តើការបំពេញខ្លឹមសារនៃក្រដាសតូចចែកចេញជាអ្វីខ្លះ?
◈ ការបំពេញខ្លឹមសារនៃក្រដាសតូចចែកចេញ ដូចជា៖
១. កម្មវត្ថុ៖ គេសរសេរកម្មវត្ថុឲ្យបានខ្លីច្បាស់លាស់ ងាយយល់។
ឧទាហរណ៍៖ បើសំណុំឯកសារស្នើសុំគោលការណ៍ ដើម្បីចុះស្រាវជ្រាវនិស្សិតក្រីក្រក្នុងកម្មវត្ថុនៃក្រដាសតូច ត្រូវសរសេរថា “ករណីសំណើរសុំអនុញ្ញាតគោលការណ៍ ដើម្បីចុះស្រាវជ្រាវនិស្សិត ក្រីក្រឈ្មោះ..........នៅខេត្តកំពង់ចាម”។
២. ដើម្បី៖ ត្រង់កន្លែង “ដើម្បី” នេះលេខា ឬ នាយកខុទ្ធកាល័យ ត្រូវសរសេរថាសូមពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់។
ក្រៅពីនេះ ត្រង់កន្លែងដើម្បីនេះ គេអាចសរសេរថា “សូមជូនជ្រាបដ៏ខ្ពង់ខ្ពស់” ឬ “សូមសម្រេចហត្ថលេខា” តាមសាច់រឿងនៃសំណុំរឿង។
✽ កំណត់ចំណាំ
ករណីរឿងស្មុគស្មាញ គេប្រើសាលកបត្រសរសេរមតិយោបល់ជូនថ្នាក់ដឹកនាំ។ បើសំណុំរឿង មិនមានការស្មុគស្មាញទេ គេប្រើក្រដាសតូច។ នៅលើសាលកបត្រ គេអាចធ្វើសេចក្តីសង្ខេបនៃសំណុំរឿង ឬ ធ្វើគំនូសបំព្រួញខ្លីច្បាស់លាស់ ដើម្បីថ្នាក់ដឹកនាំងាយស្រួលក្តាប់បញ្ហាសំខាន់ៗ នៃសំណុំរឿង។ តាមធម្មតាសាលកបត្រមានទំហំប៉ុនគ្នា នឹងប្លុកណោត (Bloc note)។
គេអាចធ្វើសេចក្តីសង្ខេបខ្លឹមសារនៃសាលកបត្រ ដោយដកស្រង់ចេញពីខ្លឹមសារលិខិតដើមលិខិតភ្ជាប់នានា និង រឿងរ៉ាវផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ។

1 month ago