ចូររៀបរាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិនារី។
○ សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិនារី គឺ៖
• មាត្រាទី ១៖ មនុស្សទាំងអស់កើតមកមានសេរីភាព និង សមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរ និង សិទ្ធិ។
• មាត្រាទី ៣៖ បុគ្គលម្នាក់មានសិទ្ធិរស់រានមានជីវិតសេរីភាព និង សន្តិសុខផ្ទាល់ខ្លួន។
• មាត្រាទី ៧៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និង មានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។
• មាត្រាទី ១៦៖ មនុស្សប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ញាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នា ក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអាពាហ៍ពិពាហ៍ និង ក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
• មាត្រាទី ២១៖ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំ កិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬ តាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។ មនុស្សគ្រប់រូបមានសិទ្ធិចូលបម្រើ មុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព។
• មាត្រាទី ២៣៖ មនុស្សគ្រប់រូបមានសិទ្ធិ មានការងារធ្វើជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវ និង ពេញចិត្ត និង មានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។ មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀរត្សស្មើគ្នាចំពោះការងារដូចគ្នា ដោយគ្មានការរើសអើង។
• មាត្រាទិ ២៥៖ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានកម្រិតជីរភាពគ្រប់គ្រាន់ ដើម្បីធានាសុខភាព និង សុខមាលភាពរបស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាព និង សេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺពិការ មេម៉ាយ ឬ ពោះម៉ាយ ចាស់ជរា ឬ នៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពី កាលៈទេសៈផតុពឆន្ទៈរបស់ខ្លួន។
• មាត្រាទី ២៦៖ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សា និ ងអប់រំមូលដ្ឋាន។
• មាត្រាទី ៤៥៖ ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងនារីភេទ ត្រូវលុបបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងារនារីត្រូវហាមឃាត់។ បុរស និង នារី មានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
• មាត្រាទី ៤៦៖ អំពើរលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់នារីត្រូវហាមឃាត់។ ត្រូវហាមឃាត់ មិនអោយមានការបញ្ឃប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារី មានសិទ្ធិឈប់សម្រាក ពេលមានកូន ដោយទទួលបានប្រាក់បៀវត្ស និង ដោយមានការធានារក្សាសិទ្ធិអតីតភាពការងារ និង ផលប្រយោជន៍សង្គមផ្សេងៗទៀត។
• មាត្រាទី ៤៧៖ មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមបីបាត់ថែរក្សា និង អប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីកិច្ចចិញ្ចឹម និង បីបាត់ថែរក្សា មាតាបីតាដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។

9 months ago