Logo
ចំណេះដឹង រដ្ឋបាល
តើជំហ៊ានក្នុងការតាក់តែងសេចក្តីជូនដំណឹង ឬ សេចក្តីប្រកាស មានអ្វីខ្លះ?
○ ជំហ៊ានក្នុងការតាក់តែងសេចក្តីជូនដំណឹង ឬ សេចក្តីប្រកាស មានដូចជា៖
ក. ការផ្តើមគំនិត
• អង្គភាពជំនាញ ជាអ្នកផ្តើមគំនិតធ្វើសេចក្តីប្រកាស ឬ សេចក្តីជូនដំណឹង។ ជួនកាលគំនិតផ្តើមនេះ អាចចេញមកពីថ្នាក់លើ។
• នៅពេលគេដឹងថា ប្រុងនឹងមានហេតុការណ៍អ្វីកើតឡើង គេធ្វើសេចក្តីប្រកាស ឬ សេចក្តីជូនដំណឹងឲ្យសាធារណៈជន ដែលមានការពាក់ព័ន្ធបានជ្រាប។
◈ ឧទាហរណ៍៖ សេចក្តីប្រកាសស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ សេចក្តីប្រកាសពីការដេញថ្លៃ...។ សេចក្តីជូនដំណឹងស្តីពីការប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ....។

ខ.​ ក្រោយពេលដែលសេចក្តីប្រកាស ឬ សេចក្តីជូនដំណឹងត្រូវបានបោះត្រា​ ចុះលេខ និង កាលបរិច្ឆេទរួចហើយ គេត្រូវផ្សព្វផ្សាយ។ គេអាចប្រើវិធីផ្សព្វផ្សាយដូចខាងក្រោម៖
• ចំពោះសេចក្តីប្រកាស ឬ សេចក្តីជូនដំណឹងដែលសំខាន់​ គេផ្សាយតាមវិទ្យុ ទូរទស្សន៍ និង ចុះលើទំព័រកាសែត។ គេធ្វើដីកាអម ដើម្បីបញ្ជូនសេចក្តីប្រកាស ឬ សេចក្តីជូនដំណឹងទៅកន្លែងផ្សព្វផ្សាយដើម្បីជ្រាប ឬ ដើម្បីផ្សព្វផ្សាយ។
• សេចក្តីប្រកាស ឬ សេចក្តីជូនដំណឹងខ្លះ ត្រូវបានគេបិទផ្សាយនៅតាមក្រសួង ស្ថាប័ននានា ដែលជាអ្នកធ្វើប្រកាស ឬ សេចក្តីជូនដំណឹង។
6 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it