Logo
អក្សរសាស្រ្ត ខ្មែរ
ច្បាប់ជាអ្វី? តើច្បាប់ និង សិទ្ធិមនុស្សខុសគ្នាដូចម្តេច? ចូរផ្តល់អំណះអំណាង។
○ ច្បាប់ ជា បញ្ញតិ្ដកំណត់ដោយរដ្ធ ដែលមានភាពទៀងទាត់ត្រឹមត្រូវ សម្រាប់ឱ្យពលរដ្ធក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម។ ច្បាប់សង្គមនីមួយៗ អាចពផ្សេងៗគ្នា តាមភាពជាក់ស្តែងនៃប្រទេសនោះ។ លោក ឡឹបនិច យល់ថា ច្បាប់ គឺជា សីលអំណាច ឬ តាមន័យទូទៅ ច្បាប់ គឺជា អ្វីដែលហាម និង ការពារមនុស្ស។
💥 ច្បាប់
• កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
• ជនណាម្នាក់ប្រព្រឹត្តល្មើសនឹងច្បាប់ អ្នកនោះត្រូវមានទោស
• មនុស្សគ្រប់ជាតិសាសន៍ ត្រូវគោរពច្បាប់សង្គម
• ដើម្បីឱ្យអាអាពាហ៍ពិពាហ៍ ស្របទៅតាមផ្លូវច្បាប់ គឺ គូស្វាមីភរិយា ត្រូវនាំគ្នាទៅចុះអត្រានុកូលដ្ធាន។ ឧ. លោកអ្នក មិនអាចនេសាទនៅរដូវត្រីពង។
💥 សិទ្ធិមនុស្ស
• មនុស្សគ្រប់រូបចាស់ ឬ ក្មេង ធំ ឬ តូច ប្រុស ឬ ស្រី គឺ មានសិទ្ធិតាំងពីកំណើតមកម្លេះ
• ជនណាប្រើសិទ្ធិរបស់ខ្លួន រំលោភលើសិទ្ធិអ្នក​ដទៃ ត្រូវផ្តន្ធាទោសតាមច្បាប់ ទុកថារំលោភសិទ្ធិ រំលោភច្បាប់
• មនុស្សគ្រប់រូប មានសិទ្ធិជ្រើសរើសមុខរបរ សិទ្ធិរស់រានមានជីវិត
• សិទ្ធិជ្រើសរើសគូស្រករ។ ឧ. លោក អ្នកមានសិទ្ធនេសាទត្រីដោយស្របច្បាប់។
✅​ ដូចនេះ ប្រជាពលរដ្ធគ្រប់រូប ដើម្បីជៀសវាង​ពីកំហុសឆ្គង គួរតែយល់ដឹងពីសិទ្ធិ និង ច្បាប់។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it