Logo
គ្រូ មន្ត្រី​ រាជការ​
ទឹកគឺជាជីវិត។ ចូរពន្យល់។
○ ពន្យល់ ទឹកគឺជាជីវិត៖
• មនុស្ស និង សត្វទាំងអស់ត្រូវការទឹកជាចាំបាច់ សម្រាប់បរិភោគ និង ផឹកដើម្បីរស់។ បើខ្វះទឹកតែមួយថ្ងៃ ឬ ពីរថ្ងៃ នោះមនុស្សយើងនឹងអាច​ស្លាប់បាន។​
• ក្នុងមួយថ្ងៃៗ មនុស្សយើងម្នាក់ៗ ត្រូវការទឹកយ៉ាងតិចចំនួនពីរលីត្រ។
• យើងត្រូវការទឹក ដើម្បីចំអិនអាហារ និង ដើម្បីងូតសំអាតកាយប្រចាំថ្ងៃ។
• យើងប្រើប្រាស់ទឹក សម្រាប់ដំណើរការបង្គន់អនាម័យ។
• យើងប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំដាំដុះផ្សេងៗនៅជុំវិញគេហដ្ឋាន ព្រមទាំងដំណាំស្រូវ កសិកម្ម​ផងដែរ។
• មានទឹក មានតំបន់បៃតងជុំវិញភូមិ ធ្វើឱ្យបរិស្ថានមានភាពស្រស់ស្រាយ និង ធ្វើឱ្យបរិយាកាសមានភាពស្រស់ថ្លា។
✨ ដូច្នេះ ទឹកគឺជាជីវិត។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it