Logo
ធនធាន រ៉ែ
តើការជីកយករ៉ែមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
◈ ការជីកយករ៉ែមាន ៤ ប្រភេទ គឺ៖
១. ការជីកយកដោយចំហ៖ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និង ស្រទាប់ខាងលើរ៉ែចេញ រួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះ មានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។
២. ការចូកយកដោយផ្ទាល់៖ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬ ដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះ ដើម្បីជីកយកថ្មសម្រាប់សង់អាគារ និង ផ្លូវថ្នល់។
៣. ការជីកយករ៉ែផ្តេក៖ នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេក ដើម្បីយករ៉ែ។
៤. ការជីកយករ៉ែបញ្ឈរ៖ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើន នៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។
11 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ធនធាន រ៉ែ, click on at the bottom under it