Logo
ចំណេះដឹង រដ្ឋបាល
តើអ្វីជាកំណែទម្រង់រដ្ឋបាលសាធារណៈ?
○ ការកំណត់និយមន័យ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានការកំណត់តាមបុគ្គលផ្សេងៗគ្នា៖
▪︎ ទស្សនៈរបស់លោក Khan (1981)៖ #កំណែទម្រង់រដ្ឋបាលសាធារណៈ គឹជាការខិតខំប្រឹងប្រែងមួយ ដែលអនុវត្តនូវការផ្លាស់ប្ដូរសំខាន់ៗ នៅក្នុងប្រព័ន្ធការិយាធិបតេយ្យមួយ ដែលមានគោលបំណងក្នុងការផ្លាស់ប្ដូរ ឬ កែលម្អនូវរចនាសម្ព័ន្ធ ផ្នត់គំនិត និង ទម្លាប់ចាស់គំរិល។
▪︎ ទស្សនៈរបស់លោក Guah (1976)៖ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាដំណើរការមួយ សម្រាប់កែលម្អនូវរចនាសម្ព័ន្ធ នីតិវិធី នៃការិយាធិបតេយ្យសាធារណៈ និង អាកប្បកិរិយាមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ភាពស័ក្កិសិទ្ធិ របស់អង្គភាព ឬ ស្ថាប័ន និង ដើម្បីសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍជាតិ។
▪︎ ទស្សនៈរបស់លោក Leeman (1976) បានលើកឡើងថា កំណែទម្រង់សាធារណៈគឺជា៖
• ទំនើបនីយកម្ម និង ការកែលម្អនៃអង្គភាព ឬ ស្ថាប័ន និង ការគ្រប់គ្រងនូវផ្នែកសាធារណៈ
• នវានុវត្តន៍នៅក្នុងការិយាធិបតេយ្យសាធារណៈ
• ពង្រឹងនូវការអនុវត្ត និង ផែនការនៃការអភិវឌ្ឍ
• បង្កើនវិជ្ជាជីវសម្រាប់បុគ្គលិក និង មន្ត្រីរាជការ
☆☆☆ សន្និដ្ឋាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ ពាក់ព័ន្ធនឹងការកែលម្អនៃដំណើការការងារ នីតិវិធី រចនាសម្ព័ន្ធ និង ការអភិវឌ្ឍសមត្ថភាព ព្រមទាំងការផ្លាស់ប្ដូរឥរិយាបថមន្រ្តី។
1 year ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it