬ ផ្លាស់ប្តូរបញ្ចប់ភារកិច្ច មន្រ្តិជាន់ខ្ពស់ស៊ីវិល និង យោធា ដោយព្រះរាជក្រឹត្យ រួមមាន៖ ទេសាភិបាល ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួងប្រតិភូរាជរដ្ឋាភិបាល​ អភិបាលរាជធានីខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព សាកលវិទ្យាធិការ និង ចាប់ពីឧត្តមសេនីយ៍ឡើងទៅ។
ទស្សនៈ វិជ្ជា
11 months ago
ពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន​ និង អវិជ្ជមាននៃសកលភាវូបនីយកម្ម។
○ ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន​ និង អវិជ្ជមាននៃសកលភាវូបនីយកម្ម៖​
🔆 ទិដ្ឋភាពវិជ្ជមាន
· ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ (​​កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម​ ទេសចរណ៍...)​ និង​ សង្គម (វប្បធម៌​ សិល្បៈ...)​
· អភិវឌ្ឍផ្នែកបច្ចេកវិទ្យា​ (បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ)
· ធ្វើឲ្យមានការរីកចម្រើន ផ្នែកទូរគមនាគមន៍អន្ដរជាតិ (ទូរសព្ទ ទូរទស្សន៍ អ៊ីនធឺណែត)។
· បង្កើតសេដ្ឋកិច្ចទីផ្សារសេរី​ (មានការប្រកួតប្រជែង​)។
· មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនងការបរទេស។
· បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហា ដែលបង្កការគម្រាមកំហែងដល់ពិភពលោក ឲ្យ​យទាន់ពេលវេលា (បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)។
· មានភាពងាយស្រួល ក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក។
🔆 ទិដ្ឋភាពអវិជ្ជមាន
· ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច (អ៊ុយក្រែន អ៊ីរ៉ាក់ លីប៊ី...។
· មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុង ពីសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ  សេដ្ឋកិច្ច សង្គម។
· បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ​ និង រដ្ឋ (អ៊ីស្រាអែល និង ប៉ាលេស្ទីន)។
· ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេ​កវិទ្យាយោធាទំនើប​ ដែលបង្កការគម្រាមកំហែងដល់ពិភពលោក​​។
· កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ច និង សង្គម។
· ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហា ដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត។
ទេស ចរណ៍
11 months ago
តើវិស័យទេសចរណ៍នៅកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់។
○ វិស័យទេសចរណ៍នៅកម្ពុជា ចែកចេញជា ៥ ផ្នែក គឺ៖
· ទេសចរណ៍វប្បធម៌ មានប្រាសាទ ប្រពៃណី ទំនៀមទំលាប់ របាំប្រជាប្រិយ។
· ទេសចរណ៍ធម្មជាតិ មានសត្វព្រៃ មច្ឆាជាតិ ការរស់នៅ ជំនឿ។
· ទេសចរណ៍កែច្នៃ រមណីយដ្ឋាន កន្លែងកំសាន្តមជ្ឈមណ្ឌលកីឡា។
· ទេសចរណ៍ជំនួញ មានវិស័យឧស្សាហកម្ម (ឈ្មួញ)។
ដំបូន្មាន​ អប់រំ​
11 months ago
តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់ឱ្យមានសេចក្តីថ្លៃថ្នូរ?
○ យើងត្រូវ មានសីលធម៌ គុណធម៌ រស់នៅល្អ៖
· គោរពសិទ្ធិ ច្បាប់ និង សេរីភាពអ្នកដទៃ
· ស្វះស្វែងរកមុខជំនាញ ចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្ត តាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន
· ចូលរួមកសាង ការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និង ទឹកដី
· ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
· អភិវឌ្ឍន៍ខ្លួនឯងជានិច្ច
​អរិយ ធម៌​
11 months ago
តើអរិយធម៌មានធាតុសំខាន់ៗអ្វីខ្លះ?
○ អរិយធម៌ មានធាតុសំខាន់ៗ ដូចជា៖
ក. វប្បធម៌
+ ចំណេះដឹង
· ជំនឿ
· សាសនា
· វិជ្ជា វិទ្យាសាស្រ្ត
+ កំណត់ផ្សាយ
· ភាសា អក្សរ សញ្ញា
· អក្សរសាស្រ្តា អក្សរសិល្ប៍
· សិល្បៈព័ត៌មាន
+ អនុវត្តន៍
· ទំនៀមទម្លាប់ ប្រពៃណី
· ការអប់រំ
· កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
· ប្រដាប់រស់នៅ
· ប្រដាប់តិចនិច
· មុខរបរ
+ របបសង្គម
· សេដ្ឋកិច្ច
· សង្គមកិច្ច
· នយោបាយ
+ ទម្រង់សង្គម
· ស្នូលសង្គម
· វណ្ណៈសង្គម
· អង្គការសង្គម
ទេស ចរណ៍
11 months ago
តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់ឲ្យបានក្បោះក្បាយផង។
○ វិស័យតេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា ៥ ផ្នែក គឹ៖
• ទេសចរណ៍វប្បធម៌៖ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ដែលមាន ប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការបូជា ទំនៀមទម្លាប់បវេណី ល្បែងប្រជាប្រិយ របាំប្រជាប្រិយ ក្រឿងតុបតែង ចម្លាក់ សម្លៀកបំពាក់ជាដើម។
• ទេសចរណ៍ធម្មជាតិ៖ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់​ដែលបានការពារសត្វព្រៃមច្ឆជាតិ និង របៀបគ្រប់គ្រងការរេស់នៅ ជំនឿ សាសនាជាដើម។
• ទេសចរណ៍អរូបី៖ ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលទាក់ទងនឹងសាសនា ដូចជា ការគោរពអារក្សអ្នកតា និង ភាពអស្ចារ្យ។
• ទេសចរណ៍កែច្នៃ៖ ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលប្រែក្លាយទៅជារមណីយដ្ឋាន កន្លែងកម្សាន្ត មជ្ឈមណ្ឌលកីឡា ឆ្នេរសមុទ្រ។
• ទេសចរណ៍ជំនួញ៖ ការធ្វើដំណើរកម្សាន្តលំហែកាយ របស់អ្នកបណ្តាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគជាដើម។
​អរិយ ធម៌​
11 months ago
តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វីៗ? តើសង្គមធម៌ជាអ្វី?
ក. អរិយធម៌ < អរិយធម៌ + ធម៌
· អរិយ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្ស ឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿ ចំណេះដឹង ទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
· វប្ប៖ ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· វប្បធម៌ សំដៅយកធាតុទាំងឡាយណា ដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា។ តាមន័យវចនានុក្រមខ្មែរ វប្បធម៍សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និង ប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬ សិល្បៈផ្សេងៗ។
គ. សង្គមធម៌ < សង្គម + ធម៌
· សង្គម៖ រួបរួម ប្រមូលផ្តុំ
· ធម៌​៖ ធាតុ ភាវៈទ្រទ្រង់
· សង្គមធម៌ ជាធម៌ទាំងឡាយណា ដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និង បណ្តុះសេចក្តីសុខរបស់មនុស្សជាតិ តាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេស បង្កើតផលិតផល ឬ តាមវិធីរៀបចំសង្គម មនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬ តាមស្ថាប័នផ្សេងៗ។
សីល ធម៌
11 months ago
តើនារីបានចូលរួមសកម្មភាពអ្វីខ្លះនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះ?
○ នារីបានចូលរួមសកម្មភាពជាច្រើនក្នុងសង្គម ដូចជា៖
· វិស័យកសិកម្ម ឧស្សាហកម្ម នារីជាកសិករ និង កម្មករ
· វិស័យនយោបាយ (ស្ត្រីជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី)
· វិស័យយោធា ស្ត្រីជាទាហាន
· វិស័យសេដ្ឋកិច្ច ស្ត្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ
· វិស័យសង្គមកិច្ច ស្ត្រីជាអ្នកដឹងនាំកិច្ចការងារផ្សេងៗក្នុងសង្គម
· វិស័យវប្បធម៌ ស្ត្រីបានចូលរួមសម្តែង ផលិកភាពយន្ត
· វិស័យអប់រំ ស្ត្រីជាសាស្ត្រចារ្យ​
វប្បធម៌​ ទូទៅ
11 months ago
តើអ្នកយល់ថាសីលធម៌ និងប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាងអភិវឌ្ឃសង្គមដែរឬទេ? ចូរពន្យល់។
○ សីលធម៌ និង ប្រពៃណីផ្សេងៗរបស់ខ្មែរ មានលក្ខណៈកសាង និង អភិវឌ្ឃ៍សង្គម។
ក. សីលធម៌
· ធ្វើឲ្យគ្រួសារ ចេះយោគយល់គ្នា
· ធ្វើឲ្យមនុស្ស ចេះអត់អោនគ្នា
· អនុគ្រោះគ្នា
· គ្មានជម្លោះ ឬ សង្គ្រាម
· គ្មានអំពើរហឹង្សា
· ទទួលបានសន្តិភាព
ខ. ប្រពៃណី
· បុណ្យផ្សេងៗ ជាមធ្យោបាយក្នុងការកសាងរចនាសម្ព័ន្ធសង្គម
· បុណ្យបញ្ជាក់ពិសាមគ្គីភាព
· ចេះរក្សាវប្បធម៌
· ធ្វើឲ្យសង្គមមានសន្តិភាព
· មានសន្តិភាព នាំឲ្យមានការអភិវឌ្ឃសង្គម
ដំបូន្មាន​ អប់រំ​
11 months ago
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺការបណ្តុះបណ្តាលនូវគំនិតឧត្តមគតិ និង អត្តសញ្ញាណជាតិខ្លួន ឱ្យដល់កូនខ្មែរ។ ចូរពន្យល់?
○ ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺ ធ្វើឱ្យកូនខ្មែរយើងបានស្គាល់ពីប្រភពលក្ខណៈ និង តម្លៃពីវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិខ្មែរ បានច្បាស់លាស់ ។ ឧត្តមគតិជាតិ ជា ទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ល្អប្រពៃ ដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។ អត្តសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណៈសំគាល់ ជា របស់ជាតិខ្មែរ ដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ សំលៀកបំពាក់របៀបខ្មែរ ធម្មជាតិ សិល្បៈល្បែងប្រជាប្រិយ។ ឧត្តមគតិជាតិ និង អត្តសញ្ញាណជាតិ ឱ្យយើងស្គាល់អំពីសារៈសំខាន់នៃអត្តសញ្ញាណជាតិ ដូចជា៖
· ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិ។
· យល់ដឹងស៊ីជម្រៅ និង ចេះថែរក្សាការពារព្រលឹងជាតិឱ្យបានគង់វង្ស។
· ស្គាល់ពីអត្តចរិតពិតរបស់ជាតិ។
· មានជំហរស្រលាញ់ពេញចិត្ត និង ឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ជាតិ។
· ចេះថែរក្សាអត្តសញ្ញាណជាតិខ្មែរ។
· មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្ម មិនល្អចំពោះអត្តសញ្ញាណជាតិ។
ទេស ចរណ៍
11 months ago
តើវិទ្យាស្ថានជាតិទេចរណ៍របស់ក្រសួងមានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
○ វិទ្យាស្ថានជាតិទេសចរណ៍ មានតួនាទី និង ភារកិច្ច ដូចខាងក្រោម៖
• រៀបចំ ជំរុញការងារស្ថិតិទេសចរណ៍
• សិក្សាស្រាវជ្រាវ វិភាគទេសចរណ៍ សិក្សាវិភាគផលប៉ះពាល់នៃវិស័យទេសចរណ៍ លើសេដ្ឋកិច្ចសង្គម វប្បធម៌ និង បរិស្ថាន និង ការទទួលរងផលប៉ះពាល់ពីវិស័យផ្សេងៗ លើវិស័យទេសចរណ៍
• រៀបចំគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យទេសចរណ៍
• ជាសេនាធិការឲ្យក្រសួងទេសចរណ៍ ក្នុងការវិភាគ និង ផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ​ ដូចមានចែងក្នុងច្បាប់ស្តីពីតេសចរណ៍
• សហការជាមួយវិទ្យាស្ថានទេសចរណ៍អ​ន្តរជាតិ និង គ្រិះស្ថានសិក្សាទេសចរណ៍​នៅទូទាំងប្រទេស
• ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ
• ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្រ្តី។
💥 វិទ្យាស្ថានជាតិទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
• នាយកដ្ឋានស្ថិតិទេសចរណ៍
• នាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ
• នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និង មានអនុប្រធានមួយចំនួន មានឋានៈស្មើ អនុប្រធាននាយកដ្ឋាន អនុលោមតាមបទប្បញ្ញត្តិជាធរមាន
• វិទ្យាស្ថានជាតិទេសចរណ៍ អាចបង្កើតបណ្ឌិត្យសភាទេសចរណ៍មួយ ដែលត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
សីល ធម៌
11 months ago
វត្ដមានជនជាតិផ្សេងៗលើទឹកដីយើងបានផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ?
○ វត្តមានជនជាតិផ្សេងៗ លើទឹកដីយើងបានផ្តល់គុណសម្បត្តិ និង គុណវបត្តិ ដូចជា៖
✨ គុណសម្បត្តិ
· ចូលរួមអភិវឌ្ឃសេដ្ឋកិច្ចជាតិ
· សម្បូរធនធានមនុស្ស
· ចូលរួមថែរក្សាសម្បត្តិជាតិបានល្អ និង គង់វង្ស
· ទទួលបាននូវពហុវប្បធម៌
· បង្កើនកម្លាំងពលកម្មក្នុងស្រុក
· ធ្វើពាណិជ្ជកម្ម បានល្អជាមួយបរទេស
· បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗ
💥 គុណវិបត្តិ
· អាចបណ្តាលឱ្យមានទំនាក់ទំនងសាសនា
· រដ្ឋាភិបាលពិបាកនឹងចំណាយ​ធនធានច្រើន ក្នុងការអភិវឌ្ឍន៍​មជ្ឃដ្ឋានរបស់ជនជាតិភាគតិច
· អាចសម្បូរទៅដោយចោរកម្ម ឧក្រិដ្ឋកម្មក្នុងសង្គម
· សម្បូរទៅដោយសំណង់អនាធិបតេយ្យ
· ដណ្តើមការងារប្រជាជននៅក្នុងស្រុក
· ខ្វះជម្រក និង ដីធ្លីសម្រាប់ពួកគេ
· បាត់បង់ធនធានធម្មជាតិ
· មានបញ្ហាកង្វក់បរិស្ថាន
· ពិបាកក្នុងការគ្រប់គ្រង នាំ​ឱ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម
វប្បធម៌​ ទូទៅ
11 months ago
តើការសិក្សាពីវប្បធម៌ចំណេះដឹងទូទៅ មានសារ:សំខាន់ដូចមេ្ដច?
○ សារ:សំខាន់នៃការសិក្សាចំណេះដឹងទូទៅ៖
• បណ្ដុះមនោសញ្ចេនា​​ ថែរក្សាការពារអ្វីៗ ដែលជារបស់ជាតិ មរតកនៃវប្បធម៌រុងរឿងរបស់បុព្ធបុរស ដែលបានបន្សល់ទុកឲ្យ។
• ស្គាល់ច្បាស់នូវប្រភពលក្ចណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួនតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា​ សិល្បៈ។
• ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួន ឲ្យទៅជាលក្ខណៈជាតិខ្លួន ស្របតាមដួងព្រលឹងរបស់ជាតិ។
• ចេះរកវិធានការពារ និង ទប់ស្កាត់នួវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា​ ដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន។
• មានទុកក្នុងការពន្យល់ណែនាំមហាជនទូទៅ ឲ្យមានឆន្ទៈ ​ចេះស្រលាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេ ដែលជាមរតករបស់បុព្ធបុរសបន្សល់ទុកឲ្យ។
• ចងផ្សារភ្ជាប់ចំណេះដឹងទូទៅ ស្ដីពីវប្បធម៌ជាតិ អន្ដរជាតិ រួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំ​ តាមផែនការជាតិអប់រំសម្រាប់យើងទាំងអស់គ្នា ដែលជាកូនខ្មែរ។
• ធ្វើការអប់រំឲ្យប្រជាពលរដ្ឋ ស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និង ដួងព្រលឹងរបស់ជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្តិសាស្រ្ដ ​ការគ្រប់គ្រង​ ភាសា អក្សរសាស្រ្ដ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា​ ឆន្ទៈរួម)។
• ចេះរស់នៅក្នុងសង្គមជាមួយគ្នា​ ស្រលាញ់រាប់អានគ្នា គោរពសិទិ្ធគ្នាទៅវិញទៅមក ​គ្មានការបែងចែកវណ្ណៈពណ៌សម្បុរ ភេទ ជំនឿ សាសនា។
• ចេះរស់នៅប្រកបទៅដោយចរិយាធម៌ និង គុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម។
• ចេះរស់នៅប្រកបទៅដោយចរិយាធម៌ និង គុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម។
• ចេះយកទ្រឹស្ដី ឬ ដំបូន្មានទាំងឡាយណា ដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្ត។
• ស្គាល់កាតព្វកិច្ច និង ស័្វយអប់រំខ្លួន ឲ្យក្លាយទៅជាពលរដ្ឋល្អ។
• មានមនសិការក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោ មិន​រំលោភលើអ្នកដទៃ។
• ស្គាល់ព្រំប្រទល់រវាងសិទ្ធិ និង ច្បាប់ និង ការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ។
• មនុស្សត្រូវមានកាតព្ចកិច្ច ការពារប្រជាធិបតេយ្យអភិវឌ្ឍប្រជាធិបតេយ្យ និង ប្រើប្រាស់ប្រជាធិតេយ្យដោយត្រឹមត្រូវ។
• មានសាមគ្គីភាពល្អ ស្រលាញ់មនុស្សជាតិទូទៅ។
• មានទំនាក់ទំនង់ជាមួយជាតិ និង អន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បូរ ជំនឿ សាសនា។
• ដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឡើងវិញ ការអប់រំ និង ផ្សព្វផ្សាយចំណេះដឹងបរិស្ថានគឺជា សំណូមពរចាំបាច់មួយជាបន្ទាន់ ដែលរាជរដ្ឋាភិបាលត្រូវយកត្រូវយកចិត្តទុកដាក់ និង គាំពារដល់សកម្មភាពនេះ។
• កិច្ចការពារបរិស្ថាន គឺជា ភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការងារនេះ មិនអាចអនុវត្តដោយប្រសិទ្ទិភាព បើគ្មានកម្លាំងមហាជនចូលរួមគ្នា និង គ្មានការបណ្ដុះស្មារតីមនសិការចំណេះបរិស្ថាន។
• ការបំបាត់ភាពក្រីក្រ គឺជា ចំណែកមួយដល់ការការពារ គុណភាពបរិស្ថានដែរ។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.