Logo
ចំណេះដឹង រដ្ឋបាល
តើលិខិតរង់ចាំមានគំរូទម្រង់ដូចម្តេច?
○ លិខិតរង់ចាំមានគំរូទម្រង់ដូចជា៖          

                      ព្រះរាជាណាចក្រកម្ពុជា          
                  ជាតិ​ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.................

លេខៈ..................
រាជធានីភ្នំពេញ
ថ្ងៃទី....ខែ.......ឆ្នាំ២០....
រដ្ឋមន្ត្រីក្រសួង........................ជម្រាបមក ឯកឧត្តម អភិបាលខេត្តកំពង់ចាម

កម្មវត្ថុ៖ ករណីសំណើ សុំម៉ូតូ ចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល។

យោង៖ លិខិតលេខ.......ចុះថ្ងៃទី.....ខែ........ឆ្នាំ២០០៨ របស់សាលាខេត្តកំពង់ចាម។

              សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តម ជ្រាបថា ចំពោះសំណើសុំម៉ូតូចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់សាលាឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉ក ដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីជាមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុកដើម្បីចូលរួមប្រជុំ និងទំនាក់ទំនងការងារជាមួយសាលាស្រុកនោះ ក្រសួងកំពុងចាត់ឲ្យអង្គភាពជំនាញដើម្បីធ្វើការពិនិត្យ និងដោះស្រាយជូនហើយ។ នៅពេលទទួលបានលទ្ធផល ខ្ញុំនឹងជម្រាបជូនឯកឧត្តមពេលក្រោយទៀត។

            អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបតាមការគួរ។

            សូមឯកឧត្តមទទួលនូវការស្រឡាញ់ រាប់អាន ដ៏ស្មោះស័្មគ្រពីខ្ញុំ។

ហត្ថលេខា

ត្រា
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it