Logo
ទីផ្សារ
តើទស្សនាទាន Marketing គឺជាអ្វី?
○ ទស្សនាទាន Marketing គឺជា យុទ្ធសាស្ត្រមួយដែលអាចធ្វើឲ្យអង្គភាពអាជីវកម្មទាំងឡាយ បានរីកចម្រើនទាំងការលក់ ទាំងចំណែកទីផ្សារ ទាំងប្រាក់ចំណេញ រួមទាំងអាចពង្រីកក្រុមហ៊ុនឲ្យឈរជើងរឹងមាំបានថែមទៀតផង។ ធ្វើយ៉ាងណាឲ្យសម្រេចបាននូវបាននៅទីផ្សារគោលដៅរបស់អង្គភាព។ អង្គភាពជាទិសដៅចម្បងនៃទស្សនាទាន​ Marketing។ ពុំមែនមានតែផលិតផលតែមួយមុខប៉ុណ្ណោះទេ ដែលត្រូវអភិវឌ្ឍន៍ឲ្យដល់កម្រិតនៃតម្រូវការនោះ។ តួយ៉ាងមានការចូលរួមចំណែកយ៉ាងខ្លាំង ពីធាតុទាំងបីទៀត​របស់ Marketing Mix និង ត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវ ដើម្បីឲ្យធាតុទាំងបួននោះស្របគ្នាជានិច្ច។​ ទស្សនាទាន Marketing សង្កត់ធ្ងន់ទៅលើក្រុមហ៊ុនអាជីវកម្ម ដែលអាចឲ្យក្រុមហ៊ុននោះជួបប្រទះតែគោលដៅល្អប្រសើរបំផុត ក្នុងការបំរើចំពោះតម្រូវការអតិថិជន។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទីផ្សារ , click on at the bottom under it