4 months ago
គេតែងតែពោលថា “ខ្វះការអប់រំខ្វះការអភិវឌ្ឍ” ចូរបកស្រាយពន្យល់ និង លើកឧទាហរណ៍មកបញ្ជាក់។
○ គេតែងពោលថា «ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ»។
🍢 ការអប់រំ គឺជា ការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ចណៈរបស់មនុស្ស)។ ការអប់រំ គឺជា លំនាំនៃការប្រព្រឹត្តនៅពេញមួយជីវិតរបស់មនុស្ស ក្នុងស្ថានភាពផ្សេងៗគ្នា ។ ឧទាហរណ៍៖ ការអប់រំខាងវិជ្ជាពេទ្យ ខាងគ្រួបង្រៀន ខាងសំណង់ ខាងបច្ចេកទេសទំនើប។
🍢ការអភិវឌ្ឃ គឺជា ការធ្វើឲ្យមានការប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ប្រជាពលរដ្ឋ ខាតការអប់រំ ខ្វះការអភិវឌ្ឍ៖
• ខ្វះធនធានមនុស្សសម្រាប់ការពារ និង កសាងប្រទេស (មិនបានក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម)។
• ជួបប្រទះនូវអនក្ខរជនទុរគជន និង ភាពក្រីក្រតោកយ៉ាកក្នុងសង្គម។
• កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជា អំពើហិង្សា ចោរកម្ម ឃាតកម្ម ជាដើម។
• ខូចបរិស្ថាន ដោយសារការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនង និង គ្មានចំណេះដឹង។
• កើតមានជំងឺជាច្រើន និង អាចមានវិបត្តិកាយសម្បទា រោគាព្យាធិ ដោយសារពួកគេខ្វះអនាម័យ។
• ពិបាកក្នុងការកសាងប្រទេស ឲ្យរីកចម្រើនឆាប់រហ័ស។
• បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អសសង្ឃឹមក្នុងឆាកជីវិត។
• បាត់បង់កិត្តិយស និង សេចក្ដីថ្លែថ្នូររបស់ជាតិ។
• អរិយធម៌ជាតិធ្លាក់ចុះ។
• ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណាបណ្តាចំណេះដឹងនានា ប្រកបដោយអសីលធម៌ ព្រោះតែគ្មានទំនាក់ទំនង យ៉ាងជិតសិ្មទ្ធនៅនឹងប្រព័ន្ធខួខួរក្បាល។
• ខ្វះភាពឈ្លាសវៃ គ្មានចិត្តគំនិត ឆន្ទៈមោះមុត អង់អាចក្លាហាន ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ មិនអាចទប់ទល់រាល់សកម្មភាព ឬ អសកម្មក្នុងសង្គមបាន។
• មិនអាចកើតមានស្មារតីសាមគ្គីភាព ភាតរភាពមនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ និង មិនបង្កើតឡើងនូវ ការស្រលាញ់ ថែរក្សាការពារអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិខ្លួន។
• គ្មានគំនិតបង្កើតស្នាដៃ ដែលជាទេពកោសល្យរបស់ខ្លួន ឲ្យក្លាយជាកោសិការបស់សង្គមបានទេ។
• មិនអាចធ្វើខ្លួនឲ្យទៅជាមនុស្ស មានគុណប្រយោជន៍ដល់សង្គមជាតិ មានន័យថា រស់ជាទម្ងន់ផែនដី។
• ការរស់នៅបែបបទជាសត្វ គ្មានសេចក្ដីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកយ៉ាងសកម្មភាព ក្នុងការកសាង ប្រវត្តិសាស្រ្ដរបស់សង្គមជាតិ។
• មិនអាចអប់រំសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពីសារៈសំខាន់និង ផលប្រយោជន៍ ឬ ផលវិបាកដែលកើតមានជាយថាហេតុ។

1 year ago
គេថា ”ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ“។ ចូរពន្យល់?
#ខ្វះការអប់រំ #ខ្វះការអភិវឌ្ឍ ព្រោះថា៖
• ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។
• មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។
• កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម (ចោរកម្ម ឃាតកម្ម ហិង្សា…។
• ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។
• គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា ការពារជាតិមាតុភូមិ។
• បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាពអស់សង្ឃឹម។
• មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យភាព ពិបាកក្នុងការកសាងប្រទេស រស់នៅគ្មានប្រយោជន៍ បំផ្លាញតែពេលវេលាអ្នកដ៏ទៃ។