Logo
ផែនដី វិទ្យា
តើច្រាំង និង ជ្រលងមានការវិវត្តន៍យ៉ាងដូចម្តេច?
○ ច្រាំងជ្រលងតែងមានការវិវត្តន៍ជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី ការហូរទឹក និង របេះដី។ អំពើនៃបាតុភូតទាំងនេះ មានឥទ្ធិពលខុស​គ្នាទៅតាមធម្មជាតិនៃសិលា និង ទៅតាមអាកាសធាតុ។ ខ្សែទឹកដូចជាទន្លេ ​​ស្ទឹង ជ្រោះក៏ជាកត្តាសំខាន់ដែរ ព្រោះថាកាលណាខ្សែទឹក ជីកបាតជ្រលងឲ្យ​កាន់តែ​ជ្រៅ កម្ពស់ធៀបនៃច្រាំងក៏កាន់តែខ្ពស់។ ដូច្នេះលំនឹងត្រូវបាត់បន្តិចម្តងៗ ​ហើយច្រាំងក៏ធ្វើដំណើរទៅរកការ​វិនាសបន្តិចម្តងៗដែរ។ សំណឹក ធ្វើឲ្យជ្រលងប្តូររូបរាង ពីមុនជ្រលងមានជាជំពាមស្រួច ឥឡូវនេះមានរាងជាជំពាមកន្ធែក ចំណោទទៅតំបន់ខ្ពស់ចេះតែទាបបន្តិចម្តងៗ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ផែនដី វិទ្យា, click on at the bottom under it