Logo
ចំណេះដឹង រដ្ឋបាល
តើលិខិតសំណើ មានគំរូទម្រង់ដូចម្តេច?
○ លិខិតសំណើ មានគំរូទម្រង់ដូចជា៖
✅ គំរូលិខិត សំណើ

                      ព្រះរាជាណាចក្រកម្ពុជា
                  ជាតិ សាសនា ​ព្រះមហាក្សត្រ

Logo

សាលាខេត្តកំពង់ចាម

លេខ៖..................
កំពង់ចាម
ថ្ងៃទី....ខែ.......ឆ្នាំ២០....

អភិបាលខេត្តកំពង់ចាម
សូមគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់។

កម្មវត្ថុ៖ សំណើសុំម៉ូតូម៉ាកហុងដា C100 ចំនួន ១៨ គ្រឿង​ សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំមានកិត្តិយស​ សូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា បច្ចុប្បន្ន សាលាឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉កដាច់ស្រយាលឆ្ងាយពីសាលាស្រុក មានការលំបាកខ្លាំងណាស់ លើមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុក ដើម្បីចូលរួមប្រជុំ និង ទំនាក់ទំនងការងារជាមួយសាលាស្រុក។ ឃុំស្ថិតនៅដាច់ស្រយាលពីសាលាស្រុកមាន ១៨ ឃុំ ក្នុងស្រុកចំនួន ៦។ ឃុំទាំងនេះ​ ស្ថិតនៅឆ្ងាយពីសាលាស្រុកប្រហែល ៧០ គីឡូម៉ែត្រ និង ស្ថិតនៅឆ្ងាយពីសាលាខេត្តប្រហែល ១៥៥ គីឡូម៉ែត្រ។

ដូចនេះ ដើម្បីបង្កលក្ខណៈលើមធ្យោបាយធ្វើដំណើរដល់ឃុំស្ថិតនៅដាច់ស្រយាល ក្នុងការទំនាក់ទំនងការងារជាមួយស្រុក ក៏ដូចជាមួយសាលាខេត្តឲ្យកាន់តែមានភាពងាយស្រួល និង ជាការលើកទឹកចិត្តផងនោះ ខ្ញុំសូមគោរពស្នើសុំឯកឧត្តមមេត្តា ផ្តល់ម៉ូតូចំនួន ១៨ គ្រឿង ដើម្បីចែកជូនដល់ឃុំដាច់ស្រយាលខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាពិនិត្យ និង សម្រេចដោយក្តីអនុគ្រោះ។

សូម ឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

                                                                                                                                                      ហត្ថលេខា

ត្រា ឈ្មោះ

សូមគោរពជូនភ្ជាប់ជាមួយនូវ៖
- បញ្ជីឈ្មោះឃុំទាំង ១៨ ចំនួន ០១ ច្បាប់
 
                                                                                              ព្រះរាជាណាចក្រកម្ពុជា
            ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ២០......

ខ្ញុំបាទ............................ជាតំណាងឲ្យនិស្សិតថ្នាក់ A101 ជំនាញគ្រប់គ្រង ឆ្នាំទី១ ពេលរសៀល

សូមគោរពជូន
ឯកឧត្តម សាកលវិទ្យាធិការ សាកលវិទ្យាល័យ.........................

កម្មវត្ថុ៖ សំណើសុំថវិកាចំនួន ២០០ USD សម្រាប់ធ្វើដំណើរទស្សនៈកិច្ចសិក្សាទៅខេត្តសៀមរាប។

តាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមអនុញ្ញាតគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាប ដ័ខ្ពង់ខ្ពស់ថាដោយមានការឯកភាពពីនិស្សិតថ្នាក់ A101 ទាំងមូល ខ្ញុំបាទនឹងដឹកនាំនិស្សិតថ្នាក់ A101 ទៅទស្សនៈកិច្ចសិក្សានៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ........រហូតដល់ថ្ងៃ........។

គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះ​​ គឺ ដើម្បីស្វែងយល់អំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ជាតិយើង ក៏ដូចជាការបង្កើនសាមគ្គីភាពមិត្តភក្តិក្នុងថ្នាក់ឲ្យកាន់តែប្រសើរឡើងថែមទៀត បន្ទាប់ពីការហត់នឿយ ក្នុងការសិក្សាអស់រយៈពេលពេញមួយឆមាសកន្លងទៅនេះ។

អំពីថវិកាសម្រាប់ចំណាយទៅលើពិធីដំណើរកំសាន្តនេះ បានមកពីការរ៉ៃអង្គាសនិស្សិតក្នុងថ្នាក់ ដែលម្នាក់ៗត្រូវចំណាយចំនួន ១០ USD សរុបថិវកាទទួលបានចំនួន 700 USD ហើយថវិកាដែលត្រូវចំណាយក្នុងដំណើរទស្សនៈកិច្ចនេះ ត្រូវចំណាយអស់ចំនួន ៩០០ USD ដូចមានគម្រោងចំណូល-ចំណាយជូនភ្ជាប់។

ដូចនេះ ខ្ញុំបាទតំណាងឲ្យនិស្សិតថ្នាក់ សូមគោរពស្នើសុំឯកឧត្តម នូវថវិកាចំនួន ២០០ USD ដើម្បីឲ្យពិធីដំណើរទស្សនៈកិច្ចខាងលើអាចប្រព្រឹត្តទៅបាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ​ សូមឯកឧត្តមមេត្តាពិនិត្យ និង សម្រេចដោយក្តីអនុគ្រោះ។

សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
តំណាងនិស្សិតថ្នាក់ A101

                                                                                                                                                ហត្ថលេខា ឈ្មោះ

ជូនភ្ជាប់៖
- កម្មវិធី
- បញ្ជីឈ្មោះនិស្សិតចូលរួម
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it