Logo
ទីផ្សារ
តើការអភិវឌ្ឍន៍របស់ម៉ាឃីតធីងមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
○ ការអភិវឌ្ឍន៍របស់ម៉ាឃីតធីង មាន​បីដំណាក់កាល ដូចជា៖
ក- ដំណាក់កាលនៃការបែរឆ្ពោះទៅរកការផលិត
• គឺយកចិត្តទុកដាក់តែទៅលើការបង្កើត ផលិតផលដោយសន្មត់ថា​ អតិថិជននឹងស្វែងរកទំនិញនៅកម្រិតតម្លៃសមស្របមួយ។
• ការស្វែងរកអតិថិជន ត្រូវបានចាត់ទុកថាជាការងារតូចតាច (តម្រូវការទិញលើការផ្គត់ផ្គង់​)។
• ប្រធានផ្នែកប្រតិបត្តិការក្នុងផ្នែកផលិត និង វិស្វកម្មជាអ្នកកំណត់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

ខ- ដំណាក់កាលបែរឆ្ពោះទៅរកការលក់
• បញ្ហានៅត្រង់ថា​ តើត្រូវលក់ផលិតផលយ៉ាងដូចម្តេច។
• ផលិតបានផលិតផលល្អ មិនទាន់ធានាអាចមានជ័យជំនះនោះទេ។
• ការលក់ផលិតផលក្នុងបរិយាកាសដែលអតិថិជន គឺទាមទាឲ្យក្រុមហ៊ុនធ្វើការផ្សព្វផ្សាយលក់ទំនិញ។

គ- ដំណាកកាលនៃការបែរឆ្ពោះទៅរក Marketing
• ត្រូវកំណត់នូវអ្វីដែលអតិថិជនត្រូវការ ហើយផ្សាភ្ជាប់គ្រប់សកម្មភាពទាំងអស់របស់ក្រុមហ៊ុន ដើម្បីបំពេញតម្រូវការនោះឲ្យទទូលបានប្រសិទ្ធភាព។
• ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់គ្រប់មុខងារ Marketing ជាជាងយកចិត្តទុកដាក់ តែទៅលើការលក់មួយមុខ។
• ការងារដែលពីមុនៗមកបែងចែកឱ្យដាច់គ្នា តាមផ្នែកផ្សេងៗនៅក្នុងក្រុមហ៊ុននោះ ត្រូវរៀបចំដាក់ឲ្យស្ថិតនៅពីក្រោមការសម្រប់សម្រួលរបស់ផ្នែក Marketing។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទីផ្សារ , click on at the bottom under it