Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើគណនេយ្យមានសារៈសំខាន់អ្វីខ្លះ?
○ គណនេយ្យ មានសារៈសំខាន់គឺជាការពិតណាស់។ គណនេយ្យ ជា ផ្នែកមួយមិនអាចខ្វះបានទេ មិនថារាជរដ្ឋាភិបាល អាជីវកម្មខ្នាតតូច ឬ ធំ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សិប្បកម្ម… សុទ្ធតែត្រូវការ ព្រោះថាគណនេយ្យអាចបង្កើតបានជារបាយការណ៏ហិរញ្ញវត្ថុ (Financial Statement) សំរាប់អ្នកប្រើបា្រស់ ដូចខាងក្រោម​៖
ក. របាយការណ៍តុល្យភាព (Balance Sheet/ Statement of Financial Position)
ខ. របាយការណ៍លទ្ធផល (Income Statement/Statement of Financial Performance)
គ. របាយការណ៍លំហូរសាច់បា្រក់ (Cash Flow Statement/Statement of Financial Position Change)
ឃ. របាយការណ៍ស្តីពីការប្រែប្រួលមូលធនរបស់ម្ចាស់ហ៊ុន (Statement of Stockholder’s Equity Change)
ង. របាយការណ៍សវនកម្ម (Audit Report/Note to Financial Statement)
✨សារៈសំខាន់របស់របាយការណ៍ហិរញ្ញវត្ថុ (របាយការណ៍ទាំង ៥ ខាងលើ) នេះហើយ ដែលអាចបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយ ហើយក៏សម្រាប់ការយល់ដឹងដល់អ្នកប្រើបា្រស់ ដើម្បីធ្វើការសំរេចចិត្តផ្នែកសេដ្ឋកិច្ចផងដែរ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it