Logo
វប្បធម៌​ ទូទៅ
25 days ago
តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ?
○ វប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅ​ក្នុង​សង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌ និង អរិយធម៌មិនមែនគ្រាន់តែ​សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នោះទេ គឺ យើងអាចសិក្សាទៅលើអ្វីបានទាំងអស់ ដែលកើតមាននៅក្នុងសង្គម។
អក្សរសាស្រ្ត ខ្មែរ
4 months ago
តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និង វប្បធម៌បរទេសបានផ្តល់ផលវិបាកអ្វីខ្លះដល់អរិយធម៌ខ្មែរ? ចូរពន្យល់។
○ ការប៉ះទង្គិចគ្នាមានផលពីរយ៉ាង គឺ៖
ក. ផលល្អ
ធ្វើអោយមានការរីកចំរើន ពេលណាដែលខ្មែរយើងចេះច្នៃប្រឌិត អោយស្របតាមចំណង់ចំណូលចិត្ត និង ព្រលឹងរបស់ខ្មែរ។
ខ. ផលអាក្រក់
ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះ កាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬ យើងយកអរិយធម៌របស់គេមកទាំងស្រុង ដោយគ្មានការកែសំរួលអោយមានលក្ខណៈជាខ្មែរ។
អក្សរសាស្រ្ត ខ្មែរ
5 months ago
តើអរិយធម៌ខ្មែរយើងទទួលឥទ្ធិពលពីអរិយធម៌ប្រទេសណាខ្លះ?
○ ខ្មែរយើងទទួលឥទ្ធិពលអរិយធម៌បរទេសជាច្រើន ដូចជា៖
១. មូលដ្ធានខ្មែរមុន គ.ស៖
• ជឿលើព្រលឹងអារក្ស អ្នកតា
• ទុកស្ត្រីជាធំ
• ផ្សាំសត្វ
• កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
• ភាសាមានអន្តរបទ...
២. មានឥទ្ធិពលពីឥណ្ឌា (ស.វ ទី ១)៖
• ទស្សនៈ រាជាធិបតេយ្យ
• សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និង ច្បាប់ផ្សេងៗ។
៣. ឥទ្ធិពលចិន (ស.វ ទី ៣)៖
• ជំនួញ ល្ខោន ល្បាយជាតិសាសន៍
• ឥទ្ធិពលចាម-ជ្វា (ស.វ ទី ៥)
• ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និង ក្បាច់លំអជាដើម)
៤. ឥទ្ធិពលថៃ-វៀតណាម (ស.វ ទី ១៣)៖
• ពាក្យពេជន៍ (កំចីពាក្យ)
៥. ឥទ្ធិពលអឺរ៉ុប (ស.វ ទី ១៦)៖
• វិទ្យាសាស្ត្របច្ចេកទេស
• ទំនៀមទម្លាប់ (ចាប់ដៃ ស្លៀកពាក់)
• លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ធបាល...។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និង វប្បធម៌បរទេសបានផ្តល់ផលវិបាកអ្វីខ្លះដល់អរិយធម៌ខ្មែរ? ចូរពន្យល់។
○ ការប៉ះទង្គិចគ្នាមានផលពីរយ៉ាង គឺ៖
ក. ផលល្អ៖
ធ្វើអោយមានការរីកចំរើន ពេលណាដែលខ្មែរយើងចេះច្នៃប្រឌិតអោយស្របតាមចំណង់ចំណូលចិត្ត និង ព្រលឹងរបស់ខ្មែរ។
ខ. ផលអាក្រក់៖
ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះ កាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬ យើងយកអរិយធម៌របស់គេមកទាំងស្រុង ដោយគ្មានការកែសំរួលអោយមានលក្ខណៈជាខ្មែរ។
អក្សរសាស្រ្ត ខ្មែរ
6 months ago
តើ អ.ស.ប មានឈ្មោះពេញដូចម្តេច? ហើយស្ថាប័ននេះ មានតួនាទីសំខាន់អ្វីខ្លះ?
☆ តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
☆ តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍អ្វីខ្លះ?
○ អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះ មានតួនាទី៖
• ស្វែងរក និង ថែរក្សាខ្ជាប់ខ្ជួននូវសន្តិភាពពិភពលោក
• ពង្រីកទំនាក់ទំនងជាតិនានា
• រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
• រៀបចំស្ថាប័នឯកទេស សំរាប់សហប្រតិបត្តិការអន្តរជាតិ ឲ្យបានសំរេចដូចបំណង
☆ ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺ អង្គការ យូណេស្កូ
☆ ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ ដូចជា៖
• អង្គរការសហប្រជាជាតិជួយការពារ និង ជួសជុលឡើងវិញ
• អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
• លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
• លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
• ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ
• បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងឡាយ​
• បង្កើនចំណូលរដ្ធតាមរយៈទេសចរណ៍​ ដែលជាឧស្សាហកម្មគ្មានផ្សែង
អក្សរសាស្រ្ត ខ្មែរ
8 months ago
ក. តើអត្តសញ្ញាណជាតិជាអ្វី? និមិត្តរូបជាតិជាអ្វី?
ខ. តើអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងប្រើនិមិត្តរូបអ្វី? មានអត្ថន័យដូចម្តេចខ្លះ?
គ. ហេតុអ្វីបានជាយើងឲ្យតម្លៃនិមិត្តជាតិយើង?
○ ការស្រលាញ់ប្រទេសជាតិ គឺជា តម្លៃមួយដែលធ្វើឲ្យមនុស្សហ៊ានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីសេរីភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ឯកភាពជាតិ សន្តិភាព និង ការការពារអត្តសញ្ញាណជាតិ និមិត្តរូបជាតិ។
ក. អត្តសញ្ញាណជាតិមានសញ្ញាជាតិ សំរាប់សំគាល់ឲ្យជាក់លាក់ពិតប្រាកដរបស់ជាតិមួយ។ និមិត្តរូបជាតិជារូបភាព តំណាងឲ្យជាតិសាសន៍មួយ។
ខ. អត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ ដែលមានអត្ថន័យដូចខាងក្រោម៖
☆ ទង់ជាតិ៖
• ពណ៌ក្រហម តំណាងប្រជារាស្ត្រ
• ពណ៌ខៀវ តំណាងព្រះមហាក្សត្រ
• រូបប្រាសាទពណ៌ស តំណាងវប្បធម៌ អរិយធម៌
☆ ភ្លេងជាតិ៖
• វគ្គទី១៖ ការបូងសួងដល់ទេវតា សូមឲ្យជួយថែរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ ដែលបានដឹកនាំកសាងប្រាសាទអង្គរ និង គ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។
• វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹកស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហរ រឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
• វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនា នៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរ ក្លាយជាមហានគរតាំងពីដូនតារៀងរហូត បើយើងជឿជាក់ និង ប្រតិបត្តិដូនតា យើងនឹងថ្កុំថ្កើងរុងរឿង ដូចសម័យមហានគរ។
☆ សញ្ញាជាតិ៖
• ពន្លឺឆព្វររង្សីនៅពីលើ តំណាងឲ្យអរិយធម៌ខ្មែរ
• ស្វេត្រឆ័ត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្ត្រ
• ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និង យុត្តិធម៌
• រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្ត្រខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក
• ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។
គ. បានជាយើងឲ្យតម្លៃទៅលើនិមិត្តរូបជាតិយើង គឺ ដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និង លក្ខណប្រយុទ្ធ និង ការពាអត្តសញ្ញាណជាតិ សន្តិភាព និង ឯកភាពជាតិ។
អក្សរសាស្រ្ត ខ្មែរ
9 months ago
តើនិមិត្តសញ្ញារបស់រដ្ធនីមួយៗមានអ្វីខ្លះ? តើសញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្តេចខ្លះ?
○ និមិត្តសញ្ញារបស់រដ្ធនីមួយៗមាន ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ។
☆ សញ្ញាជាតិខ្មែរយើង គឺ ព្រះសង្ហារដែលមានអត្ថន័យ ដូចខាងក្រោម៖
▪︎ ពន្លឺឆព្វររង្សីនៅពីលើ តំណាងឲ្យអរិយធម៌ខ្មែរ
▪︎ ស្វេត្រឆ័ត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្ត្រ
▪︎ ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និង យុត្តិធម៌
▪︎ រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្ត្រខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក
▪︎ ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។
វប្បធម៌​ ទូទៅ
10 months ago
តើវប្បធម៌ អរិយធម៌ខ្មែរ សិក្សាទៅលើអ្វីខ្លះ?
វប្បធម៌ អរិយធម៌ខ្មែរ សិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅក្នុងសង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌ និង អរិយធម៌មិនមែនគ្រាន់តែ សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នោះទេ គឺយើងអាចសិក្សាទៅលើអ្វីៗបានទាំងអស់ ដែលកើតមានឡើងនៅក្នុងសង្គម។
យ៉ែម មុនិន្ទ
10 months ago
តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ធ្វើឲ្យខ្មែរទទួលបានផលប្រយោជន៍អ្វីខ្លះ?
ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ដូចជា៖
▪︎ អង្គរការសហប្រជាជាតិ ជួយការពារ និងជួសជុលឡើងវិញ
▪︎ អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
▪︎ លើកតំកើនកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
▪︎ លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
▪︎ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឹ
▪︎ បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ
▪︎ បង្កើនចំណូលរដ្ធ តាមរយៈទេសចរ ដែលជាឧស្សាហកម្មគ្មានផ្សែង
ចរា​ចរណ៍​ ​ផ្លូវ​គោក​
2 yr. ago
#តើអរិយធម៌ខ្មែរយើងទទួលឥទ្ធិពលពីអរិយធម៌ប្រទេសណាខ្លះ ?
ខ្មែរយើងទទួលឥទ្ធិពល អរិយធម៌បរទេសជាច្រើនដូចជា៖
១. មូលដ្ធានខ្មែរមុនគ.ស៖
• ជឿលើព្រលឹងអារក្ស អ្នកតា
• ទុកស្ត្រីជាធំ
• ផ្សាំសត្វ
• កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
• ភាសាមានអន្តរបទ...
២. មានឥទ្ធិពលពីឥណ្ឌា (ស.វទី ១)៖
• ទស្សនៈ រាជាធិបតេយ្យ
• សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និងច្បាប់ផ្សេងៗ។
៣. ឥទ្ធិពលចិន (ស.វទី ៣)៖
• ជំនួញ ល្ខោន ល្បាយជាតិសាសន៍
• ឥទ្ធិពលចាម-ជ្វា (ស.វទី ៥)
• ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និងក្បាច់លំអជាដើម)
៤. ឥទ្ធិពលថៃ-វៀតណាម (ស.វទី ១៣)៖
• ពាក្យពេជន៍ (កំចីពាក្យ)
៥. ឥទ្ធិពលអឺរ៉ុប (ស.វទី ១៦)៖
• វិទ្យាសាស្ត្របច្ចេកទេស
• ទំនៀមទម្លាប់ (ចាប់ដៃ ស្លៀកពាក់)
• លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ធបាល...។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
2 yr. ago (E)
តើការប៉ះទង្គិចរវាង #អរិយធម៌ខ្មែរ និង #រប្បធម៌បរទេស បានផ្តល់ផលវិបាកអ្វីខ្លះ ដល់អរិយធម៌ខ្មែរ? ចូរពន្យល់?
ការប៉ះទង្គិចគ្នាមានផលពីរយ៉ាងគឺ៖
ក. ផលល្អ
ធ្វើអោយមានការរីកចំរើន ពេលណាដែលខ្មែរយើងចេះច្នៃប្រឌិត អោយស្របតាមចំណង់ចំណូលចិត្ត នឹងព្រលឹងរបស់ខ្មែរ។
ខ. ផលអាក្រក់
ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះ កាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬយើងយកអរិយធម៌របស់គេមកទាំងស្រុង ដោយគ្មានការកែសំរួល អោយមានលក្ខណៈខ្មែរ។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.