Logo
ក្រសួង​ ស្ថាប័ន
23 days ago
តើសង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា។ សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹងបំណិន និង កម្រិតជំនាញច្បាស់លាស់។ ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនារីកចម្រើនលូតលាស់ អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឲ្យសង្គមដំណើរការបានល្អ។ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះសង្គមធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និតប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
ក្រសួង​ ស្ថាប័ន
29 days ago
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
○ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ​ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ ជា បុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែ ផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះ ការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា​ វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។
✅ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមធម៌ក៏ដូចគ្នាដែរ។ ជាការពិត វប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមក ដូចកាយ និង ចិត្តនោះដែរ។
ក្រសួង​ ស្ថាប័ន
1 month ago
ដូចម្តេចដែលហៅថា សង្គមធម៌? អ្វីខ្លះជាមែកធាង? ចូររៀបរាប់។
○ ដែលហៅថាសង្គមធម៌ គឺជា ធម្មភាព ឬ វិធីដែលរៀបចំសង្គមឲ្យមានសភាពលក្ខណៈលូតលាស់ ប្រកបដោយសម្ភារៈគ្រប់គ្រាន់។
° មែកធាងរបស់សង្គមធម៌ គឺ៖
​☆​ គ្រឿងសង្គម
· ប្រដាប់រស់នៅ (លំនៅ ចំណីអាហារ)
· ប្រដាប់តិចនិច (ម៉ាស៊ីន គ្រឿងបង្កបង្កើនផល...)
· មុខរបរវិជ្ជាជីវៈ

☆ សង្គមវីធី
· សេដ្ឋកិច្ច (ពាណិជ្ជកម្ម ឧស្សាហកម្ម...)
· សង្គមកិច្ច(សុខាភិបា​ល សន្តិសុខ ការងារ...)
· នយោបាយ (របៀបរបប ច្បាប់គ្រប់គ្រង់រដ្ឋ)

☆ ទម្រង់សង្គម
· ស្នូលសង្គម (គ្រួសារនីមួយៗ)
· វ​ណ្ណៈសង្គម (វណ្ណៈការងារ វណ្ណៈចំណេះវិជ្ជា...)
ក្រសួង​ ស្ថាប័ន
1 month ago
អ្វីជាវប្បធម៌? សង្គមធម៌? អរិយធម៌?
○ ដែលហៅថាវប្បធម៌ សង្គមធម៌ និង អរិយធម៌ គឺជា៖
✽ វប្បធម៌ គឺជា ក្សោនៃចំណេះ​ដឹងដែលបានមកជាទ្រព្យ ហើយដឺកនាំឲ្យយើងមានគំនិតរីកដុះដាល អភិវឌ្ឍឆ្ពោះទៅរកការចេះប្រៀបធ្រៀប ពិចារណា វិនិច្ឆ័យ និង មានចំណូ​លចិត្តទៅអ្វីមួយ ដូចជា អំណា​ន រឺ វិចិត្រកម្មជាដើម ហើយវប្បធម៌នឹងមានទំនាក់ទំនងជាមួយ និង ចំណេះ​ដឹង អរិយធម៌ នឹងមានអន្ដរកម្មរវាងការអប់រំជាដើម។

✽ សង្គមធម៌ សំគាល់ធម៌ទាំងឡាយណា ដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើនលូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស្រួល ប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់ និង មានសភាពល្អប្រសើរ។ ម្យ៉ាងទៀត គេអាចនិយាយបានថា សង្គមធម៌សង្កត់ទៅលើទ្រឹស្តីរបស់សង្គម និង ការរៀបចំសង្គមឲ្យមានទំនាក់ទំនងទៅវិញទៅមក តាំងពីវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាពទូទៅ និង សន្តិសុខ ជាដើម។

✽ អរិយធម៌ គឺជា ផលរួមនៃវប្បធម៌សំដៅលើផល និង ធាតុខុសគ្នាដោយបរិមាណ ព្រោះវប្បធម៌មានថ្រើនមុខ ច្រើនមែកធាង ទើបកើតបានជាអរិយធម៌នីមួយៗ តាមសង្គមជាតិ និង ជាតិសាសន៏ផ្សេងៗគ្នា។ ម្យ៉ាងទៀត ពាក្យ អាចសំដៅលើចំណេះ​ដឹងសំរាប់សំគាល់ទៅលើការរស់នៅ ការរៀបចំជីវភាពនៃសង្គមអោយមានរបៀប និង បានសេចក្តីសុខចំរើនរុងរឿង។
ក្រសួង​ ស្ថាប័ន
2 months ago
ហេតុអ្វីបានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិនដែលនិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេនិយាយថា វប្បធម៌ អរិយធម៌ ព្រោះពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច គឺ វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថា មានកម្រិតវប្បធម៌ទាប ឬ អ្នកនេះមានកម្រិតវប្បធម៌ខ្ពស់។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់នឹងពាក្យអរិយធម៌ទេ ពីព្រោះសង្គមធម៌តែងតែសិ្ថតនៅជាប់ក្នុងសង្គមមនុស្ស ហើយសង្គមធម៌ក៏មិនស្ថិតជាប់នៅនឹងមនុស្សម្នាក់ៗដែរ។ គេអាចស្គាល់សង្គមធម៌នៃប្រជាជននៅក្នុងសង្គមនីមួយៗ បានលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវលើឯកសារ និង ពិនិត្យជាក់ស្តែងទៅលើសម្ភារ សង្គម និង ទម្រង់សង្គម។ ពោល គឺ សំដៅទៅលើចង្កោមមនុស្ស ដែលមានទីលំនៅ មានមុខរបររកស៊ី​ មានជីវភាពទាក់ទងគ្នាទៅវិញទៅមក ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យទៅលើឯកសារផ្សេងៗនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុននានា អង្គការផ្សេងៗ ទើបអាចវាយតម្លៃថា សង្គមនេះអន់ថយ ឬ សង្គមនោះជឿនលឿនបាន។ 
ក្រសួង​ ស្ថាប័ន
2 months ago
ចូរ​ពន្យល់​ពីទំនាក់ទំនងរវាង វប្បធម៌ និង​​ សង្គមធម៌។
○ វប្បធម៌ និង សង្គមធម៌ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក ប្រៀបបាននឹងការ​អាស្រ័យគ្នាទៅវិញទៅមករវាងកាយ និង ​ចិត្តដូចនោះដែរ។

សង្គមធម៌រីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌ ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) ផលិតឡើងដោយសារ​គំនិត ប្រាជ្ញា ចំណេះវិទ្យា (ផ្លូវចិត្ត) របស់មនុស្ស។ ចំណែកឯវប្បធម៌ ក៏ត្រូវពឹងពាក់លើសង្គមធម៌ដែរ​ ដូចជា សិល្បៈ អក្សរសិល្ប៍ សាសនា វិទ្យាសា្រស្រ្ត (ផ្លូវចិត្ត) ដែលលូតលាស់​សាយភាយ ក៏អាចអាស្រ័យលើគ្រឿងសម្ភារៈ គ្រឿងពិសោធន៍ អង្គការសង្គម (ផ្លូវកាយ)​ ជាដើម។

សរុបសេចក្តីមកឃើញថា អរិយធម៌ ដែលអាចដុះដាលចម្រើនលូតលាស់ទៅបាន ក៏អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមកជាដាច់ខាត។ វប្បធម៌បានស្វែងរកសុខៈ ឱ្យមនុស្សតាមផ្លូវចិត្ត ឯសង្គមធម៌ស្វែងរកសុខៈឱ្យមនុស្ស​តាមផ្លូវកាយ ឬ ផ្លូវសម្ភារៈ។ ធម៌ទាំងពីរ មានគោលដៅតែមួយដូចគ្នា គឺ បម្រើសេចក្តីសុខស្រួលឱ្យមនុស្សនេះឯង។
អក្សរសាស្រ្ត ខ្មែរ
5 months ago
តើអរិយធម៌មានធាតុសំខាន់អ្វីខ្លះ? ចូរពន្យល់ពីធាតុនីមួយៗឱ្យបានច្បាស់លាស់។
○ អរិយធម៌ មានធាតុសំខាន់ពីរ គឺ វប្បធម៌ និង សង្គមធម៌។
☆ វប្បធម៌
• ចំណេះដឹង (ជំនឿ សាសនា វិជ្ជា វិទ្យាសាស្ត្រ)
• កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ព័ត៍មាន)
• ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី ការអប់រំ និង កីឡា ល្បែងកំសាន្ត ច្បាប់)
☆ សង្គមធម៌
• គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ ប្រដាប់តិចនិច មុខរបរ)
• របបសង្គម (សេដ្ធកិច្ច សង្គមកិច្ច នយោបាយ)
• ទម្រង់សង្គម (ស្នូលសង្គម វណ្ណៈសង្គម អង្គការសង្គម)
Vannida Broken Heart
2 yr. ago
#តើអរិយធម៌មានធាតុសំខាន់អ្វីខ្លះ ? #ចូរពន្យល់ពីធាតុនីមួយៗឱ្យបានច្បាស់លាស់ ?
អរិយធម៌ មានធាតុសំខាន់ៗពីរ គឺវប្បធម៌ និងសង្គមធម៌។
#វប្បធម៌
• ចំណេះដឹង (ជំនឿ សាសនា វិជ្ជា វិទ្យាសាស្ត្រ)
• កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ព័ត៍មាន)
• ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី ការអប់រំ និងកីឡា ល្បែងកំសាន្ត ច្បាប់)
#សង្គមធម៌
• គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ ប្រដាប់តិចនិច មុខរបរ)
• របបសង្គម (សេដ្ធកិច្ច សង្គមកិច្ច នយោបាយ)
• ទម្រង់សង្គម (ស្នូលសង្គម វណ្ណៈសង្គម អង្គការសង្គម)

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.