Logo
ដំបូន្មាន​ អប់រំ​
គេតែងនិយាយថា “បរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស” ចូរពន្យល់។
◈ គេនិយាយ “បរិស្ថានបានភ្ជាប់ទៅនឹងជីវិតមនុស្ស” ជីវិតមនុស្សរស់នៅបាន អាស្រ័យលើបរិស្ថាននៅជុំវិញខ្លួន។ អាស្រ័យហេតុនេះហើយ បានជាគេនិយាយថាបរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស ដែលមានភស្តុតាង ដូចតទៅ៖
• បរិស្ថានគឺយើងទាំងអស់គ្នា និង អ្វីទាំងអស់ដែលមាននៅជុំវិញយើង ហើយអ្វីៗទាំងនោះ ជីវិតយើងមានចំណងទាក់ទងដោយផ្ទាល់ ឬ ដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវកាវាដោយមិនអាចខ្វះបាន។ បរិស្ថានទាំងនេះ រួមមាន បរិស្ថានធម្មជាតិ បរិស្ថានសង្គមវ​ប្បធម៌ និង បរិស្ថានមនុស្ស​។ បរិស្ថានធម្មជាតិសំដៅលើរាល់សរីរាង្គ ដែលកើតមានឡើងឯកឯង ក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយលក្ខណៈធម្មជាតិផ្សំបង្កើតវាឡើង ហើយវាមានមុខរួចជាស្រេច មុននឹងការកើតមានមនុស្សលើភពផែនដី។ យើងត្រូវយល់ហើយ កំណត់ចំណាំឱ្យបានច្បាស់លាស់ថា បរិស្ថានធម្មជាតិ វិវត្តតាមក្រឹត្រក្រមធម្មជាតិ វាមិនចំណុះឆន្ទៈរបស់មនុស្សឡើយ តែមនុស្សអាចស្វែងយល់បានក្រឹត្យក្រមទាំងនោះហើយ បើអនុវត្តតាមក្រឹត្យក្រមរបស់វា មនុស្សនឹងបានទទួលផលពីវា។ បើប្រព្រឹត្តផ្ទុយវិញ មនុស្សនឹងបរាជ័យ។
• បរិស្ថានសង្គមវប្បធម៌៖ កើតឡើងដោយស្នាដៃពលកម្មផលិតកម្ម និង ការចាត់តាំងប្រកបដោយការប៉ិនប្រសប់ និង ច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើឱ្យសំណូមពរ និង តម្រូវការក្នុងជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី ព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន។ រាល់សមិទ្ធិផលនានា បម្រើឱ្យជីវភាពសម្ភារៈ និង ស្មារតីមនុស្សអាចច្នៃប្រឌិតបង្កើតឡើងបាន គឺ ដោយសារបរិស្ថានធម្មជាតិ ជាអ្នកផ្តល់នូវវត្ថុធាតុដើម ហើយមនុស្សត្រូវគោរពតាមក្រឹត្យក្រមរបស់វា ដោយគួបផ្សំភាពប៉ិនប្រសប់ និង ភាពឧស្សាហ៍ព្យាយាម។ បើគ្មានបរិស្ថានធម្មជាតិទេ ម​នុស្សមិនអាចបង្កើតអ្វីបានឡើយ។
• បរិស្ថានមនុស្ស៖ មនុស្សទូទៅ ដែលបាននឹងកំពុងរស់នៅលើភពផែនដី ជាផលិតករដែលបានទាញយកបរិស្ថានធម្មជាតិ កែច្នៃឱ្យចេញជាបរិស្ថានសង្គម។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it