Logo
ផែនដី វិទ្យា
តើសំណឹកនៅតំបន់ឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹ​កអ្វីខ្លះ?
○ សំណឹកនៅតំបន់ឆ្នេរ បណ្តាលមកពីប្រព័ន្ធសំណឹក ដូចជា៖
• សមុទ្រ៖ សមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលក ដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ។
• រលក៖ រលកមានមធ្យោបាយជាច្រើន ដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់​ក្នុងទន្លេ ធ្វើឲ្យថ្មប្រេះដោយទម្ង​ន់ម៉ាស់ទឹកដែលទង្គិចលើថ្ម និង កម្ទេចសិលាគ្រប់ប្រភេទដែលបោកបក់លើឆ្នេរ។
• ខ្យល់៖ ជាពិសេសនៅពេលមានព្យុះម្តងៗ ធ្វើឲ្យទឹករលកមានកម្លាំងកាន់តែខ្លាំងក្នុងការបំផ្លាញឆ្នេរ។
• ក្រៅពីបីនេះ កត្តាមួយចំនួនទៀតក៏បានចូលរួមក្នុងការធ្វើឲ្យឆ្នេរសមុទ្រសឹក គឺ សីតុណ្ហភាព (កម្តៅ) ការបំបែកធាតុគីមី (ប្រតិកម្មខនិជក្នុងសិលា ជាមួយទឹកសមុទ្រ)។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ផែនដី វិទ្យា, click on at the bottom under it