Logo
សិទ្ធិ​ ឯកជន​
3 months ago
តើសិទ្ធិធំៗរបស់កុមារមានប៉ុន្មាន? អ្វីខ្លះ?
○ សិទ្ធិធំៗរបស់កុមារ មាន ៤ គឺ៖
· សិទ្ធិរស់រានមានជីវិត មិនប្រហារជីវិត មិនត្រូវបោះបង់ចូល ត្រូវចិញ្ចឹមបីបាច់ ថែរក្សា សេវាសុខភាព។
· សិទ្ធិទទួលការការពារ ការពារផ្លូវកាយ ផ្លូវចិត្ត ផ្លូវសម្ភារ។
· សិទ្ធិក្នុងការអភិវឌ្ឃ ទទួលការអប់រំគ្រប់ប្រភេទ មាន អប់រំផ្លូវកាយ អប់រំបញ្ញា អប់រំស្មារតី។
· សិទ្ធិក្នុងការចូលរួម ទទួល និង ផ្សព្វផ្សាយព័ត៍មាន ការបញ្ចេញមតិយោបល់ ការចូលរួមក្នុងសហគមន៍។
☆ សិទ្ធិទាំងនេះ ត្រូវបានភ្ជាប់នឹងករណីយកិច្ចជានិច្ច។
សិទ្ធិ​ ឯកជន​
8 months ago
ក្នុងនាមអ្នកជាបេក្ខជនប្រឡង​ជ្រើសរើសជាគ្រូបង្រៀនម្នាក់ តើយុវជនល្អ ពលរដ្ឋល្អ ត្រូវមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះ?
○ ក្នុងនាមខ្ញុំ ជាបេក្ខជនប្រឡង​ជ្រើសរើសជាគ្រូបង្រៀនម្នាក់ យុវជនល្អ ពលរដ្ឋល្អ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា៖
• មានកាយសម្បទា​ មានសុខភាព មានអវៈយវៈ គ្រប់គ្រាន់ មានភាពរហ័សរហួនវៃឆ្លាត​។
• មានបញ្ញាសម្បទា មានចំណេះ​ដឹងទូលំទូលាយ​ខាងបច្ចេកវិទ្យាសាស្រ្ដទំនើប មានចំណេះ​ធ្វើល្អត្រឹមត្រូវ ប្រកបដោយបទពិសោធន៏ខ្ពស់ ស្វ័យសិក្សាជាប់ជានិច្ច និង មាន​ឥរិយាមាយាទត្រឹមត្រូវ។
• មានសិលធម៏រស់នៅល្អ មានគុណធម៏ល្អ ចេះរួមរស់នៅក្នុងសន្ដិភាព ចុះសម្រុងគ្នា គោរពសិទ្ធិមនុស្ស និង សិទ្ធិប្រជាធិបតេយ្យ។
• មានមនៈសិការជាតិ សាមគ្គីភាព និង គតិយុត្តិធម៌។
✅ សរុបសេចក្ដីមក លក្ខណៈសម្បត្តិទាំងអស់នេះ ជាមធ្យោបាយដ៏ល្អ ដើម្បីកសាងយុវជន ពលរដ្ឋល្អ ឆ្ពោះទៅកសាងសង្គមជាតិល្អ។
សិទ្ធិ​ ឯកជន​
9 months ago
ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រសារខ្លះ។
​​​ក. តើអំពើហឹង្សាជាអ្វី? បណ្ដាលមកពីកត្តាអ្វីខ្លះ​ និង នាំមកនូវផលវិបាកអ្វីខ្លះ?
ខ. តើគ្រួសារគ្រូបង្រៀន​ អាចមានអំពើហឹង្សាដែររឺទេ?
គ. តើត្រូវមានអកប្បកិរិយា​ និង វិធានការបែបណាខ្លះ ដើម្បីទប់ស្កាត់អំពើហឹង្សានេះ?
○ ជារឿយៗ នៅក្នុងសង្គមខ្មែរ គេតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រួសារ​ខ្លះៗ មានដូចជា​៖
💥ក. អំពើហឹង្សា​ គីជា ការបៀតបៀន ការរំលោភបំពានទៅលើអ្នកដទៃតាមរយ:អំណាច តួនាទី ឬ ទឹកប្រាក់ ដើម្បីគាបសង្កត់ បង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន (ផ្លូវកាយ ផ្លូវចិត្ត និង វាចារ)។
♤ អំពើហឹង្សាបណ្តាលមកពី៖
• ភាពក្រក្រី អវិជ្ជា អសី​លធម៌ លោភៈ ទោសៈ មោហៈ
• កង្វះការយល់ដឹងពីសិទ្ធមនុស្ស (សិទ្ធស្រ្ដី យេនឌ័រ...)។
♧ អំពើហឹង្សាបង្កនូវផលវិបាក ដូចជា៖
• ការបែកបាក់គ្រួសារ
• ថយចុះថវិការ​ សុភមង្គលក្នុងគ្រួសារ និង សង្គម
• ការកើនឡើងនូវស្រ្តីមេម៉ាយ និង ក្មេងកំព្រា
• ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ក្នុងគ្រួសារ និង សង្គម
• រដ្ឋមានកង្វល់ក្នុងការដោះស្រាយបញ្ហា
💥ខ. នៅក្នុងគ្រួសារ គ្រូបង្រៀនមិនអាចមានអំពើហឹង្សាក្នុងគ្រួសារទេ ដោយសារគ្រូបង្រៀន ទទួលបានការអប់រំច្រើន។​
💥គ. អាកប្បកិរិយា និង វិធានការទប់ស្កាត់អំពើហឹង្សា 
• រៀបចំខ្លួនអោយសមស្របជាយុវជនល្អ កូនល្អ សិស្សល្អ​
• អប់រំមិត្តភកិ្ត អោយចេះគោរពសិទ្ធិអ្នកដទៃ
• ផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីទប់ស្កាត់អំពើហឹង្សា
សិទ្ធិ​ ឯកជន​
9 months ago
សិទ្ធជាគោលធំៗ៤របស់កុមារមានអ្វីខ្លះ?
○ សិទ្ធជាគោលធំៗ ៤ របស់កុមារមាន៖
១.​ សិទ្ធិមានការអប់រំ     
២. មានសិទ្ធិ មិនអោយមានអំពើឃោឃៅលើខ្លួន   
៣. ​សិទ្ធិមិនអោយមាន ការកេងប្រវ័ញលើខ្លួន  
៤. សិទ្ធិមិនអោយគេបោះបង់ចោល
សិទ្ធិ​ ឯកជន​
9 months ago
តើសីលធម៌របស់ព្រះពុទ្ធ និង សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សមានគោលបំណង អប់រំមនុស្សយ៉ាងដូចម្តេច?
○ សីលធម៌របស់ព្រះពុទ្ធ និង សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សមានគោលបំណង អប់រំមនុស្សឱ្យចេះស្រលាញ់គ្នា គោរពគ្នា និង ចេះជួយគ្នាទៅវិញទៅមក ដើម្បីរស់នៅក្នុងភាពថ្លៃថ្នូរ និង ប្រកបដោយសុខសន្តិភាព។
សិទ្ធិ​ ឯកជន​
9 months ago
ចូររៀបរាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិនារី។
○ សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិនារី គឺ៖
• មាត្រាទី ១៖ មនុស្សទាំងអស់កើតមកមានសេរីភាព និង សមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរ និង សិទ្ធិ។

• មាត្រាទី ៣៖ បុគ្គលម្នាក់មានសិទ្ធិរស់រានមានជីវិតសេរីភាព និង សន្តិសុខផ្ទាល់ខ្លួន។

• មាត្រាទី ៧៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និង មានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។

• មាត្រាទី ១៦៖ មនុស្សប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ញាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នា ក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអាពាហ៍ពិពាហ៍ និង ក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។

• មាត្រាទី ២១៖ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំ កិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬ តាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។ មនុស្សគ្រប់រូបមានសិទ្ធិចូលបម្រើ មុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព។

• មាត្រាទី ២៣៖ មនុស្សគ្រប់រូបមានសិទ្ធិ មានការងារធ្វើជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវ និង ពេញចិត្ត និង មានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។ មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀរត្សស្មើគ្នាចំពោះការងារដូចគ្នា ដោយគ្មានការរើសអើង។

• មាត្រាទិ ២៥៖ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានកម្រិតជីរភាពគ្រប់គ្រាន់ ដើម្បីធានាសុខភាព និង សុខមាលភាពរបស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាព និង សេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺពិការ មេម៉ាយ ឬ ពោះម៉ាយ ចាស់ជរា ឬ នៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពី កាលៈទេសៈផតុពឆន្ទៈរបស់ខ្លួន។

• មាត្រាទី ២៦៖ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សា និ ងអប់រំមូលដ្ឋាន។

• មាត្រាទី ៤៥៖ ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងនារីភេទ ត្រូវលុបបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងារនារីត្រូវហាមឃាត់។ បុរស និង នារី មានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។

• មាត្រាទី ៤៦៖ អំពើរលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់នារីត្រូវហាមឃាត់។ ត្រូវហាមឃាត់ មិនអោយមានការបញ្ឃប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារី មានសិទ្ធិឈប់សម្រាក ពេលមានកូន ដោយទទួលបានប្រាក់បៀវត្ស និង ដោយមានការធានារក្សាសិទ្ធិអតីតភាពការងារ និង ផលប្រយោជន៍សង្គមផ្សេងៗទៀត។

• មាត្រាទី ៤៧៖ មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមបីបាត់ថែរក្សា និង អប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីកិច្ចចិញ្ចឹម និង បីបាត់ថែរក្សា មាតាបីតាដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។
សិទ្ធិ​ ឯកជន​
10 months ago
តើសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់ពីថ្ងៃ ខែ ឆ្នាំណា?
○ សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨។
សិទ្ធិ​ ឯកជន​
10 months ago
តើការអនុវត្តសិទ្ធិមនុស្សមានសារប្រយោជន៍អ្វីខ្លះ?
○ មានសារប្រយោជន៍ ដូចតទៅ៖
• ធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរ និង កិត្តិយស
• ទទួលស្គាល់សិទ្ធិ និង សេរីភាពពីធម្មជាតិ
• ស្គាល់ពីតម្លៃ
• ស្គាល់ពីសិទ្ធិ និង សេរីភាពរបស់ខ្លួន
• ចៀសផុតពីទារុណកម្មទាំងផ្លូវកាយ និង ផ្លូវចិត្ត
សិទ្ធិ​ ឯកជន​
10 months ago
សិទ្ធិនយោបាយមានយ៉ាងតិច ៧ តើអ្វីខ្លះ?
○ សិទ្ធិនយោបាយទាំង ៧​ គឺ៖
១. សិទ្ធិបញ្ចេញមតិដោយសេរី រួមទាំងសេរីភាពសារព័ត៌មានផង ដរាបណាមិនប៉ះពាល់ដល់អ្នកដទៃ
២.​ សិទ្ធិរួមប្រជុំដោយសេរី
៣. សិទ្ធិបង្កើតសហគមន៍ដោយសេរី
៤. សិទ្ធិបោះឆ្នោត
៥. សិទ្ធិចូលរួមក្នងឆាកនយោបាយ
៦. សិទ្ធិបោះឆ្នោតដោយសេរី និង ទៀងទាត់
៧. សិទ្ធិមានលទ្ធភាពស្មើគ្នា ចំពោះសេវាកម្មសាធារណៈ
សិទ្ធិ​ ឯកជន​
10 months ago
ទន្ទឹមគ្នានឹងការប្រើសិទ្ធិ យើងចាំបាច់ត្រូវមានអ្វីផងដែរ?
○ ការទទួលខុសត្រូវ (ការប្រើប្រាស់សិទ្ធិគឺត្រូវមានការទទួលខុសត្រូវជានិច្ច)។
សិទ្ធិ​ ឯកជន​
10 months ago
មនុស្សគ្រប់រូប ចាំបាច់ត្រូវយល់ដឹងអំពីសិទ្ធិទាំងឡាយដែលមនុស្សត្រូវមាន។ ប៉ុន្តែ បើយល់ដឹងតែសិទ្ធិមិនទាន់គ្រប់គ្រាន់ទេ តើមនុស្សត្រូវយល់ដឹងអំពីអ្វីទៀត ដើម្បីឱ្យមានតុល្យភាពក្នុងជីវភាពរស់នៅ?
○ ករណីយកិច្ច៖ គឺ ត្រូវយល់ដឹងពីសិទ្ធិផង យល់ដឹងពីករណីយកិច្ចផង។
សិទ្ធិ​ ឯកជន​
10 months ago
សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្សមាន ៣០ មាត្រា។ តើមាត្រានីមួយៗមានអត្ថន័យសង្ខេបដូចម្ដេចខ្លះ?
○ អត្ថន័យសង្ខេបនៃសេចក្ដីថ្លែងការណ៍ ជា សាកលទាំង ៣០ មាត្រា មានដូចតទៅនេះ៖
• មាត្រា ១ មនុស្សរាល់រូបមានតម្លៃស្មើៗគ្នា
• មាត្រា ២ ត្រូវចាត់ទុកមនុស្សគ្រប់ៗរូប ឱ្យបានស្មើៗគ្នា
• មាត្រា ៣ សិទ្ធិមានជីវិតរស់នៅ
• មាត្រា ៤ សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
• មាត្រា ៥ សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន
• មាត្រា ៦ សិទ្ធិឱ្យគេទទួលស្គាល់ខ្លួនជាមនុស្ស
• មាត្រា ៧ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់
• មាត្រា ៨ សិទ្ធិសុំឱ្យច្បាប់ការពារខ្លួន
• មាត្រា ៩ សិទ្ធិមានសេរីភាព
• មាត្រា ១០ សិទ្ធិឱ្យមានការកាត់ក្ដីត្រឹមត្រូវ
• មាត្រា ១១ សិទ្ធិទទួលការកាត់ទោសសមស្របតាមច្បាប់
• មាត្រា ១២ សិទ្ធិការពារជីវភាពឯកជនរបស់ខ្លួន
• មាត្រា ១៣ សិទ្ធិធ្វើដំណើរទៅមកដោយសេរី
• មាត្រា ១៤ សិទ្ធិទៅសុំការជ្រកកោននៅប្រទេសក្រៅ
• មាត្រា ១៥ សិទ្ធិមានសញ្ជាតិមួយ
• មាត្រា ១៦ សិទ្ធិរៀបចំគូរស្រករ និង មានគ្រួសារ
• មាត្រា ១៧ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
• មាត្រា ១៨ សិទ្ធិមានជំនឿដោយសេរី
• មាត្រា ១៩ សិទ្ធិនិយាយស្ដី ឬ សម្ដែងមតិដោយសេរី
• មាត្រា ២០ សិទ្ធិរួមប្រជុំដោយសេរី
• មាត្រា ២១ សិទ្ធិរួមចំណែកក្នុងសកម្មភាពនយោបាយ
• មាត្រា ២២ សិទ្ធិមាននិរភ័យសង្គម
• មាត្រា ២៣ សិទ្ធិមានការងារធ្វើ
• មាត្រា ២៤ សិទ្ធិមានការសម្រាក និង កម្សាន្តកាយ
• មាត្រា ២៥ សិទ្ធិមានជីវភាពរស់នៅសមរម្យ
• មាត្រា ២៦ សិទ្ធិមានការអប់រំ
• មាត្រា ២៧ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌ និង រក្សាសិទ្ធិ
• មាត្រា ២៨ សិទ្ធិឱ្យមានច្បាប់ការពារសិទ្ធិរបស់ខ្លួន
• មាត្រា ២៩ កាតព្វកិច្ចចំពោះសហគមន៍ និង គោរពសិទ្ធិអ្នកដទៃ
• មាត្រា ៣០ កាតព្វកិច្ចការពារខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ
សិទ្ធិ​ ឯកជន​
10 months ago
តើមនុស្សចាស់មានសិទ្ធិអ្វីខ្លះលើសពីសិទ្ធិទាំងអស់គ្នា?
• សិទ្ធិរួចផុតពីទោសប្រហារជីវិត គឺ មានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត។
• សិទ្ធិដើម្បីមាននិរភ័យសង្គម គឺ រដ្ឋ និង សហគមន៍ត្រូវមានកម្មវិធីសមរម្យសម្រាប់ជួយមនុស្សចាស់។
សិទ្ធិ​ ឯកជន​
10 months ago
តើសិទ្ធិពិសេសជាអប្បរមាសម្រាប់អ្នកទោសស្ត្រីមានអ្វីខ្លះ?
--- ចម្លើយ​​ ---
១. សិទ្ធិនៅដោយឡែក ពីអ្នកទោសបុរស។
២. សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះ ចូលត្រួតពិនិត្យ។
៣. សិទ្ធិមានសេវាកម្មពេទ្យ សម្រាប់អនាម័យស្ត្រីភេទ។
សិទ្ធិ​ ឯកជន​
10 months ago
សិទ្ធិជាមូលដ្ឋានធំបំផុតសម្រាប់មនុស្សគ្រប់រូបគឺអ្វី?
○ ជីវិត សេរីភាព និង ការស្វះស្វែងរកសុភមង្គល។
សិទ្ធិ​ ឯកជន​
10 months ago
មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨។ ក្នុងការគោរពតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ជាសាកល ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃកតិកាសញ្ញា និង អនុសញ្ញាអន្តរជាតិចំនួន ១៤ ដោយមិនរាប់ទាំងធម្មនុញ្ញនៃអង្គការសហប្រជាជាតិមួយផង តើកតិកាសញ្ញា និង អនុសញ្ញាទាំងនោះមានឈ្មោះអ្វីខ្លះ?
--- ចម្លើយ​​ ---
១. អនុសញ្ញាស្ដីពីការបង្ការ និង ផ្ដន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
២. អនុសញ្ញាអន្តរជាតិស្ដីពីការបញ្ឈប់ និង ការផ្តន្ទាទោសឧក្រិដ្ឋកម្ម “ប្រកាន់ពណ៌សម្បុរ” អាប៉ាថេត។
៣. អនុសញ្ញាអន្តរជាតិស្ដីពីការបំបាត់ចោល សព្វបែបយ៉ាងនៃការប្រកាន់ពូជសាសន៍។
៤. កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ។
៥. កតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសង្គម សេដ្ឋកិច្ច និង វប្បធម៌។
៦. អនុសញ្ញាប្រឆាំងទារុណកម្ម អមនុស្សធម៌ ដែលនាំឱ្យបាត់បង់តម្លៃជាមនុស្ស។
៧. អនុសញ្ញាស្ដីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ។
៨. អនុសញ្ញាស្ដីពីសិទ្ធិកុមារ។
៩. អនុសញ្ញាអន្តរជាតិ ទាក់ទងនឹងឋានៈនៃជនភៀសខ្លួន។
១០. ពិធីសារទាក់ទងនឹងឋានៈនៃជនភៀសខ្លួន។
១១. អនុសញ្ញាក្រុងហ្សឺនែវចំនួនបួន ស្ដីអំពីការប្រព្រឹត្តរបស់ទាហាន និង ច្បាប់មនុស្សធម៌ក្នុងគ្រាមានសង្គ្រាម។
សិទ្ធិ​ ឯកជន​
10 months ago
សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់មានន័យដូចម្ដេច?
--- ចម្លើយ​​ ---
១. ច្បាប់ការពារមនុស្សស្មើៗគ្នា។
២. ច្បាប់ផ្តន្ទាទោសជនល្មើស ដោយមិនរើសអើងវណ្ណៈ ឋានៈ ឬ ពូជសាសន៍ឡើយ។
សិទ្ធិ​ ឯកជន​
11 months ago
ក្រៅពីអង្គការជាតិ និង អង្គការអន្តរជាតិខាងសិទ្ធិមនុស្ស តើអ្នកណាទៀតអាចធ្វើការ ដើម្បីប្រយោជន៍ដល់សិទ្ធិមនុស្ស?
○ យើងទាំងអស់គ្នា ព្រោះសិទ្ធិមនុស្សជាកាតព្វកិច្ចរបស់យើង។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិមនុស្សគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់។ ចុះបើមានច្បាប់ហើយមិនយកទៅអនុវត្ត ឬ អនុវត្តមិនត្រឹមត្រូវ តើការអនុវត្តមិនត្រឹមត្រូវមានន័យយ៉ាងដូចម្ដេច?
○ ការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ជា ការរំលោភសិទ្ធិ។
សិទ្ធិ​ ឯកជន​
11 months ago
ការរំលោភសិទ្ធិមានពីរប្រភេទ ចូររៀបរាប់ប្រភេទទាំងពីរនេះ?
១. ការរំលោភដោយអំពើ។
២. ការរំលោភដោយមិនបំពេញ តាមកាតព្វកិច្ច។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិរស់រានមានជីវិតមានន័យថាដូចម្ដេច?
• ទី ១ មិនត្រូវសម្លាប់ជាដាច់ខាត។
• ទី ២ ចាំបាច់ត្រូវតែធ្វើអ្វីទាំងអស់ ដើម្បីទ្រង់ជីវិតមនុស្ស។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិរស់រានមានជីវិតមានន័យថា មិនត្រូវសម្លាប់។ ប្រទេសកម្ពុជាយើងបានគោរពតាមខ្លឹមសារនេះ ដោយលុបបំបាត់ចោលនូវទោសប្រហារជីវិត។ តើអំពើដ៏ប្រពៃនេះបានប្រព្រឹត្តឡើងនៅក្នុងសម័យណា ហើយនៅឆ្នាំណា?
○ នៅសម័យរដ្ឋកម្ពុជា ក្នុងឆ្នាំ ១៩៩២។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថា ច្បាប់កាពារមនុស្សស្មើៗគ្នា តើមានន័យយ៉ាងដូចម្ដេចទៅវិញ?
○ ការអនុវត្តច្បាប់មិនស្មើគ្នា គឺជា ការរំលោភសិទ្ធិ។
សិទ្ធិ​ ឯកជន​
11 months ago
ចូរពន្យល់ពាក្យ សិទ្ធិរួចផុតពីទារុណកម្ម?
○ ទារុណកម្មគ្រប់ប្រភេទ មិនត្រូវឱ្យមានជាដាច់ខាត។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិឱ្យមានច្បាប់ការពារ មានន័យដូចម្ដេច?
○ ត្រូវមានច្បាប់គ្រប់គ្រាន់ ដើម្បីការពារមនុស្សគ្រប់រូប លើគ្រប់វិស័យ។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិបញ្ចេញមតិដោយសេរី មានន័យដូចម្ដេច?
○ មនុស្សអាចនិយាយស្ដីដោយសេរី ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិបោះឆ្នោត មានន័យយ៉ាងដូចម្ដេច?
○ ត្រូវតែមានការបោះឆ្នោត តាមកាលកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយជាការបោះឆ្នោតសម្ងាត់ ដោយសេរី និង យុត្តិធម៌។
សិទ្ធិ​ ឯកជន​
11 months ago
ចូរបំភ្លឺពាក្យ សិទ្ធមានកម្រិតជីវភាពរស់នៅសមរម្យ?​
○ មនុស្សធ្វើការពេញពេល ត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់ សម្រាប់រស់សមរម្យក្នុងសេចក្ដីថ្លៃថ្នូរ ជាមនុស្ស។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធិមានលទ្ធភាពក្នុងការសិក្សា តើឃ្លានេះមានន័យយ៉ាងដូចម្ដេច?
១. មនុស្សគ្រប់រូប ទាំងក្មេងទាំងចាស់ត្រូវតែរៀនសូត្រឱ្យចេះដឹង។
២.​ សង្គម និង រដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈតាមមធ្យោបាយ ឱ្យមនុស្សគ្រប់គ្នាមានចំណេះដឹង។
សិទ្ធិ​ ឯកជន​
11 months ago
សិទ្ធនារីក្នុងការទទួលប្រាក់កម្រៃស្មើគ្នានឹងបុរស ចូរបកស្រាយបំភ្លឺ។
○ ស្ត្រីដែលធ្វើការដូចគ្នានឹងបុរស ត្រូវមានប្រាក់កម្រៃស្មើគ្នានឹងបុរសដែរ។