Logo
ដំបូន្មាន​ អប់រំ​
តើពិធីចូលម្លប់នេះមានគោលបំណងអ្វីខ្លះ?
○ ពិធីចូលម្លប់នេះមានគោលបំណង៖
• ទទួលដឹងឮ ឬ ទទួលស្គាល់ថា កូនខ្លួនពេញវ័យហើយ និង ផ្សព្វផ្សាយឱ្យញាតិមិត្តភក្តិដឹងឮ
• ដើម្បីបន្ទំរូបសម្ជស្សឱ្យស្រស់ថ្លា
• ទទួលការណែនាំពីម្តាយ ឬ បងប្អូនឱ្យដឹងពី គេហកិច្ច ទំនៀមទំលាប់ប្រពៃណី សីលធម៌រស់នៅ
• អប់រំអត្តចរិក និង គុណធម៌
🔆 ដើម្បីឱ្យពេញលក្ខណៈជាស្រ្តីខ្មែរ ជានារីគ្រប់លក្ខណ៍ ជាភរិយាល្អ សព្វថ្ងៃនេះ ពិធីចូលម្លប់ពុំមានទេ ពីព្រោះ កូនស្រីមានសិទ្ធិស្មើ និង បរុស ហើយពិធីនេះ នាំឱ្យមានផលប៉ះពាល់ដល់ជីវភាពគ្រួសារ ដូចជា៖
• ការចូលម្លប់នាំឱ្យខាតបង់កម្លាំងពលកម្ម
• ការចូលម្លប់នាំឱ្យខាតបង់ពេលវេលា
• ខាតកម្លាំងមនុស្សសម្រាប់ថែទាំរាល់ថ្ងៃ
• ការចូលម្លប់នាំឱ្យខាតបង់ថវិកាគ្រួសារ និង សង្គមជាតិ
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it