Logo
នីតិ សាស្ត្រ
តើក្រុមប្រឹក្សាគណៈមេធាវីមានមុខងារ និង ភារកិច្ចអ្វីខ្លះ?
○ ក្រុមប្រឹក្សាគណៈមេធាវី ជាអ្នកសម្រេចកំណត់នូវគោលនយោបាយសំខាន់ៗ ដើម្បីឲ្យប្រធានគណៈមេធាវីដឹកនាំអនុវត្តជាប្រចាំ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ច ដូចតទៅ៖
• ធ្វើបទបញ្ជាផ្ទៃក្នុង និង ក្រមសីលធម៌។
• សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និង ចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី។
• សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយ ដែលធ្វើឡើងដោយមេធាវី។
• ពិនិត្យកិច្ចព្រមព្រៀង និង ឯកសារទាំងឡាយដែលមេធាវីមានកាតព្វកិច្ចត្រូវដាក់ឲ្យពិនិត្យ ហើយបញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និង ឯកសារទាំងនោះ។
• ត្រួតពិនិត្យ ការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី។
• ធានាការគោរពវិន័យ និង ការដាក់វិន័យ។
• ធានារ៉ាប់រងការរៀបចំ និង ការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី។
• គ្រប់គ្រងទ្រព្យសម្បត្តិ និង ថវិការរបស់គណៈមេធាវី។
• កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ និង បង់ប្រាក់ធានារួមសម្រាប់វិជ្ជាជី​វៈមេធាវី។
• គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី។
• បញ្ចេញមតិលើបញ្ហាទាំងឡាយ ដែលទាក់ទងនឹងវិស័យយុត្តិធម៌ និង សិទ្ធិរបស់មេធាវីនៅក្នុងវិស័យការពារជាអាទិ៍ នៅពេលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ។
• កិច្ចការសំខាន់ៗផ្សេងទៀត ពាក់ព័ន្ធវិជ្ជាជីវៈមេធាវីទោះបីមិនបានចែងក្នុងមាត្រ ១៩ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក៏ដោយ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it