Logo
អក្សរសាស្រ្ត ខ្មែរ
ប្អូនយុវជន យុវតី តែងតែបានដឹងថា យុវបញ្ញាវ័ន្តខ្មែរច្រើនចង់បានសុចរិត យុតិ្តធម៌ លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ធ។
ក. ពន្យល់ពាក្យ៖ នីតិរដ្ធ សុចរិត យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ។
ខ. តើខ្លឹមសាររបស់នីតិរដ្ធយ៉ាងណាខ្លះ?
គ. តើត្រូវមានលក្ខខណ្ឌចាំបាច់អ្វីខ្លះ ដើម្បីកសាងនីតិរដ្ធនៅកម្ពុជា?
--- ចម្លើយ​​ ---
ក. ពន្យល់ពាក្យ
• សុចរិត យុត្តិធម៌៖ ទៀងត្រង់ ត្រឹមត្រូវ មិនប្រព្រឹត្តខុស នឹងគន្លងច្បាប់វិន័យ។
• លទ្ធិប្រជាធិបតេយ្យ៖ ជារបបគ្រប់គ្រងដោយប្រជាពលរដ្ធ គឺមានន័យថា របបមួយដែលអ្នកដឹកនាំកើតចេញពី ឆន្ធៈរបស់ប្រជារាស្ត្រ គឺ ស្របតាមរាស្រផង ស្របតាមច្បាប់ផង ពោលគឺជា របបដែលប្រជាជនធ្វើជាម្ចាស់ លើវាសនារបស់ប្រទេសជាតិ។
• នីតិរដ្ធ៖ រដ្ធ ឬ ប្រទេសដែលប្រកាន់យកច្បាប់ជាតិ ឬ ធ្វើជាត្រីវិស័យសម្រាប់ដំណើរការអភិវឌ្ឃប្រទេសជាតិ។ ន័យម៉្យាងទៀត នីតិរដ្ធ មកពីពាក្យ នីតី + រដ្ធ។
• នីតី មាន័យថា ច្បាប់ នយោបាយជាគ្រឿងណែនាំ បែបផែន។
• រដ្ធ មានន័យថា ដែនប្រទេស...។ ដូចនេះ នីតិរដ្ធមានន័យថា ប្រទេសដែលមានច្បាប់។

ខ. ខ្លឹមសារនីតិរដ្ធ
• នីតិរដ្ធជារដ្ធ ឬ នគរដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ មានសិទ្ធិ និង លទ្ធិប្រជាធិបតេយ្យប្រកដោយ គតិយុត្តិ គឺ គោរពច្បាប់ អនុវត្តន៍ច្បាប់ ត្រូវមានប្រសិទ្ធភាព។

គ. ដើម្បីកសាងនីតិរដ្ធនៅកម្ពុជា ត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន ដូចខាងក្រោម៖
• មានច្បាប់នៅក្រោមច្បាប់ និង អនុវត្តន៍ច្បាប់ត្រូវមានគោលការណ៍នៃការកសាងច្បាប់ ឱ្យបានសមស្របទៅតាមការវិត្តរបស់សង្គម ពោលគឺជា ច្បាប់ដែលបង្កើតឡើងទៅតាមតម្រូវការចាំបាច់នៃការគ្រប់គ្រងរដ្ធ។
• ប្រើប្រាស់ច្បាប់ផ្ទៃក្នុងមួយ ប្រកបដោយឧត្តមភាព និង មានលក្ខណៈស្របតាមច្បាប់អន្តរជាតិ។
• ការអនុវត្តរាល់កិច្ចការប្រកបដោយគតិយុត្តិ និង សមត្ថភាព គឺ បុគ្គលគ្រប់រូបត្រូវចំណុះនៅក្រោមច្បាប់ តែមានករណីលើកលែងក្នុងកាលៈទេសៈពិសេស។
• មានប្រព័ន្ធនៃការទទួលខុសត្រូវច្បាស់លាស់ គឺ មានគោលការណ៍ មានអ្នកទទួលខុសត្រូវផ្នែកនីតិបញ្ញាតិ្ត នីតិប្រតិបត្តិ តុលាការ និង គោលការណ៍ឯកជន។
• មានប្រព័ន្ធយុត្តិធម៌ជាក់លាក់ ត្រឹមត្រូវ គឺជា ប្រព័ន្ធតុលាការមួយដែលឯករាជ និង ប្រកាន់ខ្ជាប់នូវសច្ចធម៌។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it