Logo
អង្គការ​ អន្តរជាតិ​
តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាព និង ស្ថេរភាពក្នុងតំបន់?
◈ ដើម្បីលើកស្ទួយសន្តិភាព និង ស្ថេរភាពក្នុងតំបន់ អាស៊ានបានទាត់ចោលការប្រើប្រាស់ ឬ ការគំរាមកំហែង ដោយកម្លាំងជាវិធានការ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និង រដ្ឋ។ អាស៊ាន បានប្រឆាំងចំពោះការប្រើវិធីសាស្ត្រ តាមរយៈការរាតត្បាត និង ការលុកលុយចូលកាន់កាប់ ដើម្បីធ្វើឱ្យប្រទេសជិតខាងខ្លួន មានការផ្លាស់​ប្តូរកន្លងមក ជាមួយនឹងគោលជំហរនេះ អាស៊ានធ្លាប់បានដើរតួនាទីឈានមុន ក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ ១៩៧៩ ដល់ ១៩៩១។ បន្ទាប់ពីដំណោះស្រាយនេះ អាស៊ាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ បានចូលទៅក្នុងសមាគមន៍​តែមួយ វាសនាតែមួយ របស់តំបន់ ដែលជាកត្តានាំមកនូវការផ្សះផ្សារគ្នាក្នុងតំបន់។
✧ ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ
ជួយបញ្ចេញនូវទំនិញ ដែលផលិតបាននៅក្នុងស្រុក ទៅឱ្យទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណ​សម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀត និង ទទួលបាននូវប្រាក់ចំណេញរបស់ផលិតករ និង អាជីវករ។ តាមរយៈនេះ ប្រជាពលរដ្ឋទទួលបាននូវការងារធ្វើ​ និង ប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយជួយឱ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ។
✧ ផលប្រយោជន៍សំខាន់ៗនៃការនាំចូលទំនិញ
ជួយផ្គត់ផ្គង់នូវវត្ថុធាតុដើម និង សេចក្តីត្រូវការទំនិញនានា ដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬ ពុំអាចផ្គត់ផ្គង់បាន។ តាមរយៈនេះ ផលិតកម្ម ការលក់ដូរ និង ការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ដែរ។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it