Logo
សីល ធម៌
ចូរបង្ហាញពីប្រវត្តិនៃសីលធម៌សកល។
○ សីលធម៌សកលត្រូវបានសាស្ត្រាចារ្យ ហាន្យ គុង បង្ហាញឱ្យស្គាល់នៅក្នុងឆ្នាំ ១៩៩៣ តែវាមិនមែនជាការបង្កើតថ្មីទេ គឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួម ដែលមានអាយុស្មើនឹងកំណើតមនុស្សជាតិដែរ។ នៅពេលដែលសកលលោក កំពុងស្ថិតក្នុងសកលភាវូបនីយកម្ម ធ្វើឱ្យមាននូវបញ្ហាសីលធម៌ បញ្ហាបរិស្ថាន និង បញ្ហាសង្គមជាច្រើនរាប់មិនអស់ ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃសីលធម៌រួម និង គំរូសីលធម៌ ឬ និយាយឱ្យខ្លីថា សីលធម៌សកល ដើម្បីសង្គ្រោះជីវិតមនុស្សបច្ចុប្បន្ន និង កូនចៅជំនាន់ក្រោយទៀត ឱ្យរស់នៅបានសមរម្យ និង យូរអង្វែង។ សីលធម៌សកល ត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្តីប្រកាស អំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ មកម្លេះ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សីល ធម៌, click on at the bottom under it