Logo
​សាធារណៈ មតិ​
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិត​ ដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។
○ ការផ្តន្ទាទោសចំពោះអ្នកសមគំនិត ដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍ មានដូចជា៖
💥 ការជាប់ពន្ធនាគារ
• ត្រូវជាប់ពន្ធនាគារពី ៣ ទៅ ៦ ខែ ចំពោះជនដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា។
• ត្រូវផ្តន្ទាទោសដាក់គុកពី ៦ ខែ ដល់ ១ ឆ្នាំ ចំពោះមន្រ្តី ឬ ភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលសមគំនិត ឬ ជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស។
• ត្រូវផ្តន្ទាទោសដាក់គុកពី ៥ ដល់ ១០ ឆ្នាំ ចំពោះអ្នកដែលសមគំនិតជាមួយជនបរទេស ក្នុងការក្លែងបន្លំសរសេរត្រួត កោសលប់ ឱ្យគេខ្ចី ឬ មួយសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យា ឬ មួយក៏ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីខ្លួន ឬ ធ្វើបណ្តឹងក្លែងបន្លំសុំឯកសារខាងលើ។
💥 ទោសពិន័យជាប្រាក់
• ពិន័យអន្តរការណ៍ជា​ប្រាក់ពី ១០,​០០០ ទៅ ៣០,០០០ រៀលចំពោះម្ចាស់ ឬ អ្នកកាន់កាប់លំនៅឋានណា ដែលពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការស្នាក់នៅរបស់ជនបរទេសនៅក្នុងលំនៅឋានរបស់ខ្លួន។
• ក្នុងករណីមិនរាងចាល គឺ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ៣០,​០០០ រៀលដល់ ៦០,​០០០ រៀល។
• ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ២០០,០០០ ដល់ ៥០០,០០០ រៀល ចំពោះជនដែលទទួលជនបរទេសឱ្យធ្វើការ ហើយមិនគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ករណីមិនរាងចាលត្រូវដាក់គុកពី ១ ដល់ ៣ ខែ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ​សាធារណៈ មតិ​, click on at the bottom under it