Logo
ផែនដី វិទ្យា
តើព្រះចន្ទកើតឡើងដូចម្តេច?
○ ព្រះចន្ទកើតឡើងដូចតទៅ៖
• ការបុកទង្គិច៖ ប្រហែល ៤៦០០ លាន ឆ្នាំមុន មានអង្គធំមួយ បានបុកទង្គិចជាមួយភពផែនដី នៅពេលវាពុំទាន់កករឹង។ អ្នកវិទ្យាសាស្រ្ត​​​​​​​​​​​​​លើកហេតុផលថា អង្គនោះត្រូវតែធំល្មម ដើម្បីឲ្យម៉ង់តុលរបស់ផែនដីខ្ទៀតចេញ ទៅក្នុងលំហ ព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទ ស្រដៀងគ្នានឹងម៉ង់តុលរបស់ផែនដី។
• ការកកើត៖ បន្ទាប់ពីការបុកទង្គិចភ្លាមៗ រូបធាតុដែលបានខ្ទៀតចេញទៅក្នុងគន្លងជុំវិញ ផែនដីចាប់ផ្តើមផ្តុំចូលគ្នាបង្កើតជាព្រះចន្ទ។ ក្រោយមក នៅពេលព្រះចន្ទចុះត្រជាក់ មានការបុកទង្គិចទៅលើវាបន្ថែមទៀត ដោយបង្កើតបាននូវអាងជ្រៅៗ និង ស្នាមប្រេះជាច្រើននៅលើផ្ទៃ។ កំអែភ្នំភ្លើង ហូរចេញពីស្នាមប្រេះ ហើយជន់លិចអាងទាំងនោះ បង្កើតបានជាម៉ារីម៉ា ដូចសព្វថ្ងៃ។
• ការតខ្ទៀតចេញ៖ កម្ទេចកម្ទី បានពីបុកទង្គិច ចាប់ផ្តើមធ្វើចលនាជុំវិញផែនដី ក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានការបុកទង្គិច។ កម្ទេចកម្ទីនេះ ផ្សំឡើងពីរូបធាតុម៉ង់តុលផែនដី និង​ អង្គដែលទង្គិចជាមួយវា។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ផែនដី វិទ្យា, click on at the bottom under it