Logo
ចំណេះដឹង រដ្ឋបាល
1 year ago
ចូរពន្យល់ការពង្រឹងសេវាសាធារណៈ បានចូលរួមនៃការលើកកម្ពស់អភិបាលកិច្ចល្អដូចម្ដេចខ្លះ?
○ សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច និង ស្ថាប័នទទួលសមត្ថកិច្ច ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។
☆ ស្របពេលជាមួយនឹងគោលនយោបាយ របស់រដ្ឋាភិបាលស្ដីពីសេវាសាធារណៈ ឆ្នាំ ២០០៦ និង កំណែទម្រង់ថ្មីរបស់រដ្ឋាភិបាល ពោលគឺកម្មវិធីជាតិស្ដីពីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥–២០១៨ ដែលក្នុងនោះ រដ្ឋាភិបាលបានកំណត់ពីសេវាសាធារណៈគឺជាគោលដៅសំខាន់មួយ នៅក្នុងការកែទម្រង់រដ្ឋបាលថ្មី ហើយក្នុងនោះមាន៖
▪︎ ធានាភាពងាយស្រួល ក្នុងការទទួលយកសេវាទៅប្រើប្រាស់
▪︎ ផ្ដល់សេវាផ្ដោតទៅលើ សេចក្ដីត្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់
▪︎ ផ្ដល់សេវាចំទីកន្លែង ដែលមានសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់សេវា
▪︎ លើកកម្ពស់តម្លាភាព និង ការទទួលខុសត្រូវក្នុងការផ្ដល់សេវា
▪︎ កែលម្អគុណភាព និង ប្រសិទ្ធភាពក្នុងការផ្ដល់សេវា
☆ ចំណែកនៅក្នុងអត្ថន័យរបស់អភិបាលកិច្ចល្អវិញ គឺជាវិធីសាស្រ្ត ឬ មធ្យោបាយដែលរដ្ឋ ស្ថាប័ន អង្គភាព ប្រើប្រាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និង សន្តិសុខ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ហើយវាមានគោលការណ៍សំខាន់ចំនួន ៩ ក្នុងនោះរួមមាន៖
1. ការចូលរួម
2. នីតិរដ្ឋ
3. តម្លាភាព
4. ការព្រមព្រៀង និង ឯកភាព
5. សមធម៍
6. ប្រសិទ្ធភាព និង ភាពស័ក្កិសិទ្ធិ
7. គណនេយ្យភាព
8. ការឆ្លើយតប
9. ចក្ខុវិស័យជាយុទ្ធសាស្រ្ត
☆ ហើយនៅក្នុងគោលការណ៍ទាំង ៩ នៃអភិបាលកិច្ចល្អនេះ មានគោលការណ៍មួយចំនួន ក៏បាននិយាយនៅក្នុងគោលការណ៍នៃការផ្ដល់សេវាដែរ ក្នុងនោះមាន៖
1. ប្រសិទ្ធិភាព
2. ភាពឆ្លើយតប
3. សមធម៍
4. ការចូលរួម
5. តម្លាភាព
6. គណនេយ្យភាព និង គ្មានអំពើពុករលួយ ការស៊ុមគ្រលំ និង បក្ខពួកនិយម
☆ ដូចនេះ ការពង្រឹងផ្នែកសេវាសាធារណៈនេះ ពិតជាបានរួមចំណែកយ៉ាងពិតប្រាកដ នៅក្នុងការលើកកម្ពស់នៃអភិបាលកិច្ចល្អមែន។
ចំណេះដឹង រដ្ឋបាល
1 year ago
តើអ្វីជាកំណែទម្រង់រដ្ឋបាលសាធារណៈ?
○ ការកំណត់និយមន័យ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានការកំណត់តាមបុគ្គលផ្សេងៗគ្នា៖
▪︎ ទស្សនៈរបស់លោក Khan (1981)៖ #កំណែទម្រង់រដ្ឋបាលសាធារណៈ គឹជាការខិតខំប្រឹងប្រែងមួយ ដែលអនុវត្តនូវការផ្លាស់ប្ដូរសំខាន់ៗ នៅក្នុងប្រព័ន្ធការិយាធិបតេយ្យមួយ ដែលមានគោលបំណងក្នុងការផ្លាស់ប្ដូរ ឬ កែលម្អនូវរចនាសម្ព័ន្ធ ផ្នត់គំនិត និង ទម្លាប់ចាស់គំរិល។
▪︎ ទស្សនៈរបស់លោក Guah (1976)៖ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាដំណើរការមួយ សម្រាប់កែលម្អនូវរចនាសម្ព័ន្ធ នីតិវិធី នៃការិយាធិបតេយ្យសាធារណៈ និង អាកប្បកិរិយាមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ភាពស័ក្កិសិទ្ធិ របស់អង្គភាព ឬ ស្ថាប័ន និង ដើម្បីសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍជាតិ។
▪︎ ទស្សនៈរបស់លោក Leeman (1976) បានលើកឡើងថា កំណែទម្រង់សាធារណៈគឺជា៖
• ទំនើបនីយកម្ម និង ការកែលម្អនៃអង្គភាព ឬ ស្ថាប័ន និង ការគ្រប់គ្រងនូវផ្នែកសាធារណៈ
• នវានុវត្តន៍នៅក្នុងការិយាធិបតេយ្យសាធារណៈ
• ពង្រឹងនូវការអនុវត្ត និង ផែនការនៃការអភិវឌ្ឍ
• បង្កើនវិជ្ជាជីវសម្រាប់បុគ្គលិក និង មន្ត្រីរាជការ
☆☆☆ សន្និដ្ឋាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ ពាក់ព័ន្ធនឹងការកែលម្អនៃដំណើការការងារ នីតិវិធី រចនាសម្ព័ន្ធ និង ការអភិវឌ្ឍសមត្ថភាព ព្រមទាំងការផ្លាស់ប្ដូរឥរិយាបថមន្រ្តី។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.