Logo
Chanveasna Som
1 month ago
✳ តើមានប្រិយមិត្តណាខ្លះដែលមិនទាន់ស្គាល់កាត់សម្រាប់ប្រើប្រាស់នៅ គ.ជ.ប??

➡ ខាងក្រោមនេះគឺជាអក្សរកាត់សម្រាប់ប្រើប្រាស់នៅ គ.ជ.ប ÷

🔹 គ.ជ.ប : ស្ថាប័នពាក់ព័ន្ធនឹងការបោះឆ្នោត
🔹 គធ.ខប : គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត
🔹 គឃ.សប : គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត
🔹គ.ក.ប : គណៈកម្មការការិយាល័យបោះឆ្នោត
🔹 គ.ក.រ : គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត
🔹លធ.ខប : លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត
🔹ក.ប.ឃ.ស : ក្រុមប្រឹក្សាឃុំ សង្កាត់
🔹ក.ច.ប : ក្រុមចុះឈ្មោះបោះឆ្នោត ។
Chanveasna Som
1 month ago
✳ មានមនុស្សជាច្រើនជុំវិញពិភពលោកចូលចិត្តលើការអាន ហើយការអានត្រូវបានគេទទួលស្គាល់ថា មានសារៈសំខាន់ក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ​ទិន្នន័យថ្មីៗ ព័ត៌មានថ្មីៗជាប្រចាំ ។ ការអានច្រើនធ្វើអោយមានគំនិតឆ្នៃប្រឌិតច្រើន ជាពិសេសអាចដោះស្រាយនូវបញ្ហាចំពោះមុខបាន ដោយប្រការផ្សេងៗ អាចយកទៅប្រើប្រាស់នៅកន្លែងការងារ សាលា ក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃ ។

ស :ដូននេះតើគួរមានវីធីសាស្ត្រលើការអានបែបណាដើម្បីទទួលបាននូវប្រសិទ្ធភាព ❓

ច : ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលជួយពង្រឹងលើការអាន នឹងជួយអោយការអានមានប្រសិទ្ធភាពប្រសើរជាងមុន :

១).កំណត់គោលដៅច្បាស់លាល់លើការអាន :

▪ កំណត់ថាហេតុអ្វីបានជាអ្នកអានសៀវភៅមួយនេះ?
ជាឧទាហរណ៍ : អានដើម្បីទទួលបានចំណេះដឹង ការកំសាន្តអារម្មណ៍ ឬក៏ ការអភិវឌ្ឍផ្ទាល់ខ្លួន កាតស្រាវជ្រាវ..ជាដើម ។
▪ ការដឹងអំពីគោលបំណងនៃការអានសៀវភៅអាចជួយអោយអ្នកមានការ ផ្ដោតអារម្មណ៍ ទៅលើចំណុចដែលសំខាន់ជាច្រើន និងរក្សាការចូលរួមការអានបានល្អ ។

២). ការមើលសៀវភៅជាមុន :

▪ មុនពេលចាប់ផ្ដើមការអាន ចូលមើលទៅលើ តារាងនៃមាតិកា សេចក្ដីផ្ដើម និងការសង្ខេមលើជំពូកជាមុនសិន ។
▪ វាផ្តល់ឱ្យអ្នកនូវទិដ្ឋភាពទូទៅនៃប្រធានបទ និងរចនាសម្ព័ន្ធសំខាន់ៗ ដូច្នេះអ្នកនិងទទួលដឹងពីអ្វីដែលអ្នកបានរំពឹងទុក។

៣). ប្រើបច្ចេកទេសលើការអាន :

▪ ការកត់ត្រាលើចំណុចសំខាន់ដែលអ្នកបានអាន ការសរសេរចុះលើគំនិតសំខាន់ សម្រង់ឬសំណួរ ។
▪ គួសបន្ទាត់ខាងក្រោមនូវចំណុចសំខាន់ ឬផ្នែកសំខាន់ និង សរសេរគំនិតរបស់អ្នកលើដើមទំព័រ
▪ សង្ខេបជំពូក ជាពាក្យគន្លឹះរបស់អ្នក ដើម្បីពង្រឹងការយល់ដឹងកាន់តែច្បាស់ ។

៤). អានដោយមានសំណួរក្នុងចិត្ត :

▪ សួរជាសំណួរដោយខ្លួនឯងបន្ទាប់ពីអ្នកបានអាន ។
➡ ជាឧទាហរណ៍ : តើអ្វីជាអំណះអំណាងដ៏សំខាន់របស់អ្នកនិពន្ធនៅក្នុងអត្ថបទនេះ?

៥).ការសម្រាកពីការអានចន្លោះពី ៥ ទៅ ១០ នាទី :

▪ ជំនួសអោយការអាន ជំពូកឬផ្នែកធំៗ ក្នុងពេលតែមួយ អ្នកគួរតែសម្រាកការអានសៀវភៅ ដោយមានការគ្រប់គ្រងការសម្រាកទៅលើផ្នែក និងជំពូករបស់អត្ថបទ ។

៦).ផ្អាកការអាន និង ព្យាយាមរំលឹក :

▪ បន្ទាប់ពីបញ្ចប់ការអានលើ ផ្នែកឬជំពូកមួយ ហើយអ្នកត្រូវផ្អាក ការអាន ដោយត្រូវព្យាយាមរំលឹក លើផ្នែក ឬជំពូកដែលសំខាន់ អំពីអ្វីដែលអ្នកបានអាន ឡើងវិញ ។
▪ គិតអំពីរបៀបដែលវាទាក់ទងនឹងចំណេះដឹងពីមុនឬរបៀបដែលអ្នកអាចអនុវត្តវាបាន ។

៧). ប្រើការយល់ដឹង និងបច្ចេកទេសសមាគម :

▪ ព្យាយាមស្រមៃមើលគំនិត ឬបង្កើតទំនាក់ទំនងផ្លូវចិត្ត ដើម្បីជួយដល់ការចងចាំ
➡ ជាឧទាហរណ៍ : ប្រសិនបើអ្នកកំពុងអានប្រវត្តិសាស្រ្ត ស្រមៃមើលឈុតឆាក ឬភ្ជាប់ព្រឹត្តិការណ៍ទៅនឹងអ្វីដែលអ្នកដឹងរួចហើយ ។

៨). ការពិនិត្យមើលឡើងវិញម្ដងហើយម្ដងទៀត :

▪ ពិនិត្យមើលចំណាំ គំនួសពណ៌ ឬសេចក្ដីសង្ខេបរបស់អ្នកឡើងវិញជាទៀងទាត់ ដើម្បីពង្រឹងការចងចាំអ្វីដែលអ្នកបានអានរួច។

៩). ពិភាក្សា ឬបង្រៀនអ្វីដែលអ្នកបានរៀន :

▪ ចែករំលែកការយល់ដឹងជាមួយមិត្តភ័ក្តិ ចូលរួមក្លឹបសៀវភៅ ឬព្យាយាមពន្យល់ពីគោលគំនិតរបស់សៀវភៅ ដូចជាបង្រៀនពួកគេ ។
▪ ការបង្រៀនពង្រឹងការរៀនសូត្រ និងជួយស្វែងរកផ្នែកណាមួយដែលអ្នកប្រហែលជាត្រូវពិនិត្យឡើងវិញ។

១០).កុំខ្លាចក្នុងការបោះចោលសៀវភៅ :

▪ ប្រសិនបើសៀវភៅមិនបានបំពេញតម្រូវការរបស់អ្នក ឬអ្នកអានមិនចូល សូមកុំមានអារម្មណ៍ថាមានកាតព្វកិច្ចបញ្ចប់វា ។
▪ ការបន្តទៅរកអ្វីដែលមានន័យ ឬរីករាយជាងនេះ ច្រើនតែប្រសើរជាងការបង្ខំខ្លួនឯងឱ្យបញ្ចប់។
Chanveasna Som
1 month ago
Q .តើការទទួលទានទឹកបានគ្រប់គ្រាន់ ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ដូចម្ដេចខ្លះ??

➡ ការទទួលទានទឹកបានគ្រប់គ្រាន់ ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ដូចខាងក្រោម ÷

1). ការគ្រប់គ្រងជាតិទឹក និងមុខងារសំខាន់ៗរបស់រាងកាយ : ទឹកគឺជាប្រភព ដ៏សំខាន់សម្រាប់មុខងារនៃរាងកាយ ។ វាផ្ដល់សារៈសំខាន់ក្នុងការរំលាយអារហារ ការហូរឈាម ការស្រូបយកសារធាតុចិញ្ចឹម និងការគ្រប់គ្រងសីតុណ្ហភាព ។ សរីរាង្គកាយត្រូវការជាតិទឹក គ្រប់គ្រាន់ដើម្បីដំណើរការបានត្រឹមត្រូវ ។

2). កម្រិតថាមពល និង មុខងារនៃខួរក្បាល : ការរក្សាជាតិទឹកអាចធ្វើអោយផ្លូវអារម្មណ៍ប្រសើរឡើង ការផ្ដោតអារម្មណ៍ និងសម្ថភាពវិភាគ ការគិតកាន់តែប្រសើរឡើង ។ ការខ្វះជាតិទឹកតិចតួច អាចធ្វើអោយអស់កម្លាំង ផ្លូវអារម្មណ៍ចុះអន់ថយ និងឈឺក្បាលជាដើម ។ល។

3). សុខភាពស្បែក : ទឹកជួយផ្ដល់សំណើមដល់ស្បែក ដែលអាចធ្វើអោយប្រសើរឡើងនូវ ភាពបត់បែន និងកាត់បន្ថយសញ្ញានៃការរលាក់ ការផ្ដល់ជាតិទឹកបានត្រឹមត្រូវ និងគ្រប់គ្រាន់ក្នុងសារពាង្គកាយ អាចជួយបណ្ដេញជាតិពុលចេញ នឹងធ្វើអោយស្បែកសភ្លឺថ្លា ។

4). ជួយក្នុងការរំលាយអារហារ និង ការពារការទល់លាមក់ : ទឹកមានសារៈសំខាន់ខ្លាំងក្នុងការរំលាយអារហារ ។ វាជួយអោយរំលាយសារធាតុចិញ្ចឹម ធ្វើអោយអាចស្រូបចូលទៅក្នងសារពាង្គកាយបានយ៉ាងងាយ ។

5). ការគ្រប់គ្រងទម្ងន់ : ការផឹកទឹកមុនទទួលទានអារហារអាចជួយគ្រប់គ្រងចំណង់បាន ពីព្រោះការស្រេកទឹកពេលខ្លះ អាចជំនួសអោយ ការចំណង់អារហារបាន ។

6). ការកម្ចាត់សារធាតុពុល : តម្រូវការទឹកចាំបាច់សម្រាប់តម្រងនោម ក្នុងការបន្ថយសារធាតុពុល និងសំណល់ចេញពីរាង្គកាយ ។ ការផឹកទឹកបានគ្រប់គ្រាន់ក៏ជួយអោយកាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម និង ការឆ្លងមេរោគតាមផ្លូវទឹកនោម ។

7). សុខភាពសន្លាក់ និង សាច់ដុំ : ទឹកដើរតួជាប្រេងសម្រាប់សន្លាក់ ដែលជួយកាត់បន្ថយការកកិត និង ការពាររបួស ។ ការរក្សាជាតិទឹកអោយបានគ្រប់គ្រាន់ ជាភាពចាំបាច់សម្រាប់ការស្ដាសាច់ដុំឡើងវិញផងដែរ ។
Chanveasna Som
2 months ago
✳ តើការគ្រប់គ្រងលើពេលវេលាជាអ្វី ⁉
What is time managment ⁉

ការគ្រប់គ្រងលើពេលវេលាមិនមែនជារឿងងាយស្រួលធ្វើឡើយ ជាពិសេសមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចគ្រប់គ្រងពេលវេលា ផ្ទាល់ខ្លួនអោយមានប្រសិទ្ធភាពឡើយ ប្រសិនបើយើងមិនយល់ពីវិធី នៃការគ្រប់គ្រងលើពេលវេលា នោះការងាររបស់យើងនឹងមិនមានរបៀបរៀបរយ ហើយអាចធ្វើអោយចាយពេលវេលាយ៉ាងច្រើន ដោយហេតុមិនដឹងថាការងារណាចាំបាច់ហើយបន្ទាន់គួរធ្វើមុន នឹងការងារដែលមិនចាំបាច់ មិនបន្ទាន់គួរធ្វើតាមក្រោយ ដែលអាចធ្វើអោយប្រសិទ្ធភាពនៃការងារធ្លាក់ចុះ ។

➡ ការគ្រប់គ្រងលើពេលវេលា គឺជាប្រព័ន្ធដំណើរការប្រមូលផ្ដុំ និងរៀបចំផែនការ ដើម្បីបែងចែកពេលវេលារបស់អ្នក ក្នុងចំណោមកិច្ចការនានា និងសកម្មភាពផ្សេងៗ ។ ការគ្រប់គ្រងលើពេលវេលាបានយ៉ាងល្អ អាចអនុញ្ញាតអោយអ្នកធ្វើការ មានភាពឆ្លាតវៃ ចេះបត់បែន មិនមែនធ្វើការដោយមិនយល់ពីស្ថានការណ៍ចេះតែធ្វើៗនោះទេ ។ ដូចនេះប្រសិនបើអ្នកយល់ពីការគ្រប់គ្រងលើពេលវេលាអ្នកអាចធ្វើការងាររូចរាល់បានច្រើន និងចំណាយពេលតិចជាងមុន ។បើទោះបីជា ពេលវេលាមានកំណត់ ហើយការងារនោះមានសម្ពាធខ្ពស់ក៏ដោយ វាអាចជាការកំណត់អាទិភាព ការបែងចែកពេលវេលា ជាក់លាក់មួយសម្រាប់ការងារតាមសមាសភាព និងកាត់បន្ថយការរំខាន ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ខ្ពស់ជាងមុន ។

☑ ការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព អាចនាំអោយមានតុល្យភាពនៃជីវិត និង ការងារល្អប្រសើរ អាចកាត់បន្ថយសម្ពាធ បង្កើនផលិតភាពការងារ នឹង ការដែលបានបង្ហាញលទ្ធផលការងារល្អប្រសើរជាងមុនទាំងពីរផ្នែកគឺ ផ្ទាល់ខ្លួន និង វិជ្ជាជីវៈ ។
🙏