Logo
គ្រូ មន្ត្រី​ រាជការ​
តើកត្តាអ្វីខ្លះដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរ? តើអ្នកមានវិធានការយ៉ាងណាខ្លះដើម្បីបង្ការគ្រោះថ្នាក់ទាំងនោះ?
○ កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរ គឺ៖
☆ មិនចេះគោរពច្បាប់ចរាចរ
• ប្រើប្រាស់គ្រឿងញៀន ឬ គ្រឿងស្រវឹង។
• បើកបរហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន។
• អ្នកបើកបរ មិនទាន់គ្រប់អាយុប្រើប្រាស់យាន្ដយន្ដ។
• ផ្ទុកឥវ៉ាន់ ឬ ទំនិញធ្ងន់់់ហួសកំណត់។
• មិនគោរពសិទ្ធិអាទិកភាព មិនយោគយល់ អធ្យាស្រ័យគ្នា។
• ធ្វេសប្រហែស។
• មិនបានត្រួវពិនិត្យសុវត្តិភាពយានយន្ត មុនពេលបើកបរឲ្យបានហ្មត់ចត់។
☆ ហេដ្ឋារចនាសម័្ពន្ធ មិនសមស្របនឹងវិធានការបង្ការគ្រោះថ្នាក់
• បណ្ដុះបណ្ដាល និង បង្រៀនច្បាប់ចរាចរឲ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជន ជាពិសេសនៅតាមសាលារៀន និង សហគមន៍។
• ពង្រីងការគោរពច្បាប់ចរាចរឲ្យបានតឹងតែង។
• ចាត់វិធានការយ៉ាងតឹងតែង ក្នុងការត្រួតពិនិត្យប័ណ្ណបើកបរ និង មួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ដ។
• ពិន័យដល់យានយន្ដណា​ដែលផ្ទុកឥវ៉ាន ឬ ដាក់មនុស្សធ្ងន់ហួសកំណត់។
• ពិន័យដល់អ្នកបើកបរណា ដែលបើកហួសល្បឿនកំណត់។
• ពិន័យដល់អ្នកបើកបរណា ដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ដ។
• ពិន័យយ៉ាងតឹងរឹង ដល់ជនណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយាន្ដយន្ដ។
• គោរពសិទ្ធិអាទិភាព​ និង យោគយល់អធ្យាស្រ័យគ្នា។
• ត្រួតពិនិត្យសុវត្ថិភាបយាន្តយន្ដ មុនពេលបើកបរបានហ្មត់ចត់។
• ជួសជុល សា្ថបនា ហេដ្ឋារចនាសម័្ពន្ធដឹកជញ្ជូនឲ្យបានសមស្រប និង ដាក់ផ្លាក់សញ្ញាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it