Logo
អក្សរសាស្រ្ត ខ្មែរ
ចូរនិយាយអំពីអត្ថប្រយោជន៍នៃសំបុត្រកំណើត? សំបុត្រអាពាហ៍ពិពាហ៍? សំបុត្រមរណភាព?
💥ក. អត្ថប្រយោជន៍នៃសំបុត្រកំណើត
• សិទ្ធិទទួលការអប់រំ
• សិទ្ធិថែទាំសុខភាព
• សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណ
• សិទ្ធិទទួលបានលិខិតឆ្លងដែន
• សិទ្ធិទទួលបានសៀវភៅគ្រួសារ
• សិទ្ធិទទួលបានសៀភៅស្នាក់នៅ
• សិទ្ធិទទួលបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ
✨ដូចនេះ មាតាបិតា ឬ អាណាព្យបាលត្រូវចុះសំបុត្រកំណើតឱ្យកូននៅឃុំសង្កាត់កុំឱ្យហួសរយៈពេល ៣០ ថ្ងៃក្រោយពេលកើត។

💥ខ. អត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍
• ការចុះឈ្មោះអាពាហ៍ពិពាហ៍នៅឃុំសង្កាត់ គឺ ទទួលបានសិទ្ធិ ករណីកិច្ច និង ផលប្រយោជន៍ជាប្តីប្រពន្ធ និង កូន ស្របច្បាប់
• សិទ្ធិទទួលបានកេរមរតកស្របច្បាប់
• សិទ្ធិទទួលបាននូវឯកព័ន្ធភាព ជា ប្តីប្រពន្ធស្របច្បាប់
• កូនមានខាន់ស្លា (កូនស្របច្បាប់)
• គ្មានអំពើហិស្សាចំពោះកូន
• ជួយការពារទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធរួមគ្នា
• សិទ្ធិរបស់កូនក្នុងការទទួលបានអាហារកិច្ច
• ការជួយឧបត្ថម្ត និង បណ្តុះបណ្តលកូន

💥គ. អត្ថប្រយោជន៍នៃសំបុត្រមរណភាព
• ជម្ងឺស្លាប់តាមរោគវិនិច្ឆ័យ
• អាចដឹងពីចំនួនប្រជាជនក្នុងប្រទេស និង អាយុជាមធ្យមនៃមរណភាពបុរស និង ស្ត្រី
• អាចរៀបការថ្មីបាន (ស្របច្បាប់)
• អាចដឹងពីមូលហេតុនៃមរណភាព
• ទទួលបានកេមរតកស្របច្បាប់
✨ដូចនេះ សំបុត្រមរណភាពនេះ អាចធ្វើបានរយៈពេល ១៥ ថ្ងៃបន្ទាប់ពីមរណភាព។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it