Logo
ផែនដី វិទ្យា
ចូរពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ។
○ ពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ៖ ប្រសិនបើយើងសង្កេតមើលមេឃនៅពេលយប់ យើងនឹងមើលឃើញតារាទាំងឡាយរៈនៅទិសខាងកើត ធ្វើដំណើរកាត់មេឃ ហើយលិចវិញនៅទិសខាងលិចដូចគ្នា នឹងដំណើររបស់ព្រះអាទិត្យដែរ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល ១០ នាទីប៉ុណ្ណោះ។ តារានៅជើងមេ​ឃខាងកើត រៈកាន់តែខ្ពស់ឡើងៗ ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្តងៗ រហូតលិចបាត់ពីជើងមេឃ។ នៅក្នុងការពណ៌នាពីគំរូនៃការរៈ និង លិចរបស់តារានេះ គឺជា រង្វិលនៃស៊្វែមេឃជុំវិញយើង ប៉ុន្តែ​ បច្ចុប្បន្នយើងដឹងថា រង្វិលខ្ញាល់របស់ផែនដី គឺជា មូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យ និង តារាទាំងឡាយរៈនៅទិសខាងកើត និង លិចនៅទិសខាងលិច។ តាមពិត ស្វ៊ែមេឃមិនធ្វើចលនាជុំវិញផែនដីទេ ប៉ុន្តែ ផែនដីធ្វើចលនាជុំវិញខ្លួនឯង បណ្តាលឲ្យយើងមើលឃើញដូច្នេះ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ផែនដី វិទ្យា, click on at the bottom under it