Logo
នីតិ សាស្ត្រ
ចូរពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជន?
○ ការពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជន មានដូចជា៖
• មេធាវី និង អតិថិជនបង្កើតទំនាក់ទំនងរវាងគ្នា តាមរយៈកិច្ចសន្យាដែលអតិថិជនបង្ហាញឆន្ទៈ ចង់ឲ្យមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ឲ្យខ្លួន ហើយមេធាវីក៏បង្ហាញឆន្ទៈយល់ព្រម។
• កិច្ចសន្យារវាងមេធាវី និង អតិថិជនជាកិច្ចសន្យាមធ្យោបាយ មានន័យថា នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីត្រូវស្ថិតនៅជាម្ចាស់នៃមធ្យោបាយការពារ។
• មេធាវីមិនត្រូវផ្តល់ការធានាចំពោះអតិថិជន ទាក់ទងនឹងលទ្ធផលវិជ្ជមាននៃរឿងក្តីឡើយ។
• ក្នុងគ្រប់រឿងអ្វីក៏ដោយ មេធាវីត្រូវមានលិខិតប្រគល់សិទ្ធិ ឬ លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ ឬ ពាក្យពឹងពាក់ពីអតិថិជនរបស់ខ្លួន។
• ខ្លឹមសារនៃលិខិតទាំងអស់នេះ ត្រូវសរសេរលំអិតអំពីសិទ្ធិ និង តួនាទីរបស់មេធាវីដែលអតិថិជនប្រគល់ឲ្យស្របតាមច្បាប់ និង តម្រូវការដែលគណៈមេធាវីកំណត់។
• ការទាក់ទងជាមួយអតិថិជន ត្រូវធ្វើដោយចំពោះ និង ​ផ្ទាល់ខ្លួន។ មេធាវីមិនអាចទទួលរឿងក្តីមួយ តាមរយៈគតិយជនបានឡើយ បើខ្លួនគ្មានសេរីភាព និង ចូលទាក់ទងផ្ទាល់ខ្លួនជាមួយអតិថិជនដែលមានរឿងនោះ។
💥 វិធានខាងលើនេះ មិនអាចត្រូវប្រតិបត្តិតាមបាន ល្គឹកណាមេធាវីដើរតួជាអ្នកឆ្លើយឆ្លងរបស់មេធាវីម្នាក់ទៀត។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it