11 months ago
តើព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ្វីខ្លះ?
○ ព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ៊ីដ្រូសែន និង អេល្យូម ដែលមានម៉ាស់ស្មើនឹង ៩៩% នៃប្រព័ន្ធព្រះអាទិត្យទាំងមូល។
○ ព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ៊ីដ្រូសែន និង អេល្យូម ដែលមានម៉ាស់ស្មើនឹង ៩៩% នៃប្រព័ន្ធព្រះអាទិត្យទាំងមូល។
11 months ago
តើការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយ ឧទាហរណ៍ភពពុធបានយ៉ាងដូចម្តេច?
○ ការដឹងអាយុសិលានៃព្រះចន្ទ អាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយបាន ព្រោះសិលាព្រះចន្ទដែលត្រូវបាននាំយកមក ក្នុងអំឡុងបេសកកម្មមានអាយុប្រហែល ៤,៦០០ លានឆ្នាំ មុន ហើយដោយសារសិលាទាំងនេះ ពុំមានការប្រែប្រួលតាំងពីកកើតមក ធ្វើឲ្យយើងដឹងថា ភពទាំងអស់ និង ប្រព័ន្ធព្រះអាទិត្យមានអាយុ ៤,៦០០ លានឆ្នាំ មកហើយ។

ដូចម្តេចដែលហៅថា ជំនោរប្រទាញឈម និង ជំនោរប្រទាញកែង?
○ ជំនោរប្រទាញឈម គឺ កើតមាននៅពេលខែដាច់ និង ខែពេញវង់។ ព្រះចន្ទ ព្រះអាទិត្យ និង ផែនដីស្ថិតនៅលើបន្ទាត់តែមួយ ហើយផ្តុំកម្លាំងគ្នា បង្កើតបានជាជំនោរខ្ពស់បំផុត និង លំនាចទាបបំផុត។ ជំនោរប្រទាញកែង គឺ កើតឡើងនៅថ្ងៃ ៨ កើត និង ថ្ងៃ ៨ រោច ព្រះអាទិត្យ និង ព្រះចន្ទស្ថិតនៅកែងជាមួយគ្នា ពុំមានកម្លាំងទំនាញខ្លាំងប៉ុន្មាន មកលើផ្ទៃផែនដីទេ។

តើព្រះចន្ទកើតឡើងដូចម្តេច?
○ ព្រះចន្ទកើតឡើងដូចតទៅ៖
• ការបុកទង្គិច៖ ប្រហែល ៤៦០០ លាន ឆ្នាំមុន មានអង្គធំមួយ បានបុកទង្គិចជាមួយភពផែនដី នៅពេលវាពុំទាន់កករឹង។ អ្នកវិទ្យាសាស្រ្តលើកហេតុផលថា អង្គនោះត្រូវតែធំល្មម ដើម្បីឲ្យម៉ង់តុលរបស់ផែនដីខ្ទៀតចេញ ទៅក្នុងលំហ ព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទ ស្រដៀងគ្នានឹងម៉ង់តុលរបស់ផែនដី។
• ការកកើត៖ បន្ទាប់ពីការបុកទង្គិចភ្លាមៗ រូបធាតុដែលបានខ្ទៀតចេញទៅក្នុងគន្លងជុំវិញ ផែនដីចាប់ផ្តើមផ្តុំចូលគ្នាបង្កើតជាព្រះចន្ទ។ ក្រោយមក នៅពេលព្រះចន្ទចុះត្រជាក់ មានការបុកទង្គិចទៅលើវាបន្ថែមទៀត ដោយបង្កើតបាននូវអាងជ្រៅៗ និង ស្នាមប្រេះជាច្រើននៅលើផ្ទៃ។ កំអែភ្នំភ្លើង ហូរចេញពីស្នាមប្រេះ ហើយជន់លិចអាងទាំងនោះ បង្កើតបានជាម៉ារីម៉ា ដូចសព្វថ្ងៃ។
• ការតខ្ទៀតចេញ៖ កម្ទេចកម្ទី បានពីបុកទង្គិច ចាប់ផ្តើមធ្វើចលនាជុំវិញផែនដី ក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានការបុកទង្គិច។ កម្ទេចកម្ទីនេះ ផ្សំឡើងពីរូបធាតុម៉ង់តុលផែនដី និង អង្គដែលទង្គិចជាមួយវា។

នៅពេលយើងមើលព្រះចន្ទពីផែនដី យើងឃើញផ្ទៃភ្លឺ ផ្ទៃងងឹត និង ក្រហូងតូចៗជាច្រើន។ តើទិដ្ឋភាពទាំងនេះជាក់ស្តែងគឺជាអ្វី?
○ នៅពេលយើងមើលព្រះចន្ទពីផែនដី យើងឃើញផ្ទៃភ្លឺ ផ្ទៃងងឹត និង ក្រហូងតូចៗជាច្រើន។ ទិដ្ឋភាពទាំងនេះជាក់ស្តែង គឺ៖
· ផ្ទៃភ្លឺ គឺជា ដីខ្ពស់ និង ជាភ្នំ
· ផ្ទៃងងឹត គឺជា ម៉ារីម៉ា (សិលាកករឹង កើតពីលំហូរម៉ាក់ម៉ា)
· ក្រហូងតូចៗ គឺជា មាត់ភ្លើង

ចូររៀបរាប់លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប?
○ លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទ រួមមាន៖
• ម៉ារីម៉ា គឺជា សិលាកករឹងដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី 3-4 ពាន់លានឆ្នាំមុន។
• មាត់ភ្នំភ្លើង គឺជា រណ្តៅធំៗជាច្រើន នៅលើផ្ទៃព្រះចន្ទ។ មាត់ភ្នំភ្លើងទាំងនេះ កើតពីការបុកទង្គិចនៃអាចម៍ផ្កាយធ្លាក់មកពីលំហ។
• ដីខ្ពស់ គឺជា ផ្ទៃដែលយើងមើលឃើញនៅលើផ្ទៃព្រះចន្ទ ជា ដីខ្ពស់ ឬ ជាភ្នំ។

តើមនុស្សបានឡើងទៅជាន់ដីឋានព្រះចន្ទនៅពេលណា? តើសិលាព្រះចន្ទដែលមនុស្សបាននាំយកមកអំឡុងបេសកកម្មមានអាយុប៉ុន្មាន?
○ មនុស្សបានឡើងទៅជាន់ដីឋានព្រះចន្ទនៅឆ្នាំ ១៩៦៩។ សិលាព្រះចន្ទ ដែលមនុស្សបាននាំយកមកអំឡុងបេសកកម្ម មានអាយុប្រហែល ៤,៦០០ លានឆ្នាំ។

12 months ago
តើព្រះចន្ទស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផែនដី?
○ ព្រះចន្ទស្ថិតនៅចម្ងាយ ៣៨៤,៤០០ គីឡូម៉ែត្រ (២៣៨,៩០០ miles) ពីផែនដី។

1 yr. ago
គេចាត់ថ្នាក់សិលាកម្ទេចកំណអាស្រ័យលើអ្វី? តើគេចាត់ថ្នាក់សិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និង សមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខាន់ជាងគេសម្រាប់ប្រភេទនីមួយៗ? ចូរពន្យល់។
○ គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និង សិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និង សមាសធាតុផ្សំ។
• សម្រាប់ប្រភេទសិលាកម្ទេចកំណក្លាស្ទិច លក្ខណៈដែលសំខាន់ជាងគេ គឺ វាយភាព ព្រោះ គេអាចសម្គាល់វាបានតាមរយៈទំហំ និង រូបរាងនៃបំណែកសិលា។ ឧទាហរណ៍ សិលាក្រែ ឬ សិលាខ្សាច់ផ្សំពីក្រាម ទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់គ្នា។
• សម្រាប់ប្រភេទសិលាកម្ទេចកំណគីមី លក្ខណៈដែលសំខាន់ជាងគេ គឺ សមាសធាតុផ្សំ ព្រោះ ពួកវាកើតឡើងពីសូលុយស្យុងរ៉ែ និង ទឹក។ ឧទាហរណ៍ សិលាកម្ទេចកំណគីមី (ថ្មកំបោរគីមី) ផ្សំឡើងពីរ៉ែកាល់ស្យូមកាបូណាត ឬ រ៉ែកាល់ស៊ីត។

តើកត្តាអ្វីខ្លះមានឥទ្ធិពលលើរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់? ចូរពន្យល់?
○ កត្តាដែលមានឥទ្ធិពល លើរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ គឺ ទីតាំងនៃគន្លងរបស់ព្រះអាទិត្យ និង រយៈទទឹងនៅលើផែនដី។
• រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ប្រែប្រួលទៅតាមទីតាំងនៃគន្លងរបស់ព្រះអាទិត្យ ដោយសារគន្លងមានរាងអេលីប និង អក្ស័ររបស់ផែនដីទ្រេត (២៣.២៧ ដឺក្រេ) នាំឲ្យបង្កើតបានមុំចាំងប៉ះខុសគ្នា។
• រយៈទទឹងលើផែនដី ក៏មានឥទ្ធិពលដល់រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ដែរ គឺថា អ្នកស្ថិតនៅអេក្វាទ័រមើលឃើញរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ជាងអ្នកស្ថិតនៅតំបន់ត្រជាក់បង្គួរ និង តំបន់ប៉ូល។ កត្តានេះ គឺ ដោយសារផែនដីមានរាងមូល ធ្វើឲ្យតំបន់អេក្វាទ័រ ទទួលបានមុំចាំងប៉ះនៃពន្លឺព្រះអាទិត្យធំ និង កាន់តែតូចទៅៗ ឆ្ពោះទៅរយៈទទឹងកាន់តែខ្ពស់។

តើមានន័យដូចម្តេច បើគេឃើញតារានិករសិង្ហ តារានិករខ្យាដំរី និង តារានិករព្រានប្រមាញ់រៈនៅលើមេឃ?
○ បើគេឃើញតារានិករសិង្ហរៈនៅលើមេឃ នោះមានន័យថា រដូវដាំដុះនឹងចូលមកដល់។
• បើតារានិករខ្យាដំរីរះនៅលើមេឃ បញ្ជាក់ថា វាគឺជា វស្សានរដូវ។
• បើតារានិករព្រានប្រមាញ់រះនៅលើមេឃ បញ្ជាក់ថា វាគឺជា សិសិសររដូវ។

ដូចម្តេចដែលហៅថា ស៊ុលស្ទីសសិសិររដូវ?
○ ស៊ុលស្តីសសិសិររដូវ គឺជា ថ្ងៃដែលរយៈពេលយប់វែងបំផុតនៃឆ្នាំ ឬ ជាថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យទាបបំផុតនៃឆ្នាំ។

ដូចម្តេចដែលហៅថា ស៊ុលស្ទីសវស្សានរដូវ?
○ ស៊ុលស្ទីសវស្សានរដូវ គឺជា ថ្ងៃដែលរយៈពេលថ្ងៃវែងបំផុតនៃឆ្នាំ ឬ ជា ថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យ ស្ថិតនៅខ្ពស់បំផុតនៃឆ្នាំ។

តើអង្គដែលយើងមើលឃើញប្រែប្រួលដូចម្តេចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ?
○ នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ យើងនឹងបានឃើញតារានិករថ្មីៗ រៈនៅលើមេឃខាងកើត ហើយតារានិករចាស់ៗលិចបាត់ពីជើងមេឃខាងលិច។ ឧទាហរណ៍៖ នៅដើមខែកក្កដាតំបន់ជាច្រើន នៅអាមេរិច អឺរ៉ុប និង អាស៊ី មើលឃើញតារានិករខ្យាដំរីនៅពាក់កណ្តាលមេឃខាងត្បូង។ នៅដើមខែធ្នូ តំបន់ទាំងនេះ មិនអាចមើលឃើញតារានិករខ្យាដំរីទៀតទេ ផ្ទុយទៅវិញ គេអាចមើលឃើញតារានិករព្រានប្រមាញ់វិញ។

ចូរពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ។
○ ពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ៖ ប្រសិនបើយើងសង្កេតមើលមេឃនៅពេលយប់ យើងនឹងមើលឃើញតារាទាំងឡាយរៈនៅទិសខាងកើត ធ្វើដំណើរកាត់មេឃ ហើយលិចវិញនៅទិសខាងលិចដូចគ្នា នឹងដំណើររបស់ព្រះអាទិត្យដែរ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល ១០ នាទីប៉ុណ្ណោះ។ តារានៅជើងមេឃខាងកើត រៈកាន់តែខ្ពស់ឡើងៗ ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្តងៗ រហូតលិចបាត់ពីជើងមេឃ។ នៅក្នុងការពណ៌នាពីគំរូនៃការរៈ និង លិចរបស់តារានេះ គឺជា រង្វិលនៃស៊្វែមេឃជុំវិញយើង ប៉ុន្តែ បច្ចុប្បន្នយើងដឹងថា រង្វិលខ្ញាល់របស់ផែនដី គឺជា មូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យ និង តារាទាំងឡាយរៈនៅទិសខាងកើត និង លិចនៅទិសខាងលិច។ តាមពិត ស្វ៊ែមេឃមិនធ្វើចលនាជុំវិញផែនដីទេ ប៉ុន្តែ ផែនដីធ្វើចលនាជុំវិញខ្លួនឯង បណ្តាលឲ្យយើងមើលឃើញដូច្នេះ។

តើហេតុអ្វីបានជាគេថាផែនដី គឺជា ភពតែមួយគត់ដែលអាចទ្រទ្រង់ជីវីតបាន?
○ បានជាគេថាផែនដី គឺជា ភពតែមួយគត់ដែលអាចទ្រទ្រង់ជិវីតបាន ព្រោះក្នុងចំណោមភពទាំងអស់របស់ប្រព័ន្ធព្រះអាទិត្យ ផែនដី គឺជា ភពតែមួយគត់ដែលមានទឹក និង បរិយាកាសដែលសម្បូរដោយឧស្ម័នអុកស៊ីសែន ដែលមានទឹក និង បរិយាកាសសម្បូរដោយឧស្ម័នអុកស៊ីសែន ដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតនានា។

ដូចម្តេចដែលហៅថា តារា និង តារានិករ? តើតារានិករមានរូបរាងដូចម្តេចខ្លះ?
○ តារា គឺជា តារាទាំងឡាយដែលយើងឃើញរៈនៅលើមេឃនាពេលយប់។ តារានិករ គឺជា កញ្ចុំតារាដែលបង្កើតបានជារាងផ្សេងៗ។ តារានិករ មានរូបរាងដូចសត្វ មនុស្ស និង វត្ថុប្រើប្រាស់។

ហេតុអ្វីបានជាគេថាភពផែនដីជាភពពណ៌ខៀវ?
○ បានជាគេថា ភពផែនដីជាភពពណ៌ខៀវ ព្រោះផែនដីគ្របដណ្តប់ដោយទឹកសមុទ្រប្រមាណ ៧០% នៃផ្ទៃផែនដីទាំងមូល។

តើច្រាំង និង ជ្រលងមានការវិវត្តន៍យ៉ាងដូចម្តេច?
○ ច្រាំងជ្រលងតែងមានការវិវត្តន៍ជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី ការហូរទឹក និង របេះដី។ អំពើនៃបាតុភូតទាំងនេះ មានឥទ្ធិពលខុសគ្នាទៅតាមធម្មជាតិនៃសិលា និង ទៅតាមអាកាសធាតុ។ ខ្សែទឹកដូចជាទន្លេ ស្ទឹង ជ្រោះក៏ជាកត្តាសំខាន់ដែរ ព្រោះថាកាលណាខ្សែទឹក ជីកបាតជ្រលងឲ្យកាន់តែជ្រៅ កម្ពស់ធៀបនៃច្រាំងក៏កាន់តែខ្ពស់។ ដូច្នេះលំនឹងត្រូវបាត់បន្តិចម្តងៗ ហើយច្រាំងក៏ធ្វើដំណើរទៅរកការវិនាសបន្តិចម្តងៗដែរ។ សំណឹក ធ្វើឲ្យជ្រលងប្តូររូបរាង ពីមុនជ្រលងមានជាជំពាមស្រួច ឥឡូវនេះមានរាងជាជំពាមកន្ធែក ចំណោទទៅតំបន់ខ្ពស់ចេះតែទាបបន្តិចម្តងៗ។

តើដីឡឺសកើតឡើងយ៉ាងដូចម្តេច? ហើយផ្តល់ប្រយោជន៍អ្វីខ្លះ?
○ និយាយពីសំណឹក និង ការចាក់បង្គរដោយទឹកកក៖ ចលនានៃផែនទឹកកកធ្វើឲ្យសណ្ឋានដីដែលនៅក្បែរវាផ្លាស់ប្តូរទម្រង់។ ផែនទឹកកកដែលហូរលើដី បានដឹកជញ្ជូនសិលាទៅជាមួយ។ នៅក្រោមផែនទឹកកកមួយផ្ទាំង ទម្ងន់ទឹកកកអាចបំបែកសិលាជាផ្នែកៗ។ បំណែកសិលារងនូវកំណកនៅផ្នែកក្រោមទឹកកក នៅពេលផែនទឹកកករសាត់ វាបាននាំសិលាទាំងនោះទៅជាមួយ។ សិលាជាច្រើនទៀត ដែលនៅផ្នែកក្រោមផែនទឹកកក ត្រូវបានផែនទឹកកកទាញកោសបាតដីទៅជាមួយ ដែលធ្វើឲ្យកកិត និង មានស្នាមឆ្នូតលើសិលាមេ។

ដុំថ្ម ក្រួសដែលនៅតាមប្រឡាយជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកមូល ហើយរលោង។ ចូរពន្យល់ហេតុអ្វី បានជាដូច្នោះ?
○ ដីឡឺសកើតឡើងនៅពេលធូលី និង ខ្សាច់ម៉ដ្ឋត្រូវខ្យល់ដឹកនាំទៅខ្សាច់នោះធ្លាក់ចុះ នៅពេលវាប៉ះនឹងតំបន់សើម ប៉ុន្តែគ្រាប់់ខ្សាច់ដែលម៉ដ្ឋជាងគេ អាចរសាត់បានឆ្ងាយជាងគ្រាប់ខ្សាច់ឯទៀត។ ការទម្លាក់់ និង ការបង្គរគ្រាប់ម៉ដ្ឋ បង្កើតបានជាល្បាប់ម៉្យាងហៅថា ដីឡឺស។ ដីឡឺស ជា ប្រភេទដីដែលសម្បូរជីជាតិ ដូច្នេះដីប្រភេទនេះមានអំណោយផលយ៉ាងខ្លាំងដល់កសិកម្ម។

តើគ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដីបែបណាខ្លះ?
○ បានជាដុំថ្ម ក្រួស ទាំងនេះមូលរលីងព្រោះពួកវាត្រូវបានរងនូវកត្តាពីរ គឺ របេះមេកានិច និង របេះគីមី។ នៅពេលពួកវាបែកជាបំណែកតូចៗ ពួកវាកាន់តែងាយរងឥទ្ធិពលពីកត្តាទាំងពីរ ធ្វើឲ្យពួកវាពុកផុយ ម៉្យាងទៀត ចរន្តទឹកហូរនៅក្នុងប្រឡាយជ្រោះ បានធ្វើឲ្យពួកវាកកិតគ្នាឡើងមូលរលោង។

តើហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់សំណឹក?
○ បានជាគេថាខ្យល់ជាភ្នាក់ងារសំណឹក ព្រោះ ខ្យល់អាចធ្វើឲ្យមានសំណឹកដោយការប៉ើង និង ការសឹក ប៉ុន្តែវាជាភ្នាក់ងារសំណឹកខ្សោយមួយមួយប៉ុណ្ណោះ។
° គ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹក បង្កើតសណ្ឋានដីពីរបែប គឺ៖ ផ្នូកខ្សាច់ និង ដីឡឺស។

តំបន់ត្រូពិច តំបន់ត្រជាក់បង្គួរ និង តំបន់វាលលំហ។ តើភ្នាក់ងារសំណឹកអ្វីមានសកម្មភាពខ្លាំងជាងគេនៅក្នុងតំបន់ទាំងនេះ?
○ ភ្នាក់ងារសំណឹកសំខាន់ជាងគេនៅតំបន់ត្រូពិច គឺ ទឹកភ្លៀង និង ទឹកហូរ។ ភ្នាក់ងារសំណឹកសំខាន់ជាងគេនៅតំបន់ត្រជាក់បង្គួរ គឺ ផែនទឹកកកក ហើយភ្នាក់ងារសំណឹកសំខាន់ជាងគេ នៅតំបន់វាលលំហ គឺ កម្តៅ និង ខ្យល់បក់។

តើដីសណ្តមានសារៈសំខាន់ដូចម្តេច?
○ ដីសណ្តមានសារៈសំខាន់ខ្លាំងណាស់ ព្រោះ ដីសណ្ត ជា ដីដែលមានជីជាតិសម្រាប់វិស័យកសិកម្ម។

ដូចម្តេចដែលហៅថា ពាម ដីសណ្ត? ចូររាប់ឈ្មោះដីសណ្តនៅលើពិភពលោកឲ្យបានចំនួនប្រាំ។
○ ពាម គឺជា កន្លែងជួបគ្នារវាងទន្លេ និង សមុទ្រ។
° ដីសណ្ត គឺជា ល្បាប់ម៉ដ្ឋធ្លាក់គរលើគ្នា នៅមាត់ពាមបង្កើតបានជាដីដុះ ឈ្មោះ ដីសណ្ត។ ដីសណ្តនៅលើពិភពលោកមានដូចជា៖ ដីសណ្តទន្លេមេគង្គ ដីសណ្តទន្លេមីស៊ីស៊ីពី ដីសណ្តទន្លេគង្គារ ដីសណ្តទន្លេនីល និង ដីសណ្តទន្លេលឿង។

តើលំហូរភក់កើតឡើងនៅពេលណា? តើវាផ្តល់ផលវិបាកដូចម្តេចខ្លះ?
○ លំហូរភក់តែងតែកើតឡើងនៅក្រោយភ្លៀងធំ នៅតំបន់ក្តៅ និង ម៉្យាងទៀត បង្កដោយរញ្ចួយដី។
° លំហូរភក់បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចជា៖ បំផ្លាញទ្រព្យសម្បត្តិ និង អាយុជីវិត ខូចខាតដី បំផ្លាញផលដំណាំ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន...)។

ដូចម្តេចដែលហៅថា លំហូរភក់?
○ កំហូរភក់ គឺជា ការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលា និង ដី។
○ កំហូរភក់ គឺជា ការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលា និង ដី។
1 yr. ago
ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីលើចំណោទ។
○ ប្រភេទផ្សេងៗនៃចលនាដីលើចំណោទ រួមមាន៖
• ការរបេះនៃផ្ទាំងថ្ម
• លំហូរនៃភក់់
• រំកិលដី និង របេះដី
○ ប្រភេទផ្សេងៗនៃចលនាដីលើចំណោទ រួមមាន៖
• ការរបេះនៃផ្ទាំងថ្ម
• លំហូរនៃភក់់
• រំកិលដី និង របេះដី
1 yr. ago
តើសំណឹកនៅតំបន់ឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកអ្វីខ្លះ?
○ សំណឹកនៅតំបន់ឆ្នេរ បណ្តាលមកពីប្រព័ន្ធសំណឹក ដូចជា៖
• សមុទ្រ៖ សមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលក ដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ។
• រលក៖ រលកមានមធ្យោបាយជាច្រើន ដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់ក្នុងទន្លេ ធ្វើឲ្យថ្មប្រេះដោយទម្ងន់ម៉ាស់ទឹកដែលទង្គិចលើថ្ម និង កម្ទេចសិលាគ្រប់ប្រភេទដែលបោកបក់លើឆ្នេរ។
• ខ្យល់៖ ជាពិសេសនៅពេលមានព្យុះម្តងៗ ធ្វើឲ្យទឹករលកមានកម្លាំងកាន់តែខ្លាំងក្នុងការបំផ្លាញឆ្នេរ។
• ក្រៅពីបីនេះ កត្តាមួយចំនួនទៀតក៏បានចូលរួមក្នុងការធ្វើឲ្យឆ្នេរសមុទ្រសឹក គឺ សីតុណ្ហភាព (កម្តៅ) ការបំបែកធាតុគីមី (ប្រតិកម្មខនិជក្នុងសិលា ជាមួយទឹកសមុទ្រ)។