Logo
គ្រូ មន្ត្រី​ រាជការ​
តើសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំណា? មានគោលបំណងអ្វីខ្លះ? តើប្រទេសកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាស៊ាននៅពេលណា? តើប្រទេសកម្ពុជាទទួលធ្វើជាប្រធានដឹកនាំអាស៊ានប៉ុន្មានដង? នៅឆ្នាំណាខ្លះ?
◈ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ។ គោលបំណងរបស់អាស៊ានមាន៖
· ជំរុញឪ្យបានសន្ដិភាព និង ស្ថេរភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និង ច្បាស់យ៉ាងខ្ជាប់​ខ្ជួន​នូវគោល​ការណ៍ទាំងឡាយនៃធម្មនុញ្ញសហប្រជាជាតិ។
· ការពារស្ថេខរភាពនយោបាយ និង សេដ្ឋកិច្ចក្នុងតំបន់ តទល់នឹងគូងប្រជែងមហាអំណាចធំៗ។
· ជាវេទិ​កា​មួយ សម្រាប់ដោះស្រាយការខ្វែងយោបល់ក្នុងរង្វង់តំបន់។
· ជំរុញយ៉ាងសកម្មភាព កិច្ចសហការគ្នា និង ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើការ​ងារក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេក​ទេស វិទ្យាសាស្រ្ដ និង រដ្ឋបាល។
· សហការគ្នាឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវវិស័យកសិកម្ម ឧស្សាហកម្ម និង ការពង្រីកពាណិជ្ជកម្មរបស់ខ្លួន។
· រក្សាឲ្យបាននូវកិច្ចសហប្រត្តិបត្តិការដ៏ជិតសិទ្ធិ និង មានផលប្រយោជន៍ជាមួយអង្គភាពអន្ដរជាតិ និង អង្គការនានា ដែលដេលមានស្រាប់ក្នុងតំបន់ ហើយដែលមានទិសដៅ និង គោលបំណងស្រដៀងគ្នា។
· ជំរុញឲ្យមានការសិក្សា អំពីតំបន់អាស៊ីអាគ្នេយ៍។
· ជំរុញការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ច សង្គម និង វប្បធម៌ក្នុងតំបន់។
· ធ្វើសមាហរណកម្មប្រទេសក្នុងតំបន់ ឲ្យមានការ​អភិវឌ្ឍន៍​ប្រហាក់ប្រហែលគ្នា តាមពាក្យស្លោក "អាស៊ាន សហគមមួយ វាសនាតែមួយ"​។
10 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it