Logo
នីតិ សាស្ត្រ
តើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិយ៉ាងដូចម្តេច? ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួន តំណាងរាស្ត្របាន ក្នុងករណីអ្វី?
○ តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួន ដោយការសំដែងមតិយោបល់ ក្នុងការបំពេញមុខងាររបស់ខ្លួនទេ។ ករណីនេះ អាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំ លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយក្រសួងមាន សមត្ថកិច្ច ត្រូវរាយការណ៍ជូនរដ្ឋសភាសម្រេចជាបន្ទាន់។
📍​គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ អនុម័តតាមមតិភាគច្រើន ២/៣ នៃសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីទាំងអស់ខាងលើនេះត្រូវផ្អាក ប្រសិនបើមានមតិភាគច្រើន ៣/៤ ឲ្យផ្អាក។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it