Logo
Chanveasna Som
✳ តើការគ្រប់គ្រងលើពេលវេលាជាអ្វី ⁉
What is time managment ⁉

ការគ្រប់គ្រងលើពេលវេលាមិនមែនជារឿងងាយស្រួលធ្វើឡើយ ជាពិសេសមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចគ្រប់គ្រងពេលវេលា ផ្ទាល់ខ្លួនអោយមានប្រសិទ្ធភាពឡើយ ប្រសិនបើយើងមិនយល់ពីវិធី នៃការគ្រប់គ្រងលើពេលវេលា នោះការងាររបស់យើងនឹងមិនមានរបៀបរៀបរយ ហើយអាចធ្វើអោយចាយពេលវេលាយ៉ាងច្រើន ដោយហេតុមិនដឹងថាការងារណាចាំបាច់ហើយបន្ទាន់គួរធ្វើមុន នឹងការងារដែលមិនចាំបាច់ មិនបន្ទាន់គួរធ្វើតាមក្រោយ ដែលអាចធ្វើអោយប្រសិទ្ធភាពនៃការងារធ្លាក់ចុះ ។

➡ ការគ្រប់គ្រងលើពេលវេលា គឺជាប្រព័ន្ធដំណើរការប្រមូលផ្ដុំ និងរៀបចំផែនការ ដើម្បីបែងចែកពេលវេលារបស់អ្នក ក្នុងចំណោមកិច្ចការនានា និងសកម្មភាពផ្សេងៗ ។ ការគ្រប់គ្រងលើពេលវេលាបានយ៉ាងល្អ អាចអនុញ្ញាតអោយអ្នកធ្វើការ មានភាពឆ្លាតវៃ ចេះបត់បែន មិនមែនធ្វើការដោយមិនយល់ពីស្ថានការណ៍ចេះតែធ្វើៗនោះទេ ។ ដូចនេះប្រសិនបើអ្នកយល់ពីការគ្រប់គ្រងលើពេលវេលាអ្នកអាចធ្វើការងាររូចរាល់បានច្រើន និងចំណាយពេលតិចជាងមុន ។បើទោះបីជា ពេលវេលាមានកំណត់ ហើយការងារនោះមានសម្ពាធខ្ពស់ក៏ដោយ វាអាចជាការកំណត់អាទិភាព ការបែងចែកពេលវេលា ជាក់លាក់មួយសម្រាប់ការងារតាមសមាសភាព និងកាត់បន្ថយការរំខាន ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ខ្ពស់ជាងមុន ។

☑ ការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព អាចនាំអោយមានតុល្យភាពនៃជីវិត និង ការងារល្អប្រសើរ អាចកាត់បន្ថយសម្ពាធ បង្កើនផលិតភាពការងារ នឹង ការដែលបានបង្ហាញលទ្ធផលការងារល្អប្រសើរជាងមុនទាំងពីរផ្នែកគឺ ផ្ទាល់ខ្លួន និង វិជ្ជាជីវៈ ។
🙏
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from Chanveasna Som, click on at the bottom under it