16 hours ago
ចូររាប់ឈ្មោះប្រភេទសិលានីមួយៗឲ្យបានយ៉ាងតិច ៥ ( សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ សិលាប្រែកំណើត)។
○ រាប់ឈ្មោះប្រភេទសិលានីមួយៗឲ្យបានយ៉ាងតិច ៥ (សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ សិលាប្រែកំណើត)៖
• សិលាម៉ាក់ម៉ា សិលាបាសាល់ ក្រានីត រីយ៉ូលីត ហ្គាប្រូ អុបស៊ីដៀន ពុយមើស...។
• សិលាកម្ទេចកំណ សិលាប្រេស្យា សិលាក្តាំង ធ្យូងថ្ម ថ្មកំបោរ សិលាក្រែ/សិលាខ្សាច់ ថ្មភក់ សិលាភាជន៍...។
• សិលាប្រែកំណើត សិលាណាយ៍ ភីលីត ម៉ាប់ស៊ីស ក្វាតហ្ស៊ីត សិលាឈ្នួន...។

2 days ago
តើសិលាមានសារៈសំខាន់អ្វីខ្លះចំពោះមនុស្ស?
○ សិលាមានសារៈសំខាន់ចំពោះមនុស្ស ដូចជា៖
• ប្រើប្រាស់សម្រាប់សំណង់ ផ្លូវ ស្ពាន ប្រាសាទ និង វិមានផ្សេងៗ តួយ៉ាងប្រាសាទ អង្គរវត្ត។
• មានសារៈសំខាន់សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះអ្នកវិទ្យាសាស្រ្តសិក្សាពីសិលា ដើម្បីយល់ដឹងពីប្រវត្តិរបស់ផែនដី និង ព្រះអាទិត្យ។
• នៅក្នុងសិលាមានផ្ទុកនូវផុស៊ីលសត្វ និង រុក្ខជាតិដែលជាភស្តុតាងដ៏សំខាន់ដែលអ្នកវិទ្យាសាស្រ្ត អាចកំណត់ពីប្រវត្តិជីវីត និង ព្រឹត្តការណ៍ទាំងឡាយដែលកើតឡើងកាលពីរាប់លានឆ្នាំមុន។

3 days ago
នៅប្រទេសកម្ពុជាសម្បូរទៅដោយប្រាសាទបូរាណរាប់ពាន់ ដែលសង់ពីសិលា។ តើបុព្វបុរសខ្មែរបានសិលាប្រភេទមួយណាមកសាងសង់? ហេតុអ្វី?
○ នៅប្រទេសកម្ពុជា សម្បូរទៅដោយប្រាសាទបូរាណរាប់ពាន់ដែលសង់ពីសិលា។ បុព្វបុរសខ្មែរ បានយកថ្មភក់ និង ថ្មបាយក្រៀមមកសាងសង់។ បានជាបុព្វបុរសខ្មែរយកថ្មភក់ (សង់គូប្រាសាទ) ព្រោះសិលាប្រភេទនេះ ស្ថិតនៅគង់វង្សបានយូរងង្វែង និងម៉្យាងទៀតសិលាប្រភេទនេះ មានគ្រាប់ម៉ដ្ឋដែលងាយស្រួលក្នុងការឆ្លាក់។ ចំណែកឯថ្មបាយក្រៀម (សង់កំពែ) ព្រោះវាធន់នឹងអាកាសធាតុ។

5 days ago
ចូរពន្យល់ពីវដ្តសិលាកម្ទេចកំណ។
○ ពន្យល់ពីវដ្តសិលាកម្ទេចកំណ៖ ដំបូងសិលាមេរងនូវការពុកផុយ ដោយអំពើនៃអាកាសធាតុ បង្កើតបានជាកម្ទេចកំណ។ បន្ទាប់មកកម្ទេចកំណទាំងនេះត្រូវបានដឹកជញ្ជូនទៅចាកបង្គរនៅបាតស្ទឹង បឹង ឬ ទន្លេ។ ការចាក់បង្គរចេះតែបន្តធ្វើឲ្យសម្ពាធកាន់តែកើនឡើង ហើយរ៉ែខនិជក្នុងកម្ទេចកំណ ញែកចេញពីទឹកបង្កើតបានជាជ័រកាវធម្មជាតិ រួចបង្ខាំកម្ទេចកំណទាំងនោះបន្តរងនូវឥទ្ធិពលដូចលំនាំខាងលើ ដែលបង្កើតទៅជាវដ្តមួយហៅថា វដ្តសិលាកម្ទេចកំណ។

6 days ago
មានសិលាម៉្យាងដែលអាចអណ្តែតទឹក ហើយមនុស្សខ្លះបានចាត់ទុកជាវត្ថុសក្តិសិទ្ធិដើម្បីបន់ស្រន់សុំសេចក្តីសុខ។ តើសិលានេះមានឈ្មោះអ្វី? ហេតុអ្វីបានជាសិលានេះអាចអណ្តែតទឹក?
○ មានសិលាម៉្យាងដែលអាចអអណ្តែតទឹក ហើយមនុស្សខ្លះបានចាត់ទុកជាវត្ថុសលលក្តិសិទ្ធិ ដើម្បីបន់ស្រន់សុំសេចក្តីសុខ។ សិលានេះ មានឈ្មោះថា សិលាពុយមីស (Pumice)។ បានជាសិលានេះ អាចអណ្តែតទឹក ព្រោះសិលានេះសម្បូរដោយរន្ធតូចៗជាច្រើន ដែលបំពេញដោយឧស្ម័ន។

7 days ago
តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ សិលាម៉ាក់ម៉ា មាន ២ ប្រភេទគឺ៖
• សិលាភ្នំភ្លើង
• សិលាជ្រៀត
○ សិលាម៉ាក់ម៉ា មាន ២ ប្រភេទគឺ៖
• សិលាភ្នំភ្លើង
• សិលាជ្រៀត
8 days ago
ដូចម្តេចដែលហៅថា សិលាម៉ាក់ម៉ា?
○ សិលាម៉ាក់ម៉ា គឺជាសិលាដែលកើតឡើងពីការកករឹងនៃម៉ាក់ម៉ា នៅពេលចុះត្រជាក់។

10 days ago
សិលាម៉ាក់ម៉ាខុសគ្នាដោយសារសមាសធាតុនិងល្បឿននៃការចុះត្រជាក់។ តើប្រភេទហ្វែលស៊ិចនិងប្រភេទម៉ាហ្វិចខុសគ្នាដូចម្តេច?
○ សិលាម៉ាក់ម៉ាខុសគ្នាដោយសារសមាសធាតុ និងល្បឿននៃការចុះត្រជាក់។ ប្រភេទហ្វែលស៊ិច និង ប្រភេទម៉ាហ្វិច ខុសគ្នាដូចជា៖
• ប្រភេទហ្វែលស៊ិច គឺជាប្រភេទសិលាម៉ាក់ម៉ាដែលមានពណ៌ភ្លឺហើយស្រាល ព្រោះវាសម្បូរធាតុស៊ីលីស្យូម អាលុយមីញ៉ូម និង ប៉ូតាស្យូម។
• ប្រភេទម៉ាហ្វិច គឺជាប្រភេទសិលាម៉ាក់ម៉ាដែលមានពណ៌ក្រម៉ៅ មានទម្ងន់ធ្ងន់ជាងប្រភេទ ហ្វែលស៊ិច ព្រោះសិលាទាំងនេះសម្បូរធាតុដែក ម៉ាញេស្យូម និង កាល់ស្យូម។

12 days ago
ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរប្រភេទ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លូរីត។ តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ? ចូរពន្យល់។
○ ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរប្រភេទ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លូរីត។ ក្រាមហ្គាណែត កើតឡើងនៅជម្រៅជ្រៅជាងគេ ព្រោះ បើផ្អែកលើលក្ខខណ្ឌសីតុណ្ហភាព និង សម្ពាធដែលបង្កើតសិលាប្រែកំណើត គឺថា ក្រាមក្លូរីតកើតឡើងនៅសីតុណ្ហភាពប្រហែល ៤០០ អង្សាសេ និង នៅជម្រៅពី ៤ ទៅ ៣២ គ.ម។ ចំណែកឯក្រាមហ្គាណែត គឺ កើតឡើងនៅសីតុណ្ហភាពប្រហែល ៧០០ អង្សាសេ ទៅ ១២០០ អង្សាសេនៅជម្រៅពី ២៥ ទៅ ៦០ គ.ម។

14 days ago
តើសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និង វាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្តេច?
○ សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និង វាយភាពគ្មានក្រាមបន្ទះ ខុសគ្នាដូចតទៅ៖
• សិលាប្រែកំណើតវាយភាពមានក្រាមបន្ទះ មានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាផូរដោយសារសម្ពាធ។
• សិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺ គ្មានការតម្រៀបជាផូរនៃគ្រាប់រ៉ែ។

16 days ago
ចូរនិយាយពីលំនាំប្រែកំណើតដោយប៉ះទង្គិច។
○ និយាយពីលំនាំប្រែកំណើតដោយប៉ះទង្គិច៖ នៅពេលសម្ពាធដ៏ខ្លាំងសង្កត់ពីលើសិលា ដែលកប់យ៉ាងជ្រៅពីក្រោមសិលាផ្សេងទៀត ឬ នៅពេលផ្ទាំងសំបកផែនដីប៉ះទង្គិចគ្នា នោះលំនាំប្រែកំណើតនឹងកើតមាន។ សម្ពាធ និង កំណើនសីតុណ្ហភាពដែលកើតឡើងនៅក្រោមលក្ខខណ្ឌនេះ បណ្តាលឲ្យខូចទ្រង់ទ្រាយ និង ផ្លាស់ប្តូរសមាសធាតុគីមី។ សិលាប្រែកំណើតប្រភេទនេះ ភាគច្រើននៅក្រោមកំណកំណើតសិលាទ្វីប។

18 days ago
ចូរនិយាយពីលំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ា។
○ និយាយពីលំនាំប្រែកំណើត ដោយប៉ះនឹងម៉ាក់ម៉ា៖ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឈដ្ឋានជុំវិញសិលា ជាលទ្ធផលម៉ាក់ម៉ាធ្វើឲ្យរ៉ែខ្លះនៅជុំវិញសិលា ប្រែក្លាយទៅជារ៉ែផ្សេងទៀត។ កម្តៅចុះត្រជាក់បន្តិចម្តងៗ អាស្រ័យនឹងចម្ងាយពីម៉ាក់ម៉ា។

តើកត្តាមជ្ឈដ្ឋានអ្វីខ្លះដែលបណ្តាលឲ្យសិលាទទួលរងនូវលំនាំប្រែកំណើត?
○ កត្តាមជ្ឈដ្ឋាន ដែលបណ្តាលឲ្យសិលាទទួលរងលំនាំប្រែកំណើត រួមមាន៖ លំនាំប្រែកំណើតដោយសារកម្តៅ (លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា) និង លំនាំប្រែកំណើតដោយសារសម្ពាធ (លំនាំប្រែកំណើតដោយប៉ះទង្គិច)។

20 days ago
តើផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្តដូចម្តេច?
○ ផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្ត ដោយសារផូស៊ីល គឺជា ភស្តុតាងដែលអាចឲ្យអ្នកវិទ្យាសាស្រ្ត កំណត់ពីប្រវត្តិជីវីត និង ព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានក្នុងអតីតកាល។

ដូចម្តេចដែលហៅថា ផូស៊ីល?
○ ផូស៊ីល គឺជាសំណល់ ឬ ស្លាកស្នាមនៃរុក្ខជាតិ និង សត្វដែលកប់នៅក្នុងសិលាកម្ទេចកំណ។

21 days ago
តើគេចាត់ថ្នាក់សិលាកម្ទេចកំណគីមី ដោយផ្អែកលើអ្វី? តើលក្ខណៈមួយណាដែលសំខាន់ជាងគេសម្រាប់ប្រភេទនីមួយៗ? ចូរពន្យល់។
○ គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និងសិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និង សមាសធាតុផ្សំរបស់វា។
• សម្រាប់ប្រភេទសិលាកម្ទេចកំណក្លាស្ទិច លក្ខណៈដែលសំខាន់ជាងគេ គឺ វាយភាព ព្រោះគេអាចសម្គាល់វាបានតាមរយៈទំហំ និង រូបរាងនៃបំណែកសិលា។ ឧទាហរណ៍៖ សិលាក្រែ ឬ សិលាខ្សាច់ផ្សំពីក្រាមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់គ្នា។
• សម្រាប់ប្រភេទសិលាកម្ទេចកំណគីមី លក្ខណៈដែលសំខាន់ជាងគេ គឺ សមាសធាតុផ្សំ ព្រោះពួកវាកើតឡើងពីសូលុយស្យុងរ៉ែ និង ទឹក។ ឧទាករណ៍៖ សិលាកម្ទេចកំណគីមី (ថ្មកំបោរគីមី) ផ្សំឡើងពីរ៉ែកាល់ស្យូមកាបូណាត ឬ រ៉ែកាល់ស៊ីត។

22 days ago
តើគេចាត់ថ្នាក់សិលាកម្ទេចកំណអាស្រ័យលើអ្វី? តើគេចាត់ថ្នាក់សិលាកម្ទេចកំណជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ គេចាក់ថ្នាក់សិលាកម្ទេចកំណ អាស្រ័យលើរបៀបកកើតរបស់វា។ គេចាត់ថ្នាក់សិលាកម្ទេចកំណជា ៣ ប្រភេទ គឺ៖ សិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណគីមី និង សិលាកម្ទេចកំណសរីរាង្គ។

23 days ago
ចូរនិយាយពីដំណើរកំណកំណើតសិលាកម្ទេចកំណ។
○ និយាយពីដំណើរនៃកំណកំណើត សិលាកម្ទេចកំណ៖ ខ្យល់ ទឹក ទឹកកក ពន្លឺព្រះអាទិត្យ និង ទំនាញ បណ្តាលឲ្យសិលាពុកផុយ ទៅជាបំណែកតូចៗ។ បំណែកតូចៗទាំងនេះ ត្រូវបានដឹកជញ្ជូនដោយចរន្តទឹក ខ្យល់ ទៅចាក់បង្គរនៅបាតបឹង ស្ទឹង ទន្លេ។ កម្ទេចកំណថ្មីៗ ចេះតែបន្តចាក់បង្គរពីលើ សម្ពាធចេះតែបន្តកើនឡើង នាំឲ្យរ៉ែខនិជ ញែកចេញពីទឹក បង្កើតបានជាជ័រកាវធម្មជាតិ ចងភ្ជាប់កម្ទេចកំណទាំងនោះ ឲ្យទៅជាសិលាកម្ទេចកំណ។

24 days ago
ចូរនិយាយពីកំណកំណើតសិលាម៉ាក់ម៉ា?
○ និយាយពីកំណកំណើតសិលាម៉ាក់ម៉ា៖
សិលាម៉ាក់ម៉ា កើតឡើងនៅពេលម៉ាក់ម៉ាចុះត្រជាក់។ ប្រភេទផ្សេងៗនៃសិលាម៉ាក់ម៉ា អាស្រ័យលើសមាសធាតុផ្សំនៃម៉ាក់ម៉ា និង រយៈពេលនៃការចុះត្រជាក់ ហើយកករឹង។
☆ ឧទាហរណ៍៖ ក្រានីត រីយ៉ូលីត បាសាល់...។ សិលាម៉ាក់ម៉ាខ្លះទៀត កើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី។

25 days ago
អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និង ម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្តេចខ្លះ?
○ អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និង ម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ា ដូចតទៅ៖
• កាលណាអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និង ម៉ាក់ម៉ាកាន់តែឆាប់រហ័ស នោះក្រាមសិលាម៉ាក់ម៉ាកាន់តែតូចបំផុត ឬ គ្មានក្រាមសោះ ហើយមានវាយភាពកាន់តែម៉ដ្ឋ។
• នៅពេលអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និង ម៉ាក់ម៉ាកាន់តែយូរ នោះក្រាមសិលាកាន់តែធំ ហើយមានវាយភាពកាន់តែគ្រើមខ្លាំង។

26 days ago
តើកំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាដូចម្តេចខ្លះ?
○ កំអែភ្នំភ្លើងខុសពីម៉ាក់ម៉ា ដូចតទៅ៖
• ម៉ាក់ម៉ា គឺជា សិលារាវ ដែលផ្សំឡើងពីសិលារលាយ ឧស្ម័ន និង ទឺក ហើយមានប្រភពនៅក្នុងម៉ង់តូ។
• កំអែភ្នំភ្លើង គឺជា ម៉ាក់ម៉ា ឡើងមកដល់លើផ្ទៃផែនដី។

27 days ago
តើសិលាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ សិលាមាន ៣ ប្រភេទ គឺ៖
• សិលាម៉ាក់ម៉ា
• សិលាកម្ទេចកំណ
• សិលាប្រែកំណើត
○ សិលាមាន ៣ ប្រភេទ គឺ៖
• សិលាម៉ាក់ម៉ា
• សិលាកម្ទេចកំណ
• សិលាប្រែកំណើត
28 days ago
តើម៉ាក់ម៉ាអាចកើតឡើងតាមវិធីប៉ុន្មានយ៉ាង? អ្វីខ្លះ?
○ ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣ យ៉ាង គឺ៖
• ពេលសិលាទទួលរងកម្តៅ
• ពេលសម្ពាធថយចុះ
• ពេលសិលាផ្លាស់ប្តូរសមាសធាតុផ្សំ
○ ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣ យ៉ាង គឺ៖
• ពេលសិលាទទួលរងកម្តៅ
• ពេលសម្ពាធថយចុះ
• ពេលសិលាផ្លាស់ប្តូរសមាសធាតុផ្សំ
29 days ago
តើគេចាត់ថ្នាក់សិលាផ្អែកលើអ្វីខ្លះ?
○ គេចាត់ថ្នាក់សិលាផ្អែកលើ សមាសធាតុផ្សំ និង វាយភាពរបស់វា។

1 month ago
ការធ្វើអាជិវកម្មរ៉ែនាំឲ្យមានការបំពុល ពិសេសបំពុលទឹក។ សារធាតុដែលលេចចេញពីសំណល់អណ្តូងរ៉ែ ដូចជា កាត់ម្ញ៉ូម កូបាល ទង់ដែង។ តើសារធាតុទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់ភាវ:រស់ដូចម្តេច?
○ ការធ្វើអាជីវកម្មរ៉ែនាំឲ្យមានការបំពុល ពិសេសបំពុលទឹក។ សារធាតុដែលលេចចេញពីសំណល់អណ្តូងរ៉ែ ដូចជា កាត់ម៉្ញូម កូបាល ទង់ដែង។ សារធាតុទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់ភាវ:រស់យ៉ាងខ្លាំង ព្រោះវាធ្វើឲ្យកើតជំងឺដល់មនុស្ស និង សត្វដែលរស់នៅក្នុងទឹកជាពិសេស ធ្វើឲ្យសត្វមានបញ្ហាក្នុងការបន្តពូជ។

តើការជីកយករ៉ែប្រភេទមួយណាប៉ះពាល់ដល់បរិស្ថានខ្លាំងជាងគេ? ហេតុអ្វី?
○ ការជីកយករ៉ែដោយចំហ ប៉ះពាល់ដល់បរិស្ថានខ្លាំងជាងគេ ព្រោះ ការជីកយកបែបនេះ គឺ គេត្រូវកាប់ឆ្ការព្រៃ និង ចូកយកដីស្រទាប់ខាងលើរ៉ែចេញ ទើបគេជីកយករ៉ែជាក្រោយ។ ការធ្វើបែបនេះ គឺ ត្រូវចំណាយផ្ទៃដីធំ និង ធ្វើឲ្យបាត់បង់ដីស្រទាប់លើដែលជាដីមានជីជាតិ និង បាត់បង់ព្រៃថែមទៀតផង។

ប្រទេសកម្ពុជាសម្បូរទៅដោយភ្នំដែលជាប្រភពរ៉ែឧស្សាហកម្មនិង រ៉ែសំណង់។ ចូររៀបរាប់ឈ្មោះ រ៉ែឧស្សាហកម្ម និង រ៉ែសំណង់ និង ទីតាំងរបស់វា។
○ រៀបរាប់ឈ្មោះរ៉ែឧស្សាហកម្ម និង រ៉ែសំណង់ និង ទីតាំងរបស់វា៖
• សិលាបាសាល់ នៅកំពង់ចាម និង ស្នួល
• សិលាក្រានីត នៅភ្នំបាសិត និង នៅកំពង់ឆ្នាំង
• ថ្មកំបោរ នៅសេរីសោភណ័ បាត់ដំបង និង កំពត
• រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ
• ក្វាត នៅតាកែវ និង កែប
• ម៉ាប៉ នៅស្ទឹងត្រែង

តើប្រទេសកម្ពុជាមានត្បូងប្រភេទណាខ្លះ?
○ ប្រទេសកម្ពុជាមានត្បូង ដូចជា៖
• ប្រភេទត្បូងមានតម្លៃ គឺ ត្បូងទទឹម ត្បូងកណ្តៀង (ប៉ៃលិន)
• ប្រភេទត្បូងមានតម្លៃមធ្យម គឺ ត្បូងទទឹម ត្បូងកណ្តៀង (បរកែវ)
• ត្បូងមរកត និង ពេជ្រខ្មែរ