តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី? តើសេដ្ឋកិច្ចនេះមានផ្នែកអ្វីខ្លះ?
◈ សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ច។ និយាយដោយឡែក សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សាពីសេដ្ឋកិច្ច។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រ ដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំណួរ បីគឺ ត្រូវផលិតអ្វី? ត្រូវផលិតដោយរបៀបណា? ត្រូវផលិតឲ្យនរណា? នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ ពីរ គឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស និងរដ្ឋាភិបាល) និង របបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ)។
ក. អ្នកសម្រេចចិត្ត
· អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ និង ជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួមគឺពួកយើងទាំងអស់គ្នា។
· សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញ ឬ ជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផល និង សេវាផ្សេងៗ។
· រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវា និង បែងចែកប្រាក់ចំណូល មានដូចជា ប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិត និង បែងចែកប្រាក់ចំណូល។
ខ. របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរ របបសេដ្ឋកិច្ចចម្រុះ។
✅ ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្ត និង របបសេដ្ឋកិច្ច។ របបសេដ្ឋកិច្ចល្អ ប៉ុន្តែមានអ្នកសម្រេចមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ និង ផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវ ក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ។

9 days ago