Logo
ទីផ្សារ
តើការជ្រើសរើសគោលនយោបាយអំពីថ្លៃមានអ្វីខ្លះ?
○ ការជ្រើសរើសគោលនយោបាយអំពីថ្លៃ មានដូចជា​៖
• ថ្លៃសំរុក​ ដំបូងត្រូវកំណត់ថ្លៃឲ្យទាបធៀបនឹងគូរប្រជែង ដើម្បីដណ្តើមទីផ្សារឲ្យបានធំ តាមធ្វើទៅរួចឲ្យអតិថិជនឆាប់ស្គាល់ ផលិតផលយើងជាមុនសិន។
• ថ្លៃទាប ដើម្បីបំបាក់ទឹកចិត្តគូរប្រកួតប្រជែង ក្នុងការឈានចូលទីផ្សារ។
• ថ្លៃចំរាញ់​ កំណត់ថ្លៃខ្ពស់មុន ព្រោះផលិតផលយើងទើបមានដំបូង (មិនទាន់មានផលិតផលប្រកួតប្រជែង) ពេលមានគូរប្រកួតប្រជែងច្រើន ចាំបាច់ត្រូវបន្ថយ​ថ្លៃវិញ។
• ថ្លៃចិត្តសាស្រ្ត កំណត់ថ្លៃតាមតម្លៃនៃការយល់ដឹងរបស់អតិថិជន ដោយផ្អែកលើអ្វីដែលអ្នកទិញជឿថា​ នឹងផ្តល់ តម្លៃ (អត្ថប្រយោជន៍ចំពោះគេយ៉ាងណានោះ)​។ ថ្លៃផ្សព្វផ្សាយលក់ ​គោលនយោបាយនេះទាក់ទងដល់ការប្រើប្រាស់នូវឱកាស ពិសេសមួយ សម្រាប់កំណត់ថ្លៃដើម្បីទាក់ទាញអតិថិជន។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទីផ្សារ , click on at the bottom under it